no-alternative title

ពាក្យចចាមអារ៉ាមថ្មីបានបញ្ជាក់ថា Huawei Mate 30 Pro នឹងភ្ជាប់ជាមួយអេក្រង់កម្រិត 90Hz និងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់

ស្មាតហ្វូនស៊េរីថ្មី Mate 30 Pro របស់ក្រុមហ៊ុន Huawei ប្រហែលជាភ្ជាប់ជាមួយនឹងមុខងារមួយនៅក្នុងចំណោមមុខងារពិសេសសំខាន់ៗជាច្រើននៅលើស្មាតហ្វូន OnePlus 7 Pro នេះ។ របាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់បន្ទាប់ Mate Series ថ្មីនេះនឹងមានអេក្រង់កម្រិត 90Hz AMOLED display។ ខណៈពេលដែលស្មាតហ្វូន OnePlus 7 Pro មិនមែនជាស្មាតហ្វូនដំបូងបំផុតដែលភ្ជាប់ជាមួយនឹងអេក្រង់ 90Hz display ឬស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងកម្រិត Refresh Rate ខ្ពស់បំផុត ហើយនេះ គឺជាភាពពេញនិយមរបស់ស្មាតហ្វូននៃក្រុមហ៊ុន OnePlus នេះ ដែលមានភ្ជាប់ជាមួយនឹងមុខងារនេះនោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពិភពលោកដែលស្មាតហ្វូនជាច្រើនចាប់ផ្តើមទទួលយកនូវការច្នៃប្រឌិតថ្មី ឬការចម្លងគ្នានោះ វាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចង់ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានកម្រិត Refresh Rate ខ្ពស់បែបនេះ។ យ៉ាងណាមិញ វានៅមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់អំពីព័ត៌មាននេះនោះទេ។ សម្រាប់ដំណឹងផ្សេងទៀតនោះ រូបភាព Renders របស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 Pro ក៏បែកធ្លាយនៅលើអនឡាញផងដែរ។ ការឌីស្សាញរបស់ស្មាតហ្វូននេះគឺមានការបញ្ចូលគ្នារវាងស្មាតហ្វូន Samsung Galaxy S10+ និងស្មាតហ្វូន Mate 20 Pro ដែលមានការកែប្រែលក្ខណៈពិសេសមួយចំនួនផងដែរ។

ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវរន្ធប្រហោងនៅលើអេក្រង់ Punch Hole សម្រាប់បំពាក់នូវកាមេរ៉ាភ្លោះនៅលើអេក្រង់នេះ។ ទោះជាយ៉ាងណាក៏ដោយនោះ កាមេរ៉ានេះ ស្ថិតនៅផ្នែកខាងលើខាងឆ្វេងនៃអេក្រង់នេះ។ សម្រាប់ផ្នែកខាងក្រោយវិញនោះ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ារាងចតុកោណកែងសម្រាប់កាមេរ៉ា 4 គ្រាប់នោះ។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នេះ បានបង្ហាញខ្លួនជាមួយនឹងពណ៌ក្រហមយ៉ាងស្រស់ស្អាត ពិសេសវាក៏មានពណ៌ Classic Blue និងពណ៌ Classic Black យ៉ាងទាក់ទាញបំផុត។ 

ដូចអ្វីដែលយើងបាននិយាយនោះ មានរូបភាព Renders ដែលវាមានការបញ្ជាក់អំពីរូបរាងរបស់ស្មាតហ្វូននេះពេញលេញតែម្តង។ ស្មាតហ្វូនស៊េរីថ្មី Mate 30 Pro នេះត្រូវបានគេនិយាយថា នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 985 processor, Barong 5000 5G modem, 5x optical zoom, និង 50x digital zoom ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 4200mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 55W Supercharge ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន