no-alternative title

ស្ងាត់ៗក្រុមហ៊ុន Samsung ទទួលបានប៉ាតង់ស្មាតហ្វូនថ្មី ដែលមានគែមអេក្រង់កោងគ្រប់ជ្រុងទាំងអស់តែម្តង

ក្រុមហ៊ុន Samsung បានធ្វើការផលិតនូវស្មាតហ្វូនជាច្រើន រួចមកហើយជាមួយនឹងអេក្រង់គែមកោង ប៉ុន្តែពេលនេះវាគឺមិនមានជ្រុងគែមត្រឹមតែ 2 ជ្រុងប៉ុណ្ណោះទេ។ នៅក្នុងប៉ាតង់ដែលដាក់ស្នើនៅក្នុងខែវិច្ឆិកាឆ្នាំ 2018 នៅក្នុងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូង ប្រហែលជាចង់ធ្វើការបង្កើតនូវស្មាតហ្វូនដែលមានគែមកោងគ្រប់ជ្រុងដែលមានទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន Honor Magic ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2016 នេះ គឺមានជ្រុងគ្រប់គែមរបស់វាតែម្តង ប៉ុន្តែសម្រាប់ក្រុមហ៊ុន Samsung គឺមានលក្ខណៈខុសប្លែកពីគេ។ សម្រាប់ការផ្លាស់ប្តូរដ៏ធំបំផុតគឺទៅលើទំហំនៃគែមអេក្រង់របស់ស្មាតហ្វូននេះ។ ខុសប្លែកពីស្មាតហ្វូន Honor Magic គឺមានគែមកម្រាស់ក្រាស់នៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានគែមស្តើង និងការឌីស្សាញសម្រាប់អេក្រង់ពេញគែមតែម្តង។

លក្ខណៈពិសេសមួយទៀតគឺថា ក្រុមហ៊ុន Samsung ក៏ធ្វើការលាក់នូវសេនស័រជាច្រើន និងកាមេរ៉ាខាងមុខក្រោមអេក្រង់ថែមទៀត។ ចាប់តាំងពីអេក្រង់របស់ស្មាតហ្វូននេះគឺមានគែមកោងនោះ កាមេរ៉ារបស់វាអាចនឹងធ្វើការចាប់រូបភាពបានច្រើនទំរង់។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនោះទេដែលមានន័យថា កាមេរ៉ានេះគឺស្ថិតនៅក្រោមអេក្រង់។ ប៉ាតង់នេះបង្ហាញថា ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះនៅខាងក្រោយ និងប៊ូតុងមួយគ្រាប់ប៉ុណ្ណោះនៅចំហៀង។

LetsGoDigital ក៏បានរូបភាព 3D renders របស់ស្មាតហ្វូននេះ ដែលអាចអោយយើងដឹងថា ស្មាតហ្វូននេះ នឹងមានរូបរាងបែបណានោះ។ បើមើលទៅលើរូបភាពជាច្រើននោះ យើងអាចនិយាយបានថា វាអាចនឹងក្លាយជាការពិតដែលស្មាតហ្វូននេះនឹងមានគែមកោងយ៉ាងស្រស់ស្អាតនោះ។ ប៉ាតង់នេះ បានបញ្ជាក់ថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានគែមកោងដែលធ្វើពីលោហធាតុផងដែរ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់នូវកញ្ចក់នៅខាងក្រោយជាក់ជាមិនខាន។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន