no-alternative title

OPPO បានបន្ថែមនូវពណ៌ផ្កាឈូក Mist Pink ថ្មីសម្រាប់ Reno 10x Zoom មើលទៅ គឺពិតជាទាក់ទាញមែនទែន

ស្មាតហ្វូនស៊េរីថ្មី OPPO Reno 10x Zoom ទើបតែបានបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន OPPO Reno នៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ជាមួយនឹងពណ៌ចំនួន 2 គឺពណ៌ Fog Sea Green និង Extreme Night Black ។ នៅថ្ងៃនេះ ក្រុមហ៊ុនក៏បញ្ចេញនូវពណ៌ថ្មីមួយទៀតសម្រាប់ស្មាតហ្វូន Reno 10x Zoom នេះ គឺពណ៌ផ្កាឈូកថ្មីនេះ Mist Pink ដែលអ្នកគាំទ្រនៅចិន អាចនឹងរកទិញបានចាប់ពីសប្តាហ៍ក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ស្មាតហ្វូន OPPO Reno 10x Zoom ចាបវ់ផ្តើមទទួលនូវការកម្មង់ទិញមុន Pre-orders នៅក្នុងប្រទេសចិនហើយ។ ការដឹកជញ្ជូនទៅលើការ Pre-order នេះ នឹងចាប់ផ្តើមពីថ្ងៃទី 18 ខែមិថុនានេះ។ សម្រាប់ម៉ូដែលពណ៌ផ្កាឈូក Mist Pink នេះ គឺមានពីរម៉ូដែលទំហំ 6GB+128GB ដែលមានតម្លៃ 3,999 Yuan (~$578) និងម៉ូដែលទំហំ 8GB+256GB មានតម្លៃ 4,799 Yuan (~$693)។ OPPO Reno 10x Zoom ត្រូវបានក្រុមហ៊ុន ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម AMOLED display ទំហំ 6.6-inches  ដែលអេក្រង់នេះមានកម្រិតភាពច្បាស់ full HD+ 1080x2340 pixels និងកម្រិត aspect ratio 19.5:9 ។ អេក្រង់របស់ស្មាតហ្វូននេះ គឺការពារដោយកញ្ចក់ការពារ Gorilla Glass 6 ។ ស្មាតហ្វូននេះ ក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និង ColorOS 6 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ថែមទៀត។

នៅលើស្មាតហ្វូនស៊េរីថ្មី Reno 10x Zoom នេះ ប្រើប្រាស់បន្ទះឈីប Snapdragon 855 mobile platform ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ដែលមានទំហំ 48-megapixel Sony IMX586 primary sensor ជាមួយនឹង OIS, periscope 13-megpaixel telephoto lens ជាមួយនឹង 5x optical zoom និង OIS និង 8-megapixel ultrawide lens ។ សម្រាប់គែមខាងលើរបស់ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងដែលមានទំហំ 16-megapixel selfie និងភ្លើង LED Flash ថែមទៀត។ Reno 10x Zoom មានថាមពលថ្មទំហំ 4,065mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 20W VOOC 3.0 Flash Charge technology តាមរយៈរន្ធ USB-C។ ស្មាតហ្វូននេះ អាចបន្ថែមនូវ microSD card ប៉ុន្តែវាមិនមានរន្ធដោតកាសស្តាប់ 3.5mm audio jack នោះទេ។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា dual-band GPS technology សម្រាប់ធ្វើការតភ្ជាប់កាន់តែងាយស្រួលថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន