no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Note 10 បានបង្ហាញខ្លួជាផ្លូវការនូវរូបរាងដ៏ស្រស់ស្អាតរបស់វាហើយតាមរយៈរូបភាព Renders

សម្រាប់ព្រឹត្តិការណ៍ Galaxy Note10 unpacked គឺនៅមិនដល់រយៈពេលមួយខែទៀតនោះទេ។ ស្មាតហ្វូននេះ មានព័ត៌មានលម្អិតជាច្រើនហើយត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ស្របពេលដែលយើងបានឃើញនូវរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូននេះ តាមរយៈការគូសព្រាង CAD រួចហើយនាពេលកន្លងមកនោះ នៅពេលនេះ រូបភាព Renders ផ្លូវការរបស់ស្មាតហ្វូននេះ គឺបានបែកធ្លាយហើយ ដែលត្រូវបានទម្លាយដោយ Roland Quandt នៅលើគេហទំព័រ  Winfuture.de។

 

no-alternative title

រូបភាព Renders ថ្មីនេះ គឺបង្ហាញនូវពណ៌ចំនួន 2 របស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note10 នេះដែលអាចរកទិញបានជាមួយនឹងពណ៌ខ្មៅ និងពណ៌ Silver Gradient ដ៏ស្រសស្អាត។ បើធៀបជាមួយនឹងស្មាតហ្វូន Huawei P30 Pro ពណ៌  Breathing Crystal នោះគឺស្រដៀងគ្នា ហើយវាក៏មានប៊ិចពណ៌ខៀវដ៏ស្រស់ស្អាតផងដែរ។ ស្មាតហ្វូន ស៊េរីថ្មីGalaxy Note10 នេះប្រើប្រាស់នូវអេក្រង់ប្រភេទ  Infinity-O Display ដែលមានរន្ធប្រហោង Punch-Hole សម្រាប់បំពាក់កាមេរ៉ាដែលស្ថិតនៅផ្នែកកណ្តាលនៃផ្នែកខាងលើនៃអេក្រង់នេះតែម្តង។ សម្រាប់គែមផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ គឺស្តើងជាងមុនខណៈពេលដែលផ្នែកខាងក្រោមអេក្រង់នៅមានកម្រាស់ប្រហែលជាប៉ុន្មាន mm តែប៉ុណ្ណោះ។ យ៉ាងណាមិញ ពេលនេះ យើងអាចមើលឃើញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះបានយ៉ាងច្បាស់តែម្តង។

 

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ដែលមានការឌីស្សាញជារូបរាងបញ្ឈរយ៉ាងស្រស់ស្អាតអមជាមួយនឹងភ្លើង LED Flash ដែលស្ថិតនៅផ្នែកខាងស្តាំផងដែរ។ វាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដូចអ្វីដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូន Galaxy Note 9 ខណៈពេលដែលស្មាតហ្វូន  Note10 នឹងប្រើប្រាស់នូវសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ Ultrasonic ។ 

ស្មាតហ្វូនស៊េរីថ្មី Galaxy Note10 នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 ហើយនិង Exynos 9825 ដែលផ្អែកទៅលើទីផ្សារមួយចំនួនផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.3-inch Super AMOLED Display ហើយនិងមានទំហំរ៉េម រួមនិងម៉េមូរីច្រើន ជម្រើសសម្រាប់ប្រើប្រាស់ថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏បានបង្ហាញចេញនូវ Galaxy Note 10+ ដែលធ្លាប់មានការបែកធ្លាយរូបភាពជាច្រើនសន្លឹកកាលពីប៉ុន្មានសប្តាហ៍មុននេះផងដែរ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម