no-alternative title

ក្រុមហ៊ុន Samsung Display នៅតែបន្តនាំមុខគេទៅលើទីផ្សារអេក្រង់ទូទាំងពិភពលោក

យោងតាមទិន្នន័យចុងក្រោយបំផុតចេញពីក្រុមហ៊ុន IHS Markit បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Display ទទួលបានចំណាត់ថ្នាក់គ្របដណ្តប់ជាក្រុមហ៊ុនចែកចាយអេក្រង់ស្មាតហ្វូនរបស់ពិភពលោកនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។ ក្រុមហ៊ុន នេះ បានក្លាយជាក្រុមហ៊ុនកំពូល ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនធ្វើការផ្លាស់ប្តូរទៅកាន់អេក្រង់ OLED Panels សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ពួកគេនោះ។ ក្រុមហ៊ុន Samsung ទទួលបាននូវការបញ្ជាការកម្មង់ទិញអេក្រង់ច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេប៉ាន់ស្មានថានឹងធ្វើការលក់អេក្រង់របស់ស្មាតហ្វូនបានចំនួន 3.4 ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី 1 ដែលបញ្ចប់នៅក្នុងខែមីនាឆ្នាំ 2019 នេះ ដែលមានប្រហែលជា 40.2% សម្រាប់ទីផ្សារនៃអេក្រង់ស្មាតហ្វូននេះនៅក្នុងរយៈពេលនេះ។ ក្រុមហ៊ុន Samsung Display ក៏មានការផ្គត់ផ្គង់ទៅលើអេក្រង់ OLED Panels ប្រហែលជា 80% នៅលើទីផ្សារ។ ព័ត៌មាននេះ គឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនដែលថាចំណែកទីផ្សារសម្រាប់ត្រីមាសទី 1 របស់ក្រុមហ៊ុន Samsung គឺមានប្រហែលជា 6.6% ដែលទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះ នៅតែអាចធ្វើការបង្កើនចំណែកទីផ្សារច្រើនជាង 40% សម្រាប់រយៈពេល 8 ខែជាប់ៗគ្នា។

រហូតមកទល់នឹងពេលនេះ គ្មានគូប្រកួតប្រជែងណាដែលមានចំណែកទីផ្សារខ្ពស់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យានេះទេ។ ក្រុមហ៊ុន Japan Display  ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំណែកទីផ្សារចំនួន 12.3% ខណៈពេលដែលក្រុមហ៊ុន BOE របស់ចិនដែលមានចំណែកទីផ្សារចំនួន 11.9%។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុន BOE គឺមានច្រើនជាងទ្វេរដងបើធៀបជាមួយនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ។

សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បានធ្វើការបង្កើតនូវរោងចក្រក្នុងការផលិតអេក្រង់ Super OLED នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលមានសមត្ថភាពក្នុងការផលិតច្រើនជាង 30% លើរោងចក្រ A3 នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Samsung ក៏បានធ្វើការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកទៅលើរោងចក្រថ្មីនេះថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយនោះ ក៏នូវមានការរាយការណ៍ផងដែរថា ក្រុមហ៊ុន Samsung បានសម្រេចចិត្តទុកចោលគំរោងនេះសិនលុះត្រាតែមានតម្រូវការខ្ពស់ខ្លាំងនៅលើទីផ្សារនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន