no-alternative title

Huawei នៅក្នុងប្រទេសថៃ បន្តកើនឡើងចំណែកទីផ្សារចំនួន 20% បន្ថែមទៀតនៅក្នុងរយៈពេល 5 ខែដំបូងនៅក្នុងឆ្នាំ 2019 នេះ

រហូតមកដល់ពេលនេះ ចំណែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei នៅក្នុងប្រទេសជាច្រើន ត្រូវបានគេមើលឃើញថា គឺកំពុងតែមានការធ្លាក់ចុះដោយសារតែការហាមឃាត់ពាណិជ្ជកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យានេះដោយសហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ មិនបានខកចិត្តចំពោះចំណែកទីផ្សារនៅក្នុងប្រទេសថៃនោះទេ ដោយសារតែនៅទីនោះគឺមានការកើនឡើង។ Huawei បានអះអាងថា ចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសថៃ គឺមានការកើនឡើង 20% នៅក្នុងរយៈពេល 5 ខែក្នុងឆ្នាំ 2019 នេះ បើធៀបជាមួយនឹងឆ្នាំមុននេះគឺមានចំនួនត្រឹមតែ 15% ប៉ុណ្ណោះ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei គឺមានគោលដៅក្នុងការបង្កើនថវិកាទីផ្សាររបស់ខ្លួនដល់ទៅ 30%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរក្នុងការបង្កើនទៅលើថវិកាទីផ្សារគឺជាកូនសោរមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះដោយសារតែប្រទេសនេះគឺជាទីផ្សារយុទ្ធសាស្រ្តមយនៅក្នុងតំបន់ នេះបើតាមការបញ្ជាក់របស់លោក Ingmar Wang អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប្រទេសថៃ។ ទន្ទឹមនឹងនេះ ផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការដំណើរការនូវផលិតផលថ្មីៗជាច្រើនដែលដំណើរការនូវ Android OS ជាអាទិភាពទី 1 របស់ខ្លួន។ វាពិតជាគួរអោយកត់សម្គាល់ផងដែរថា ក្រុមហ៊ុននេះ គឺបង្កើតនូវ OS របស់ខ្លួនប៉ុន្តែខ្លួនក៏ត្រៀមប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ខ្លួនផងដែរ ខណៈពេលនេះក្រុមហ៊ុននេះគឺនៅក្នុងជំហាននៃការអភិវឌ្ឍ។ ចាប់តាំងពីព័ត៌មាននៃការហាមប្រាមទៅលើក្រុមហ៊ុន Huawei របស់សហរដ្ឋអាមេរិក វាក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីការហាមប្រាមទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Huawei ផងដែរ ប៉ុន្តែក្រុមហ៊ុននេះក៏ធ្វើការឆ្លើយតបភ្លាមៗក្នុងការបញ្ជាក់ទៅលើផលិតផលទាំងនេះផងដែរ។ 

Huawei បានបញ្ជាក់ថា ទោះបីជាមានការហាមប្រាមក៏ដោយ ស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុន Huawei នឹងដំណើរការបានធម្មតាជាមួយនឹងការទ្រទ្រង់ដំណើការនៅលើប្រព័ន្ធប្រតិបត្តិការ Android ។ លើសពីនេះទៀត ក្រុមហ៊ុននេះ ក៏នឹងបន្តក្នុងការផ្តល់នូវការអាប់ដេតសុវត្ថិភាព និងសេវាកម្មបន្ទាប់ពីការលក់រួចហើយទៅគ្រប់ផលិតផលស្មាតហ្វូន និងថេប្លេតរបស់ខ្លួន ដែលខ្លួនបានលក់រួចហើយ ឬផលិតផលដែលមាននៅក្នុងស្តុកនៅហាងជាច្រើននៅលើពិភពលោក។ សម្រាប់ស្ថានភាពរបស់ Huawei នៅក្នុងសហរដ្ឋអាមេរិក គឺមានការភ័ន្តច្រឡំបន្តិចនៅក្នុងពេលនេះ ដោយសារតែលោកប្រធានាធិបតី Donald Trump ថ្មីៗនេះ បាននិយាយថា ការហាមប្រាមទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្គត់ផ្គត់បច្ចេកវិទ្យាទៅអោយក្រុមហ៊ុន Huawei នឹងមានការលើកលែង ប៉ុន្តែក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិយាយថា ការហាមប្រាមនេះនៅតែបន្តដដែល។ ក្រុមហ៊ុនចែកចាយជាច្រើនរបស់ Huawei រួមមាន Synnex, Jaymart, TG, Com7 និង CSC រួមជាមួយនឹងប្រតិបត្តិករធំៗ 2 ទៀតគឺ AIS និង True បានបង្ហាញអំពីការទ្រទ្រង់ទៅលើក្រុមហ៊ុន Huawei តាមរយៈការប្រកាសអំពីការធានានៅក្នុងយុទ្ធនាការទៅលើការលក់របស់ខ្លួននោះ។ សម្រាប់ការធានាដ៏ពិសេសសម្រាប់រយៈពេល 2 ឆ្នាំនេះគឺនឹងធ្វើការសងប្រាក់វិញសម្រាប់អតិថិជន Huawei ថ្មីប្រសិនបើស្មាតហ្វូននេះឈប់លែងទ្រទ្រង់នូវកម្មវិធី Google និង Facebook នោះ។

លោក Wang អគ្គនាយករបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសថៃ បាននិយាយថា ក្រុមហ៊ុននេះ គឺមានគម្រោងក្នុងការវិនិយោគទឹកប្រាក់ចំនួន 160 លានបាត នៅក្នុងការតេស្តទៅលើគម្រោងបច្ចេកវិទ្យា 5G នៅក្នុងប្រទេសថៃ និងទឹកប្រាក់ 700 លានបាតនៅក្នុង Cloud Services។ សម្រាប់ Advanced Info Service និង True Move H Universal Communication ក៏ធ្វើការតេស្តទៅលើបច្ចេកវិទ្យា 5G network ដោយប្រើប្រាស់នូវស្មាតហ្វូន Huawei Mate 20 X 5G ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទសថៃនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន