no-alternative title

Qualcomm ត្រូវគេនិយាយថា កំពុងតែធ្វើការតេស្ត៍ទៅលើបន្ទះឈីបស្មាតវ៉ចថ្មីដែលមានកម្លាំងខ្លាំងក្លាជាងមុន

ថ្មីៗនេះ យោងតាមការបញ្ជាក់ចេញពី WinFuture (តាមរយៈ Android Police) ក្រុមហ៊ុនប Qualcomm កំពុងតែត្រៀមរៀបចំនួវបន្ទះឈីបថ្មីសម្រាបនាឡិកាស្មាតវ៉ចជាច្រើនម៉ូដែល។ សម្រាប់ Wear 3100 បច្ចុប្បន្នរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនេះនឹងធ្វើការជំនួសទៅលើបន្ទះឈីប "Snapdragon Wear 429" ឬ "Snapdragon Wear 2700" ។ បន្ទះឈីបថ្មីនេះនឹងធ្វើការផលិតដោយប្រើប្រាស់នូវដំណើរការ 12nm ហើយវានឹងមានអង្គគណនា Cortex-A53 CPU cores ជាមួយនឹងការទ្រទ្រង់នូវ 64-bit។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើធៀបជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនទៀតដែលប្រើប្រាស់នូវ Wear 3100 ដែលប្រើប្រាស់នូវដំណើរការ 28nm និងភ្ជាប់ជាមួយនឹងអង្គគណនា Cortex-A7 cores ចំនួន 4 គ្រាប់។ សម្រាប់ 3100 នេះទ្រទ្រង់ទៅលើ 32-bit។ សម្រាប់ Node ដែលមានទំហំតូចជាងនេះគួរតែអនុញ្ញាតអោយក្រុមហ៊ុន Qualcomm បន្ថែមនូវត្រង់ស៊ីស្ទ័រជាច្រើនទៀតនៅក្នុង Wear 429/Wear 2700 នេះ។ វានឹងធ្វើអោយថាមពលនៅលើបន្ទះឈីបនេះកាន់តែខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។

 

Wear 3100 ត្រូវគេចាត់ទុកថាជាបន្ទះឈីបដែលមានថាមពលនៅទាបនៅឡើយដោយសារតែវាអាចធ្វើការងារជាច្រើនក្នុងកម្រិតធម្មតាហើយវាមិនអាចប្រើប្រាស់ពេញលេញបានទៅលើអង្គគណនា Cortex-A7 cores របស់វាបាននោះទេ។ នេះធ្វើអោយវាមានការសន្សំសំចៃទៅលើថាមពលប្រើប្រាស់ និងធ្វើការគ្រប់គ្រងទៅលើកម្រិតពន្លឺនៅពេលដែលអ្នកប្រើប្រាស់មិនប្រើថែមទៀត។ សម្រាប់ថាមពលនៅលើ Wear 3100 គឺមានចន្លោះប្រើប្រាស់បានពី 36 ម៉ោងទៅ 60 ម៉ោង។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់នាឡិកា Wear OS ជាច្រើនក៏នៅតែបន្តប្រើប្រាស់នូវបន្ទះឈីបចាស់ Wear 2100 ដែលបង្ហាញខ្លួនតាំងពីឆ្នាំ 2016 មកម្ល៉េះ។ សម្រាប់ Wear 3100 នេះគឺបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 ។

របាយការណ៍មួយនិយាយថា ក្រុមហ៊ុន Qualcomm កំពុងធ្វើការតេស្តទៅលើបន្ទះឈីប Wear 429/Wear2700 នៅលើ platform មួយដែលមាន 1GB LPDDR3 RAM និង 8GB eMMC Storage។ បន្ទះឈីបនេះ ត្រូវបានគេនិយាយថា នឹងមានមុខងារនៃការសន្សំសំចៃថាមពលថ្មដែលនឹងដំណើរការនូវមុខងារជាច្រើនក្នុងការសន្សំសំចៃទៅលើថាមពលថ្មនោះ។ សម្រាប់ឈ្មោះ Wear 429 នេះ គឺស្នើរថា បន្ទះឈីបថ្មីនេះ គឺផ្អែកទៅលើ Snapdragon 429 Mobile Platform ដែលប្រើប្រាស់នូវ 12nm mode និងដំណើរការនូវ Cortex-A53 cores។ 

ស្មាតហ្វូន Nokia 3.2 និងស្មាតហ្វូនជាច្រើនទៀតក៏ប្រើប្រាស់នូវបន្ទះឈីប Snapdragon 429 SoC ផងដែរ។ ផ្អែកទៅលើបន្ទះឈីបពីរនេះ Wear 429 អាចដំណើរការនូវ clock speed ខ្ពស់បំផុត 2GHz បើធៀបជាមួយនឹង Wear 3100 មានល្បឿន 1.2GHz ។ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតបន្ទះឈីបនេះ ក៏ប្រកាសចេញនូវបន្ទះឈីប Snapdragon 215 Mobile Platform ថ្មីសម្រាប់ស្មាតហ្វូនថ្នាក់ទាបជាច្រើនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន