no-alternative title

Huawei បានប្រាប់ទៅ Verizon អោយបង់ប្រាក់ចំនួន 1 ពាន់លានដុល្លារអាមេរិក ដល់ខ្លួនពាក់ព័ន្ធនឹងប៉ាតង់ចំនួន 230

យោងតាមព័ត៌មានចេញពី Reuter បានផ្សាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានប្រាប់ទៅកាន់ក្រុមហ៊ុន Verizon Communications Inc ថា ក្រុមហ៊ុនចែកចាយរបស់សហរដ្ឋអាមេរិកមួយនេះ គួរតែបង់ថ្លៃអាជ្ញាបណ្ណប៉ាតង់ច្រើនជាង 230 ទៅលើឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនខ្លួន ដែលទឹកប្រាក់សរុបនៃប៉ាតង់នេះ គឺមានទំហំប្រហែលជា 1 ពាន់លានដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សារព័ត៌មាន Wall Street Journal ក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុន Verizon គួរតែធ្វើការបង់ប្រាក់នេះ ដើម្បីធ្វើការដោះស្រាយទៅលើបញ្ហានៃប៉ាតង់នេះ បើតាមការរាយការណ៍របស់នាយកប្រតិបត្តិផ្នែកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Huawei ដែលបានសរសេរកាលពីខែកុម្ភៈកន្លមកនេះ។ ប៉ាតង់នេះ គឺបានគ្របដណ្តប់ទៅលើឧបករណ៍បណ្តាញ Network ច្រើនជាង 20 នៃក្រុមហ៊ុនចែកចាយជាច្រើនរបស់ក្រុមហ៊ុន Huawei រួមមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនចែកចាយលក់ទាំងអស់នោះ ក៏មានក្រុមហ៊ុន Verizon ផងដែរ។ សម្រាប់ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតនោះ ក៏ទាក់ទងទៅផ្ទាល់តែម្តងជាមួយនឹងក្រុមហ៊ុន Huawei ។

សារព័ត៌មាន Journal បានរាយការណ៍បន្ថែមថា ប៉ាតង់នេះ គឺមានចាប់ពីឧបករណ៍បណ្តាញស្នូល Core Network ហេដ្ឋារចនាសម្ព័ន្ធខ្សែអេឡិចត្រូនិចរហូតដល់បច្ចេកវិទ្យា IoT ។ តម្លៃទៅលើអាជ្ញាបណ្ណប៉ាតង់ច្រើនជាង 230 នេះគឺប្រហែលជាជាង 1 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនប Huawei កំពុងតែប្រយុទ្ធប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកច្រើនជាងមួយឆ្នាំហើយ ជាមួយនឹងការលើកឡើងពីអ្នកជំនាញសុវត្ថិភាពជាតិ ស្តីពីការព្រួយបារម្ភអំពី Backdoors នៅលើ Routers, Switches និងឧបករណ៍ជាច្រើនទៀតរបស់ក្រុមហ៊ុន Huawei ដែលអនុញ្ញាតអោយប្រទេសចិន ធ្វើចារកម្មទៅលើការទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Huawei បានធ្វើការបដិសេធថា ខ្លួនមិនធ្វើការជួយធ្វើចារកម្មរបស់សហរដ្ឋអាមេរិកនោះទេ។

ក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Verizon ក៏បានជូនដំណឹងទៅកាន់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ហើយជម្លោះនេះ ក៏មានការកើនឡើងរវាងចិន និងសហរដ្ឋអាមេរិកផងដែរ។ សម្រាប់ការទាមទារទៅលើតម្លៃទៅលើអាជ្ញាបណ្ណប៉ាតង់នេះ គឺជាការប្រយុទ្ធគ្នានៃភូមិសាស្រ្តនយោបាយចិន និងសហរដ្ឋអាមេរិកជាជាងការទាមទារទៅលើតម្លៃប៉ាតង់នេះ។ ក្រុងវ៉ាស៊ីនតោន ក៏កំពុងស្វែងរកការធ្វើបត្យាប័នប្រធានប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ពីប្រទេសកាណាដា បន្ទាប់ពីត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver កាលពីខែធ្នូឆ្នាំមុននេះ តាមដីការបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះ មកប្រទេសចិន បានដាក់សម្ពាធលើប្រទេសកាណាដា ដោយបញ្ឈប់ការនាំចូលប្រេងឆាពីប្រទេសកាណាដា ហើយនៅក្នុងខែឧសភានេះ ក៏ផ្អាកការអនុញ្ញាតឱ្យក្រុមហ៊ុនលក់សាច់ជ្រូកធំៗ ចំនួនពីរផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន