no-alternative title

iPhone XR 2 ត្រូវបានគេរំពឹងថា នឹងមានថាមពលថ្មធំ និងមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ!

ថ្ងៃនេះ មានការចេញផ្សាយនូវរបាយការណ៍នៃឧស្សាហកម្មអេឡិចត្រូនិចមួយ បានរាយការណ៍អំពីការផ្គត់ផ្គង់ទៅលើថាមពលថ្មសម្រាប់ស្មាតហ្វូន iPhone XR ស៊េរីថ្មីខាងមុខនេះ ដែលត្រូវគេស្គាល់ឈ្មោះហៅថា XR 2។ ប្រភពនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple ធ្វើការចប់សព្វគ្រប់ហើយនៅលើផ្នែក Hardware និងការគ្រប់គ្រងទៅលើ iOS ហើយពេលនេះក្រុមហ៊ុន Apple កំពុងតែធ្វើការបំពាក់នូវថាមពលថ្មទំហំធំសម្រាប់ស្មាតហ្វូននេះ អោយកាន់តែប្រើប្រាស់បានយូរជាងមុនសម្រាប់ការបញ្ចូលថាមពលថ្មតែម្តងប៉ុណ្ណោះដូចទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Huawei កំពុងតែធ្វើផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបំពាក់នូវថាមពលថ្មធំនៅលើស្មាតហ្វូន iPhone XR 2 នេះ ត្រូវបានគេរាយការណ៍ថាគឺចេញពីក្រុមហ៊ុន ATL (Amperex) របស់ចិន ដែលជាក្រុមហ៊ុនទទួលធ្វើការកម្មង់ទិញសម្រាប់ធ្វើការផលិតនូវថាមពលថ្មសម្រាប់ Galaxy Note 7 ក្រោយពេលដែលក្រុមហ៊ុន Samsung SDI ធ្វើការផលិតថាមពលថ្មដែលចាប់ផ្តើមមានបញ្ហាផ្ទុះឆេះនោះ។ សម្រាប់ថាមពលថ្មថ្មីនេះ ត្រូវបានគេនិយាយថា នឹងមានទំហំថាមពលថ្មទំហំ 3110mAh ដែលធ្វើអោយស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone XR នេះគឺមានថាមពលថ្មប្រើប្រាស់បានយូរបំផុតបើធៀបជាមួយនឹងiPhone ផ្សេងទៀតនោះ។

ទូរស័ព្ទថ្មីនេះ មានការបង្កើននូវថាមពលថ្មច្រើនជាងមុន 5% បើធៀបជាមួយនឹងថាមពលថ្មទំហំ 2942 mAh នោះនៅលើ iPhone XR សម្រាប់ស្មាតហ្វូន XR2 នេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Apple's A13 ដែលដំណើរការនូវ 7nm ជំនាន់ទី 2 នេះ។ ស្មាតហ្វូនស៊េរីថ្មី iPhone XR (2019) នេះ អាចប្រើប្រាស់ថាមពលថ្មបានរយៈពេលវែងជាងស្មាតហ្វូន iPhone XR ។ វាអាចប្រើប្រាស់បានរយៈពេលច្រើនជាង 11 ម៉ោងនៅលើ screen-on time ថែមទៀត។ សម្រាប់រូបរាងរបស់ស្មាតហ្វូន iPhone XR (2019) នេះ គឺមានការទម្លាយរូបភាព Renders ដោយលោក Hasan Kaymak ដោយផ្អែកទៅលើពាក្យចចាមអារ៉ាម គំរូនៃ CAD និងការរំពឹងរបស់អ្នកវិភាគជាច្រើនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន