no-alternative title

Huawei ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើតេស្ត៍ប្រព័ន្ធប្រតិបត្តិការ Sailfish OS របស់រុស្ស៊ី ដើម្បីជំនួសប្រព័ន្ធប្រតិបត្តិការ Android

បើទោះបីជាក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើ OS សម្រាប់ស្មាតហ្វូនរបស់ខ្លួនក៏ដោយ ថ្មីៗនេះ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា ក៏បានស្វែងរកនូវកន្លែងផ្សេងទៀតផងដែរ សម្រាប់ធ្វើការផ្លាស់ប្តូរទៅលើប្រព័ន្ធប្រតិបត្តិការ Android។ ក្រុមហ៊ុននេះ ក៏ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Sailfish OS ដែលបង្កើតនៅក្នុងប្រទេសរុស្សីផងដែរ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន The Bell ថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិលោក Guo Ping របស់ក្រុមហ៊ុន Huawei បានធ្វើការពិភាក្សាអំពីភាពដែលអាចទៅរួចក្នុងការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Sailfish OS នៅលើឧបករណ៍របស់ក្រុមហ៊ុន Huawei ជាមួយនឹងលោក Konstantin Noskov ដែលជារដ្ឋមន្ត្រីផ្នែកអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ទំនាក់ទំនង និងផ្សព្វផ្សាយរបស់ប្រទេសរុស្សី។ ផ្អែកទៅលើការសន្ទនានេះ ក្រុមហ៊ុន Huawei ធ្វើការតេស្ត៍រួចទៅហើយនៅលើឧបករណ៍ជាច្រើនដែលធ្វើការតម្លើងមករួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Aurora OS ។ លោក Ping បានរាយការណ៍អំពីកិច្ចពិភាក្សានេះ ដែលអាចទៅរួចក្នុងការផ្លាស់ប្តូរនូវផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសរុស្សីនោះ។ ផលិតកម្មរួមគ្នានេះគឺមាននៅលើបន្ទះឈីប និងឧបករណ៍ជាច្រើនទៀត។

ក្រុមហ៊ុន Huawei និងអ្នកផ្គត់ផ្គង់សេវាកម្មឌីជីថលរបស់រុស្សីគឺ Rostelcom បានបដិសេធ មិនធ្វើអធិប្បាយទៅលើកិច្ចពិភាក្សានេះនោះទេ ប៉ុន្តែក្រុមហ៊ុននេះ បាននិយាយថា វាគឺបើកទូលាយក្នុងការធ្វើការជាមួយនឹងអ្នកអភិវឌ្ឍកម្មវិធីជាច្រើនទៅលើដំណោះស្រាយទូរស័ព្ទនេះ។ ការចងសម្ព័ន្ធមេត្រីនៃក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះគឺលោក Grigory Berezkin ដែលជាអ្នកជំនួញរុស្សីរបស់ក្រុមហ៊ុន Rostelcom ដែលធ្វើការគ្រប់គ្រងទៅលើអ្នកអភិវឌ្ឍកម្មវិធីនៅពីក្រោយប្រព័ន្ធប្រតិបត្តិការ Aurora OS នេះ។

សូមបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Sailfish OS គឺផ្អែកទៅលើ Linux ដែលអភិឌ្ឍដោយក្រុមការងារដែលនៅពីក្រោយការផលិតប្រព័ន្ធប្រតិបត្តិការ MeeGo OS របស់ក្រុមហ៊ុន Nokia ។ Sailfish OS ធ្វើការតម្លើងស្រាប់នៅលើឧបករណ៍ចំនួន 4 នោះគឺ Sony Xperia X, XA2, XA2 Plus និង XA2 Ultra ។ អ្វីដែលធ្វើអោយប្រព័ន្ធប្រតិបត្តិការ Sailfish OS នេះ មានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់នោះគឺដោយសារតែវាជាប្រភេទ Open-Source ។ អ្នកណាក៏អាចទទួលបាននូវ Source Code ហើយអាចធ្វើការបង្កើតនូវកម្មវិធី Software ដែលពួកគេពេញចិត្តបានផងដែរ។  លក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការ Sailfish OS នេះ គឺផ្តោតទៅលើឯកជនភាព។  Jolla បានធ្វើការប្រមូលតែព័ត៌មាន ដែលត្រូវការសម្រាប់ដំណើរការតែប៉ុណ្ណោះនៅលើសេវាកម្មរបស់វា ហើយវាមិនលក់ទិន្នន័យរបស់អ្នកទៅកាន់ភាគីទី 3 ដោយគ្មានការអនុញ្ញាតនោះទេ។ Jolla មិនធ្វើការប្រមូលនូវទិន្នន័យដែលអ្នកមិនព្រមនោះទេ។ នេះគឺជាផ្នែកមួយដ៏ឆ្លាតវៃនៃក្រុមហ៊ុន Huawei នៅក្នុងការជ្រើសរើសនូវប្រព័ន្ធប្រតិបត្តិការ Sailfish OS នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន