no-alternative title

ក្រុមហ៊ុន Huawei បានត្រៀមធ្វើការការចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងគ្មានចារកម្ម” ជាមួយនឹងសហរដ្ឋអាមេរិក

ថ្មីៗនេះ លោក Liang Hua ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei បានបង្ហាញអំពីឆន្ទះរបស់ខ្លួននៅក្នុងការចុះកិច្ចព្រមព្រៀង “មិនមែនជាចារកម្ម” ជាមួយនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដែលនឹងទិញយកនូវឧបករណ៍របស់ក្រុមហ៊ុនរបស់ខ្លួនផងដែរ នៅពេលដែលលោកនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានរបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មូលនិធិការផ្លាស់ប្តូររបស់ចិនសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Liang Hua អគ្គនាយករបស់ក្រុមហ៊ុន Huawei បាននិយាយថា “យើងនឹងធ្វើការចុះកិច្ចព្រមព្រៀងគ្មានចារកម្មជាមួយនឹងសហរដ្ឋអាមេរិក។ ទាក់ទងនឹងរឿងនេះ សហរដ្ឋអាមេរិក អាចនឹងមិនទិញពីយើងទៀតនោះទេ និងកំពុងតែបញ្ឈប់ការទិញពីយើង ហើយក៏មិនមានគម្រោងផែនការក្នុងការទិញយកពីយើងនៅពេលខាងមុខផងដែរ។ ដូចនេះ ខ្ញុំមិនដឹងថាតើ វានិងមានឱកាសនោះទេ នៅក្នុងការចុះកិច្ចព្រមព្រៀងនេះ។”

លោក Liang និយាយបន្តទៀតថា វាគឺមិនសមនោះទេ ដែលនិយាយថា នេះគឺជារឿងដែលពាក់ព័ន្ធជាមួយនឹងនយោបាយក្នុងការហាមប្រាមទៅលើក្រុមហ៊ុន Huawei នេះ ប៉ុន្តែ នេះគឺជាការបង្ហាញអំពីចរឹកទន់ភ្លន់របស់យើង។ នៅក្នុងខណៈពេលនេះ រដ្ឋបាលរបស់លោក Trump ហាក់ដូចជាមិនប្រញាប់នៅក្នុងការដោះស្រាយទៅលើបញ្ហានៃស្ថានភាពនេះនោះទេ ប៉ុន្តែរឿងនេះទំនង ប្រហែលជាអាចនឹងនិយាយបាននៅក្នុងជំនួប G20 នៅចុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះផងដែរ លោក David Daokui Li អគ្គនាយកផ្នែកសេដ្ឋកិច្ចរបស់សាកលវិទ្យាល័យ Tsinghua University បាននិយាយថា ការផ្លាស់ប្តូររបស់លោក Trump គឺអាចធ្វើអោយមានការឈឺចាប់រយៈពេលខ្លីសម្រាប់ក្រុមហ៊ុន Huawei ខណៈពេលដែល វាក៏អាចមានរយៈពេលវែងសម្រាប់ក្រុមហ៊ុនចិននេះផងដែរ។ “អ្វីដែលលោកប្រធានាធីបតី Trump កំពុងតែធ្វើនេះ គឺចង់ដឹងអំពីសមត្ថភាពរបស់ក្រុមហ៊ុន Huawei តែប៉ុណ្ណោះ ។”

ព័ត៌មានថ្មីៗនេះ បានធ្វើការចែករំលែកនៅលើបណ្តាញសង្គម Twitter ដែលមានការទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Mate 30 series នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 985 ថ្មី ហើយវានឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HongMeng operating system ដែលក្រុមហ៊ុន Huawei ដែលគ្រប់ដឹងថាប្រព័ន្ធនេះ នឹងធ្វើការផ្លាស់ប្តូរទៅលើប្រព័ន្ ធAndroid នៅក្នុងប្រទេសចិននោះ។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះ ដែលលឿនជាងឆ្នាំមុននេះ ដែលរឿងនេះ គឺពិតជាសំខាន់ណាស់។ អ្វីដែលមិនទាន់ច្បាស់នោះគឺថា តើម៉ូដែលដាក់លក់នៅលើទីផ្សារអន្តរជាតិ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HongMeng OS វិញយ៉ាងណា ព្រោះថា Android ត្រូវបានគេដឹងថា អាចនឹងមិនអាចប្រើប្រាស់បានទៀតនោះទេ នៅលើស្មាតហ្វូន Huawei នាពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន