no-alternative title

Huawei Nova 5 Pro ពណ៍ថ្មីបានបង្ហាញខ្លួននៅលើ JD រួមជាមួយនឹងវីដេអូផ្សព្វផ្សាយអំពីស្មាតហ្វូននេះផងដែរ

ថ្មីៗនេះ នៅក្នុងបញ្ជីរបស់គេហទំព័រ JD គឺមានការបង្ហាញអំពីស្មាតហ្វូនស៊េរីថ្មី Huawei Nova 5 Pro ដែលមានបង្ហាញចេញនូវរូបភាពមួយនៃពណ៌ចំនួន 4 របស់ស្មាតហ្វូននេះ ជាមួយនឹងពីរទំហំសម្រាប់ធ្វើការជ្រើសរើស។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Huawei ក៏បានបញ្ចេញនូវវីដេអូ Teaser ថ្មីសម្រាប់ស្មាតហ្វូនស៊េរីថ្មី Nova 5 series នេះផងដែរ។ នៅក្នុងវីដេអូនេះ គឺមានបង្ហាញខ្លួនរបស់ Jackson Yee ដែលជាតារាដ៏ល្បីឈ្មោះរបស់ចិន ដែលមានឈ្មោះហៅថា TFBoys ផងដែរ។ វីដេអូនេះ មានការបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Nova 5 series នេះគឺមានគោលដៅសម្រាប់យុវជន។ នៅចុងបញ្ចប់នៃវីដេអូនេះ លោក Yee បានកាន់ស្មាតហ្វូននេះ ពណ៌ខ្មៅ និងពណ៌បៃតងរបស់ស្មាតហ្វូន Nova 5 Pro នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបញ្ជីរបស់ JD នេះ គឺមានការទម្លាយថា ស្មាតហ្វូន Huawei Nova 5 Pro នេះ នឹងអាចរកទិញបានជាមួយនឹង 4ពណ៌សម្រាប់ធ្វើការជ្រើសរើសដូចជា Dilemma Forest (Green), Midsummer Purple, Bright Black និង Coral Orange។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់និងភ្លើង LED Flash ។ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន Nova 5 Pro នេះ គឺមានភ្ជាប់ជាមួយនឹង Water drop-style notch display ។ វាមានកម្រិត aspect ratio ខ្ពស់ជាងមុន។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនោះទេ វាប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់តែម្តង។ ទោះជាយ៉ាងណាក៏ដោយនោះ ស្មាតហ្វូននេះក៏អាចភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។

ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាចំនួន 4 គ្រាប់បញ្ឈរយ៉ាងស្រស់ស្អាត។ វាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយនោះទេ។ សម្រាប់វីដេអូនៅលើវីដេអូផ្សព្វផ្សាយនេះត្រូវគេដឹងថាជា Nova 5 Pro ។ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Huawei Nova 5 Pro នេះនឹងមានអេក្រង់ទំហំ 6.39-inch full HD+ AMOLED បន្ទះឈីប Kirin 980 ហើយសម្រាប់កាមេរ៉ាមុខវិញគឺមានទំហំ 25MP។ កាមេរ៉ាគោលខាងក្រោយ គឺមានទំហំ 48-megapixel Sony IMX586 sensor និង ToF (Time of Flight) lens ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,500mAh និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 40W SuperCharge fast charging technology ថែមទៀត។  ស្មាតហ្វូន Huawei Nova 5 Pro អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Nova 5 និង Nova 5i នៅថ្ងៃទី 21 ខែមិថុនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន