no-alternative title

រដ្ឋាភិបាលតៃវ៉ាន់ នឹងចំណាយទឹកប្រាក់ 20,4 ពាន់លានដុល្លារតៃវ៉ាន់ ដើម្បីអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា 5G សម្រាប់ឆ្នាំ 2019-2022

ថ្មីៗនេះ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានអនុម័តថវិកា ដែលមានទឹកប្រាក់ចំនួន 20,4 ពាន់លានដុល្លារតៃវ៉ាន់ស្មើនឹង 647,72 លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ការបង្កើតសេវាកម្មបន្ថែម និងសេវាកម្មជាច្រើនទៀតនៅលើបណ្ដាញនៃបច្ចេកវិទ្យា 5G ក្នុងរយៈពេល 4 ឆ្នាំខាងមុខនេះ នេះបើតាមការបញ្ជាក់ចេញពីបុគ្គលិកជាច្រើន។ កម្មវិធីនេះ គឺមានឈ្មោះថា Taiwan 5G Mobile Plan ដែលមានគោលបំណងដើម្បីបណ្តុះបណ្តាលមនុស្ស 4000 នាក់ ការបង្កើតក្រុមច្នៃប្រឌិតថ្មីចំនួន 10 ក្រុម និងបង្កើតជាប្រព័ន្ធអេកូដែលរួមមានអ្នកផ្គត់ផ្គង់ បន្ទះសៀគ្វី ម៉ូឌុល អង់តែន ឧបករណ៍ចុងក្រោយ បច្ចេកវិទ្យាកុំព្យូទ័រ Edge Computing និងដំណោះស្រាយទៅលើប្រព័ន្ធ System ដើម្បីបង្កើតតម្លៃផលិតកម្មរហូតដល់ 50 ពាន់លានដុល្លារតៃវ៉ាន់ក្នុងមួយឆ្នាំ នេះបើតាមសម្តីរបស់លោក Zse-hong Tsai លេខាធិការប្រតិបត្តិនៃការិយាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់គណៈរដ្ឋមន្រ្តី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពព័ត៌មានខាងលើបានបន្តថា រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញរលកហ្វ្រេកង់ជាលើកដំបូងដែលរួមមាន 1.800 MHz, 3.500 MHz និង 2.8 MHz សម្រាប់ការប្រើប្រាស់បណ្តាញនៃបច្ចេកវិទ្យា 5G ។ លោក Tsai បានបន្ថែមទៀតថា បច្ចុប្បន្នរដ្ឋាភិបាល បាននឹងកំពុងតែរៀបចំនីតិវិធីដេញថ្លៃសម្រាប់ការចេញផ្សាយកម្រិត Spectrums តាមដែលអាចធ្វើបានផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុននៅក្នុងស្រុកមួយចំនួនដូចជា Quanta Computer, Advantech, Gigabyte Technology, Accton Technology, Sercomm, Alpha Networks, Gemtek, Wistron NeWeb និង HTC ក៏ដាក់ពាក្យដើម្បីធ្វើការពិសោធន៍ និងសាកល្បងសម្រាប់កម្មវិធី 5G Applications ដែលពាក់ព័ន្ធផងដែរ នេះបើតាមការបញ្ជាក់របស់លោក Tsai។

ជាមួយគ្នានេះ រដ្ឋាភិបាល ក៏លើកទឹកចិត្តដល់ការបង្កើតវេទិកាសហការគ្នានៃបច្ចេកវិទ្យា 5G Platforms នេះផងដែរ ដោយក្រុមហ៊ុន Chunghwa Telecom (CHT) និង Far EasTone Telecommunications (FET) កំពុងដឹកនាំក្រុមការងារថ្នាក់ជាតិចំនួន 2 ក្រុមទៅលើបច្ចេកវិទ្យា 5G នេះដើម្បីបង្កើនល្បឿននៃការផលិតផលិតផលជាច្រើន និងដំណោះស្រាយទៅលើបច្ចេកវិទ្យា 5G ។ លោក Tsai បានធ្វើការកត់សម្គាល់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រុមហ៊ុនថ្មីមួយចំនួនបានបង្កើតដំណោះស្រាយសម្រាប់កម្មវិធី IoT និង 5G ដូចជា Touch Cloud សម្រាប់វិភាគរូបភាព AI, Kingkit Technology (Webduino) សម្រាប់វេទិកា AIoT cloud, Pampkin Studio សម្រាប់បច្ចេកវិទ្យា VR និងដំណោះស្រាយហ្គេម និង AgPro សម្រាប់ប្រព័ន្ធបាញ់ទឹកទំនើបសម្រាប់ឧស្សាហកម្មកសិកម្មផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន