no-alternative title

របាយការណ៍របស់ IDC បានអោយដឹងថា Huawei មានកំណើនខ្លាំងក្លាបំផុតនៅក្នុងអ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិកនៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 នេះ

របាយការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន IDC អំពីការនាំចេញស្មាតហ្វូននៅក្នុងអ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិកដែលមានការបង្ហាញថា វាមានស្មាតហ្វូនប្រមាណជា 83.7 លានគ្រឿងដែលធ្វើការនាំចេញនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។ ការនាំចេញនេះត្រូវគេព្យាករណ៍ថាមានការថយចុះប្រហែលជា 3.3% បើធៀបជាមួយនឹងឆ្នាំមុននេះសម្រាប់រយៈពេលដូចគ្នានោះ។ ទិន្នន័យនេះមានការបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ គឺមានចំណូលប្រហែលជា 26.8 លានដុល្លារអាមេរិកសម្រាប់ការលក់របស់ខ្លួន ប៉ុន្តែវាគឺតិចជាងអ្វីដែលធ្លាប់រកបាននៅក្នុងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ។ ការព្យាករណ៍នេះ គឺមានប្រហែលជា 10% ទាបជាងត្រីមាសទី 1 ឆ្នាំ 2018 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីជម្លោះជាមួយនឹងរដ្ឋាភិបាលនោះ ទិន្នន័យនេះគឺមានការបង្ហាញថា ក្រុមហ៊ុន Huawei គឺមានកំណើនខ្លាំងក្លាបំផុតនៅក្នុងតំបន់នេះជាមួយនឹង 66.1% ទៅលើការនាំចេញបើធៀបជាមួយនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Xiaomi គឺតាមពីក្រោមជាមួយនឹងកំណើន 33.3% បើធៀបជាមួយនឹងឆ្នាំមុននេះ។ ក្រៅពីក្រុមហ៊ុនទាំងពីរនេះ គឺមានកើនឡើងទៅលើការនាំចេញបើធៀបជាមួយនឹងឆ្នាំមុននេះ សម្រាប់ម៉ាកយីហោរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត គឺមានការធ្លាក់ចុះទៅលើការនាំចេញរបស់ពួកគេផងដែរ។ ការនាំចេញរបស់ក្រុមហ៊ុន HMD ទៅលើស្មាតហ្វូន Nokia គឺមានការធ្លាក់ចុះចំនួន 32.6% បើធៀបជាមួយនឹងឆ្នាំមុននេះ ខណៈពេលដែល Apple មានការធ្លាក់ចុះចំនួន 22.73%។

បើនិយាយអំពីការនាំចេញសរុបរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនដែលនាំមុខគេនៅលើទីផ្សារនៅក្នុងតំបន់ជាច្រើននេះដែលមានចំណែកទីផ្សារចំនួន 29.5% ដែលតាមពីក្រោយដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានចំណែកទីផ្សារចំនួន 29.5% នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ ដែលមានចំណែកទីផ្សារចំនួន 14.7% ។ IDC កត់សម្គាល់ថា ត្រីមាសទី 1 ឆ្នាំ 2019 របស់ក្រុមហ៊ុន Apple គឺមានចំនួនទាបបំផុតនៅក្នុងរយៈពេល 5 ឆ្នាំនេះ។

ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានគេរំពឹងថា នឹងមិនទាន់បញ្ចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួននោះទេរហូតដល់ត្រីមាសទី 3 ឆ្នាំនេះ លទ្ធផលរបស់វានឹងមិនមានការពង្រឹងនោះទេសម្រាប់ត្រីមាសទី 2 នេះ។ ការធ្លាក់ចុះទៅលើចំណែកទីផ្សាររបស់ Apple គឺដោយសារតែដំណើរការមិនល្អដោយសារតែក្រុមហ៊ុនជាច្រើននៅចិនមានសន្ទុះខ្លាំងក្លាដែលគំរាមកំហែងដល់ក្រុមហ៊ុន Apple និង Samsung ផងដែរ។ សម្រាប់ការនាំចេញសរុបមានការធ្លាក់ចុះទាបជាងមុនដោយសារតែអ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេរយៈពេលយូរនោះ។ សម្រាប់តម្លៃជាមធ្យមរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនគឺមានការធ្លាក់ចុះដើម្បីទាក់ទាញនូវអតិថិជនកាន់តែច្រើននោះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន