no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A90 5G បង្ហាញខ្លួននៅលើ GEEKBENCH ជាមួយនឹងបន្ទះឈីប Snapdragon 855

បន្ទាប់ពីមានការរំពឹងទុកអស់រយៈពេលជាច្រើនខែ រួមជាមួយនិងការបែកធ្លាយជាច្រើន ក៏ដូចជាពាក្យចចាមអារ៉ាមជាច្រើន ដែលបាននិយាយអំពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A90 នោះ ឥលូវនេះ មានតំរុយ និងព័ត៌មានច្បាស់ការខ្លះៗហើយយើងនឹងឃើញស្មាតហ្វូនស៊េរីថ្មីនេះ នៅក្នុងពេលឆាប់ៗនេះផងដែរ។ នៅថ្ងៃានេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់សារជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung មួយនេះ នឹងមានប្រភេទ 4G និង 5G ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A90 5G បានបែកធ្លាយហើយជាមួយនឹងលេខកូដ SM-A908N។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 855 SoC ភ្ជាប់ជាមួយ RAM ទំហំ 6GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie ។ ព័ត៌មាននេះ ត្រូវបានបានបង្ហាញចេញនៅលើបញ្ជីរបស់ Geekbench ជាមួយនឹងរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសមួយចំនួនផងដែរ។ 

ទិន្នន័យខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy A90 4G នឹងមានអេក្រង់ 6.7-inch display ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ាខាងក្រោយ 3 គ្រាប់។ សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 48MP ជាមួយនឹង 12MP+5MP ហើយវាក៏មានមុខងារអាថ៌កំបាំងមួយដែលមានឈ្មោះហៅថា “Tilt OIS”។ សម្រាប់ស្មាតហ្វូនប្រភេទ 5G នេះ នឹងមានអេក្រង់ដូចគ្នាជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃដូចគ្នា កាមេរ៉ាគោលខាងក្រោយដូចគ្នា ប៉ុន្តែវាមានកាមេរ៉ាទំហំ 8MP ជាកាមេរ៉ាទី 2 របស់ 12MP sensor ខណៈពេលដែលសេនស័រ 5MP sensor គឺជាកាមេរ៉ាទី 3 របស់វា។ ស្មាតហ្វូន Galaxy A90 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន