no-alternative title

មានការភ្ញាក់ផ្អើល Mate X ដែលជាស្មាតហ្វូនអេក្រង់អាចបត់បានរបស់ Huawei ត្រូវបានគេប្រទះឃើញដាក់លក់នៅលើគេហទំព័រ Taobao

Mate X ដែលជាស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែនេះ ប៉ុន្តែយើងនៅមិនទាន់ដឹងជាក់លាក់ថានៅថ្ងៃណានោះទេ។ នៅក្នុងបញ្ជីមួយដែលស្មាតហ្វូន Huawei Mate X បង្ហាញខ្លួននៅលើគេហទំព័រ Taobao Mall នៅថ្ងៃនេះ ជាមួយនឹងតម្លៃ 24999 yuan ($3610)។ បើធៀបជាមួយនឹងតម្លៃស្តង់ដាររបស់វានោះគឺ $2600 ដូចនេះ វាពិតជាថ្លៃមែនទែន។ យើងនៅមិនទាន់ច្បាស់នោះទេថាបញ្ជីនេះត្រឹមត្រូវកម្រិតណានោះ ប៉ុន្តែយើងសង្ស័យថានេះអាចជាការពិត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ស្មាតហ្វូន Huawei Mate X ក៏បង្ហាញខ្លួននៅលើហាងអនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលបង្ហាញថា ស្មាតហ្វូននេះប្រហែលជាដាក់លក់នៅក្នុងប្រទេសចិនឆាប់ៗនេះ។ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសបង្ហាញនូវផែនទី 5G របស់ខ្លួននៅក្នុងព្រឹត្តិការណ៍សន្នីសិទ Huawei Global Analyst Conference នៅក្នុងខែមេសានោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា ស្មាតហ្វូន Mate X នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែមិថុនានេះ។

កាលពីម្សិលមិញនេះ ស្មាតហ្វូនដែលអាចបត់បាន Huawei Mate 20 X 5G edition ក៏ប្រទះឃើញនៅលើប្រព័ន្ធ Database របស់ 3C នៅក្នុងប្រទេសចិន។ មានការបង្ហាញថា ស្មាតហ្វូននេះ ប្រហែលជាបង្ហាញខ្លួននៅក្នុងប្រទេសចិនឆាប់ៗនេះ។ ស្មាតហ្វូន Huawei Mate X TAH-AN00 នេះក៏ទើបតែទទួលបាននូវការអនុម័តពី 3C ផងដែរ។ នេះមានន័យថា ស្មាតហ្វូន Mate X 5G នេះក៏នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនឆាប់ៗនេះ។

ស្មាតហ្វូនស៊េរីថ្មី Huawei Mate X នេះ មានភ្ជាប់ជាមួយនឹងអេក្រង់ Cover ដែលអាចបត់បានទំហំ 6.6 inches ។ អេក្រង់ AMOLED screen នេះមានកម្រិត 19.5:9 aspect ratio និងកម្រិតភាពច្បាស់ full HD+ 1148x2480 pixelsថែមទៀត។ នៅពេលដែលបើកស្មាតហ្វូន Mate X នេះ វាមានអេក្រង់ទំហំ 8-inch OLED display ដែលមានកម្រិតភាពច្បាស់ 2200x2480 pixels ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹង EMUI ផងដែរ។

ស្មាតហ្វូន Mate X នេះប្រើប្រាស់នូវបន្ទះឈីប Kirin 980 chipset ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ថែមទៀត។ វាក៏មានការបន្ថែមនូវ microSC Card បានថែមទៀត។ កាមេរ៉ារបស់ស្មាតហ្វូននេះគឺជាប្រភេទ Leica ដែលមានរហូតដល់ទៅ 4 គ្រាប់ទំហំ 40MP main sensor ជាមួយនឹង f/1.8 aperture, 8MPtelephoto lens ជាមួយនឹង f/2.4 aperture, 16MP ultrawide lens ជាមួយនឹង f/2.2 aperture និងកាមេរ៉ា ToF 3D ។ ស្មាតហ្វូន Mate X នេះភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ថាមពលថ្មទំហំ 4,500mAh និងការទ្រទ្រង់នូវបច្ចេកវិទ្យា 55W rapid charging តាមរយៈរន្ធដោត USB-C ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន