no-alternative title

Honda បង្ហាញនូវព័ត៌មានលម្អិតកាន់តែច្រើនអំពីរថយន្តអេឡិចត្រូនិក EV របស់ខ្លួនដែលពិតជាទាក់ទាញ និងគួរអោយស្រឡាញ់មែនទែន

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានទម្លាយនូវព័ត៌មានលម្អិតនៃរថយន្តអេឡិចត្រូនិច Honda E របស់ខ្លួន ដែលមានរូបរាងតូច និងគួរអោយស្រឡាញ់មែនទែន ប៉ុន្តែព័ត៌មានលម្អិតរបស់រថយន្តនេះ គឺដឹងតិចមែនទែន។ រថយន្តនេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ានៅចំហៀងជំនួសអោយកញ្ចក់ និងមានភ្ជាប់ជាមួយនឹងតាប្លូឈើដ៏ប្រណិត ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយព័ត៌មានអ្វីដែលច្រើនជាងនេះនោះទេ អំពីរថយន្តនេះរួមមានថាមពលថ្ម និងទម្ងន់នៃការផ្ទុកផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ បាននិយាយថា កម្លាំងម៉ាស៊ីនរបស់រថយន្តនេះគឺចេញពីកង់ខាងក្រោយ និងមានភ្ជាប់ជាមួយនឹងកង់ទាំង 4 គ្រាប់ជាលក្ខណៈ Independent Suspension ដែលធ្វើអោយការបើកបរកាន់តែងាយស្រួល និងផាសុកភាពបំផុត។ សម្រាប់ថាមពលថ្មរបស់រថយន្តនេះ គឺស្ថិតនៅផ្នែកកណ្តាលនៃរថយន្តនេះតែម្តង ហើយវាស្ថិតនៅក្រោមផ្នែកខាងក្រោមនៃរថយន្តដែលមានន័យថា ទម្ងន់របស់រថយន្តនេះគឺមានលំនឹង និងកម្លាំងបើកលឿនល្អក្នុងការប្រើប្រាស់។ រថយន្តនេះមាន កម្លាំងថាមពលថ្ម 35.5 kWh Lithium-ion ដែលស្ថិតនៅលើរថយន្តនេះអាចធ្វើការបញ្ចូលតាមរយៈ Type 2 AC connection ឬ CCS2 DC rapid charger បានផងដែរ។ ការបញ្ចូលថាមពលថ្មនៅលើរថយន្តនេះ គឺពិតជាលឿន ត្រឹមតែ 30 នាទីអាចពេញបានដល់ទៅ 80% ។

រថយន្តនេះ អាចធ្វើដំណើរបានចម្ងាយ 124 ម៉ាយ៍ ដែលវាល្មមគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរកម្សាន្តរបស់អ្នកដូចជាទៅកាន់ទីក្រុងជាដើម ប៉ុន្តែវានៅមិនទាន់បានឆ្ងាយសម្រាប់ដំណើរកម្សាន្តឆ្ងាយៗនោះទេ។ ប៉ុន្តែប្រសិនបើអ្នកចង់ស្វែងរកនូវរថយន្តតូចសម្រាប់ធ្វើដំណើរនៅក្នុងទីក្រុងនោះ អ្នកអាចរើសយករថយន្ត Honda E នេះបាន។ រថយន្ត Honda E នេះនឹងដាក់លក់នៅចុងឆ្នាំនេះ ហើយការកម្មង់ទិញមុនទៅលើរថយន្តនេះ គឺបើកដំណើរការហើយ ប៉ុន្តែគួរអោយស្តាយ គឺមានតែនៅក្នុងតំបន់អ៊ឺរ៉ុបតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន