no-alternative title

ទូរទស្សន៍ Samsung The Wall Luxury TV ដែលមានទំហំរហូតដល់ទៅ 292 អ៊ីង នឹងដាក់លក់ នៅក្នុងទីផ្សារជាច្រើននៅលើពិភពលោកនៅខែក្រោយនេះ

កាលពីថ្ងៃទី 13 ខែមិថុនានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបញ្ជាក់ថា ខ្លួននឹងប្រកាសបង្ហាញនូវអេក្រង់ថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់ជាប្រភេទ Modular MicroLED Display ដែលមានទំហំធំបំផុតរហូតដល់ទៅ 292 អ៊ីង នៅក្នុងទីផ្សារជាច្រើនរបស់ពិភពលោកនៅខែក្រោយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ បានបង្ហាញនូវទូរទស្សន៍ The Wall Luxury នេះនៅក្នុងព្រឹត្តិការណ៍ InfoComm 2019 ដែលជាការដាក់បង្ហាញឧស្សាហកម្មសោតទស្សន៍ដែលធ្វើឡើងនៅក្នុងរដ្ឋ Florida ផងដែរ។ អេក្រង់នេះ មានទំហំចាប់ផ្តើមពី 73 inches ដែលមានកម្រិតភាពច្បាស់ 2K រហូតទៅដល់ទំហំ 292 inches ដែលមានកម្រិតភាពច្បាស់ 8K ហើយនេះគឺជាអេក្រង់ដែលមានកម្រិតស្តង់ដារភាពច្បាស់ខ្ពស់បំផុត។ 

កម្រិតអេក្រង់ MicroLED Displays នេះ គឺមានភ្ជាប់ជាមួយនឹងភ្លើង Microscopic LEDs ដែលបង្កើតជាភិចសែលមួយៗភ្លឺច្បាស់ក្នុងការទស្សនាបំផុត។ ក្រុមហ៊ុន Samsung បាននិយាយថា បច្ចេកវិទ្យា MicroLED TV ថ្មីនេះផ្តល់នូវគុណសម្បត្តិជាច្រើននៅលើកញ្ចក់ OLED នេះ និងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកំណត់ទៅលើទំហំ និងរូបរាងនៃទូរទស្សន៍នេះបានផងដែរ។ ជាមួយនឹងកម្រាស់តិចជាង 30mm នោះ វាពិតជាស្តើង ការឌីស្សាញជាមួយនឹងគែមស្ទើរតែគ្មាន និងការប្រើប្រាស់នូវស៊ុម Frame ដែលអនុញ្ញាតអោយអេក្រង់នេះស៊ីគ្នាជាមួយនឹងបរិបទដែលនៅជុំវិញវាបានថែមទៀតផង។ 

អ្នកប្រើប្រាស់ជាច្រើននឹងរីករាយជាមួយនឹងទូរទស្សន៍អេក្រង់ធំនេះ ហើយជាពិសេសអ្នកអាចបើកវាចោលបាននៅពេលដែលអ្នកមិនទស្សនានោះទូរទស្សន៍នេះ នឹងចូលទៅកាន់ Ambient Mode ដែលធ្វើការបង្ហាញនូវរូបភាពសិល្បៈជាច្រើនភ្ជាប់ជាមួយនឹងស៊ុមឌីជីថលយ៉ាងស្រស់ស្អាតថែមទៀត។ ខណៈពេលដែលទូរទស្សន៍នេះក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង Sound Systems ដ៏ប្រណិតដោយ Harman Luxury Audio ឬ Steinway Lyngdorf ដែលត្រូវគេប្រើប្រាស់ជាកញ្ចប់ Home Cinema Package ដែលពិតជាផ្តល់នូវគុណភាពសំឡេងពិរោះគ្មានពីរនោះទេ។ សម្រាប់តម្លៃរបស់ទូរទស្សន៍នេះគឺផ្អែកទៅលើទំហំអេក្រង់ និងប្រភេទប្រព័ន្ធសំឡេងដ៏ពិរោះរបស់វា នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន