no-alternative title

OPPO នឹងបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ាក្រោមអេក្រង់របស់ខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ

នៅពេលនេះ ការកម្ចាត់ចោលនូវរន្ធ Notch នៅលើអេក្រង់នោះ បានក្លាយជាគោលដៅចុងក្រោយរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន។ ការរចនារូបរាងផុសឡើង រន្ធប្រហោងនៅលើអេក្រង់ និង Notch ដែលមានរូបរាងថ្មីកាន់តែតូចជាងមុននោះគឺជានិន្នាការ ដែលមានការពេញនិយមខ្លាំងជាងគេ ប៉ុន្តែសម្រាប់ដំណោះស្រាយទាំងនេះគឺមិនទាន់អស្ចារ្យនៅឡើយនោះទេ។ ពេលនេះ ក្រុមហ៊ុន Oppo ដែលឈានមុខគេទៅលើការអភិវឌ្ឍនៃរបកគំហើញថ្មីនោះក៏ប្រកាសបង្ហាញនៅលើសារមួយកាលពីសប្តាហ៍មុននេះថា ខ្លួនកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ា Selfies នៅក្រោមអេក្រង់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងរំពឹងថា បច្ចេកវិទ្យានេះ នឹងក្លាយជាការពិតនៅលើស្មាតហ្វូននោះ នៅថ្ងៃនេះ ក្រុមហ៊ុន Oppo ក៏ប្រកាសអំពីព្រឹត្តិការណ៍មួយរបស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី 26 ខែមិថុនានេះ នៅក្នុងព្រឹត្តិការណ៍ MWC 2019 Shanghai ។ រូបភាព Poster របស់ព្រឹត្តិការណ៍នេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ហើយវានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ជាក់ជាមិនខាន។ រូបភាពនេះអាចជាគំរូរបស់ស្មាតហ្វូននេះមិនមែនជារូបរាងពិតរបស់វាដែលនឹងបង្ហាញខ្លួននៅលើទីផ្សារនោះទេ។ ប៉ុន្តែនេះ គឺជារបកគំហើញនៃបច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុន Oppo វាមិនយូរនោះទេដែលស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួននៅលើទីផ្សារនោះ។

យើងនៅមិនទាន់ច្បាស់នោះទេថា បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់របស់ក្រុមហ៊ុន Oppo ដំណើរការបែបណានោះ ប៉ុន្តែតាមការបញ្ជាក់របស់លោក Brian Shen អនុប្រធានរបស់ក្រុមហ៊ុន Oppo បានបង្ហោះនៅលើ Weibo ថា សម្រាប់កម្រិតគុណភាពអុបទិកនៃកាមេរ៉ាក្រោមអេក្រង់នេះ ក៏មានផ្នែកខ្លះដែលបាត់បង់ផងដែរ ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះត្រូវការពេលវេលាដើម្បីអោយវាកាន់តែល្អឥតខ្ចោះថែមទៀត។ នេះគឺជាការបង្ហាញថា បច្ចេកវិទ្យាថ្មីរបស់ Oppo នេះប្រហែលជាមិនទាន់រួចរាល់សម្រាប់ធ្វើការផលិតទ្រង់ទ្រាយធំនោះទេ។ យើងគ្រប់គ្នា គឺជាអ្នកគាំទ្រទៅលើស្មាតហ្វូនដែលមានអេក្រង់ពេញគែម និងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីសម្រាប់កាមេរ៉ា Selfie នៅក្រោមអេក្រង់នេះ ខណៈពេលដែលបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់គឺមានរួចហើយនៅលើទីផ្សារនោះ។ 

យើងនៅមិនទាន់មានសង្ឃឹមខ្ពស់នៅឡើយទេទៅលើបច្ចេកវិទ្យានេះ គឺត្រូវធ្វើការរង់ចាំរហូតទាល់តែស្មាតហ្វូននេះបង្ហាញវត្តមានជាមុនសិន។ ក្រៅពីក្រុមហ៊ុន Oppo នេះ ក្រុមហ៊ុន Xiaomi ក៏រកឃើញនូវដំណោះស្រាយទៅលើការបញ្ចប់នូវការប្រើប្រាស់ Notch នេះផងដែរ។ ក្រុមហ៊ុននេះ ក៏បង្ហាញនូវគំរូរបស់ស្មាតហ្វូន Mi 9 ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនថែមទៀតបើធៀបជាមួយនឹងស្មាតហ្វូនធម្មតានោះ។ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែវានឹងបង្ហាញនូវរូបភាព Teaser ឆាប់ៗនេះមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន