no-alternative title

បែកធ្លាយរូបភាព Render របស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 ដែលមានគែមស្តើងបំផុត!

នៅសល់រយៈពេលមិនដល់ 2 ខែទៀតនោះទេ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ ពេលនេះវាក៏មានការបែកធ្លាយនូវរូបភាព Render របស់ស្មាតហ្វូន Galaxy Note 10 នេះដែលពិតជាមានគែមស្តើងបំផុតក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយនេះ មានការទម្លាយថា ក្រុមហ៊ុន Samsung ក៏មានគោលដៅក្នុងការប្រើប្រាស់នូវគែមកោងដែលស្រស់ស្អាតបំផុតនៅលើអេក្រង់របស់ស្មាតហ្វូន Galaxy Note 10 ដែលប្រហែលជាស្តើងបំផុតមិនធ្លាប់មានពីមុនមកនោះទេ។ សម្រាប់គែមផ្នែកខាងលើអេក្រង់ក៏ស្តើងមែនទែនមិនធម្មតានោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ យើងអាចធ្វើការទស្សន៍ទាយបានថា ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10 Pro នឹងមិនមានគែមធំដូចជំនាន់មុននោះទេ។

លោក Steve Hemmerstoffer ថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10 Pro គឺមានគែមក្រោមអេក្រង់កម្រាស់ត្រឹមតែ 4.1mm តែប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានកម្រាស់ក្រាស់ជាង 0.2mm បើធៀបជាមួយនឹង iPhone XS និង 0.8mm បើធៀបជាមួយនឹង Galaxy S10 នោះ។ នេះមានន័យថា ស្មាតហ្វូន Galaxy Note 10 នឹងមានកម្រិតអេក្រង់កាន់តែធំក្នុងការទស្សនាកាន់តែអស្ចារ្យបំផុត។ 

អ្វីដែលកាន់តែពិសេស ជាងនេះទៀតនោះ Galaxy note 10 នេះត្រូវគេរំពឹងថានឹងមានរន្ធប្រហោង Punch Hole មួយនៅលើអេក្រង់ ជាជាងការប្រើប្រាស់រន្ធប្រហោងនៅខាងស្តាំនោះ ពេលនេះ ក្រុមហ៊ុន Samsung ប្រហែលជាបម្លាស់ទីរន្ធប្រហោងនេះ ទៅដាក់នៅផ្នែកកណ្តាលរបស់អេក្រង់ខាងមុខនេះវិញម្តង។ សម្រាប់រន្ធប្រហោងនេះប្រហែលជាមានទំហំតូចជាងនៅលើស្មាតហ្វូន Galaxy S10 ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់គួរអោយជឿជាក់នៅឡើយទេ។ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការផ្លាស់ប្តូរទៅលើផ្នែកខាងក្រោយរបស់វាផងដែរ។ ក្រុមហ៊ុន អាចនឹងបោះបង់ចោលនូវកាមេរ៉ាផ្តេក ហើយជំនួសមកវិញនូវកាមេរ៉ាបញ្ឈរយ៉ាងស្រស់ស្អាតវិញស្ថិតនៅផ្នែកខាងឆ្វេងនៃផ្នែកខាងក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន