no-alternative title

Samsung បានពង្រីកបណ្តាញ SmartThings លើប្រព័ន្ធកាមេរ៉ា និងដុយដោតឆ្លាតវៃ Smart Plug រួមនិងអំពូលឆ្លាតវៃ Smart Bulb កាន់តែសំបូតរបែប

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងធ្វើការពង្រីកទៅលើបណ្តាញ SmartThings របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក តាមរយៈការបង្ហាញនូវកាមេរ៉ាថ្មី ដុយដោត WiFi ឆ្លាតវៃ (Smart Plug) និងអំពូលឆ្លាតវៃ Smart Bulb ។ សម្រាប់ផលិតផលថ្មីទាំងនេះ អាចរកទិញបាននៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ។ វាអាចធ្វើការជាមួយនឹងប្រព័ន្ធ SmartThings ecosystem ហើយក៏អាចរកទិញបានតាមរយៈ Samsung e-Store, Best Buy និងហាងលក់រាយជាច្រើនទៀត។ សម្រាប់ឧបករណ៍ផលិតផលទាំង ៣ នេះអាចដំណើរការបានជាមួយនឹង Alexa, Google Assistant និង Bixby voice assistants របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

SmartThings Cam ស៊េរីថ្មីនេះគឺជាកាមេរ៉ា Full HD (1080p) 145-degree, wide-angle ដែលភ្ជាប់ជាមួយនឹងមុខងារ night vision និង HDR ថែមទៀត។វាក៏ភ្ជាប់ជាមួយនឹងមុខងារ object detection ដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung និយាយថាវាអាចធ្វើការបែងចែកនូវភាពខុសគ្នារវាងមនុស្ស និងចលនារបស់សត្វ ឬរថយន្តដែលបើកឆ្លងកាត់ផងដែរ។ សម្រាប់តំបន់ដែលធ្វើការគ្រប់គ្រងនេះ អាចធ្វើការរៀបចំដើម្បីធ្វើការទទួលនូវសារជូនដំណឹង Notifications នៅពេលដែលអ្វីមួយធ្វើការបម្លាស់ទីនៅក្នុងទីតាំងជាក់លាក់នេះផងដែរ។ សម្រាប់ប្រព័ន្ធសំឡេង ២ ផ្លូវរបស់វាអនុញ្ញាតអោយអ្នកនិយាយទៅកាន់អ្នកនៅផ្ទះ អ្នកមកលេង ឬសត្វចិញ្ចឹមរបស់អ្នកថែមទៀតនៅពេលដែលអ្នកនៅឆ្ងាយពីផ្ទះនោះ។

SmartThings Cam ភ្ជាប់មកជាមួយនឹង Cloud Storage ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់ 24 ម៉ោង នៅលើកាមេរ៉ាបានចំនួន 4 ថែមទៀត។ អ្នកអាចធ្វើការពង្រីកនូវទំហំ Storage របស់វាបានរហូតដល់ទៅ 30 ថ្ងៃទៀតជាមួយនឹង Premium subscription ដោយចំណាយតម្លៃ $7.99 ក្នុងមួយខែ ឬ $79.99 ក្នុងមួយឆ្នាំ ហើយអ្នកអាចធ្វើការភ្ជាប់ជាមួយនឹង SmartThings Cams ចំនួន 8 ថែមទៀត។ ជាមួយនឹងការប្រើប្រាស់វា គឺអ្នកគ្រាន់តែដោតវា ហើយធ្វើការតភ្ជាប់ទៅនឹង Home WiFi របស់អ្នក ហើយវានឹងធ្វើការភ្ជាប់ទៅកាន់ Hub ដែលអ្នកអាចធ្វើការ Link ទៅកាន់ Smart Devices ជាច្រើនទៀតនៅក្នុងផ្ទះរបស់អ្នកគឺជាការស្រេច។ ផលិតផលនេះ គឺមិនមានភ្ជាប់ជាមួយនឹងថាមពលថ្មនោះទេ ហើយវាត្រូវការខ្សែសម្រាប់ធ្វើការតភ្ជាប់ ហើយវាក៏មិនមានមុខងារការពារធន់ទៅនឹងធាតុអាកាសអាក្រក់ដែរ មានន័យថា វាសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះប៉ុណ្ណោះ។ ឧបករណ៍មានរូបរាងតូច និងអ្វីដែលសំខាន់នោះ តម្លៃរបស់វាគឺត្រឹមតែ $89.99។ 

សម្រាប់ដុយដោត SmartThings WiFi Smart Plug អាចធ្វើការជាមួយនឹងអំពូល ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ និងឧបករណ៍អេឡិចត្រូនិចជាច្រើនទៀតនៅក្នុង Smart Home របស់អ្នក។ វាអាចធ្វើការតាមរយៈការបញ្ជាជាសំឡេងដើម្បីដំណើរការ ហើយវាមិនមានភ្ជាប់ជាមួយនឹង Hub ដើម្បីដំណើរការនោះទេ។ អ្នកអាចធ្វើការបើក ឬបិទវា កំណត់ពេលវេលាក្នុងការដំណើរការតាមរយៈការបញ្ជាជាសំឡេងតាមរយៈ Bixby, Google Assistant និង Alexa ។ សម្រាប់ដុយដោតនេះមានតម្លៃ $17.99 ។ អំពូលឆ្លាតវៃ SmartThings Smart Bulb ទាមទារអោយមានប្រើប្រាស់ជាមួយនឹង SmartThings Hub ដើម្បីដំណើរការបាន។ វាគឺអាចធ្វើការបញ្ជាជាសំឡេងដែលអនុញ្ញាតអោយអ្នកធ្វើការគ្រប់គ្រងវាបានតាមរយៈសំលេង ឬកំណត់នូវទម្លាប់អ្វីមួយក្នុងការបើក ឬបិទដោយស្វ័យប្រវត្តិនោះ។ សម្រាប់អំពូលនេះគឺមានតម្លៃ $9.99 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន