no-alternative title

ថេប្លេតស៊េរីថ្មី Huawei MediaPad M6 បានបង្ហាញខ្លួន និងមានលក់នៅលើទីផ្សារហើយនៅថ្ងៃនេះ!

នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Huawei nova 5 កាលពីថ្ងៃទី 12 ខែមិថុនាកន្លងទៅនេះ ថេប្លេតស៊េរីថ្មី Huawei MediaPad M6 ក៏បង្ហាញខ្លួនជាផ្លូវការផងដែរ។ ថេប្លេតស៊េរីថ្មីនេះ គឺមានទំហំ  8.4 អ៊ីង ភ្ជាប់ជាមួយថ្មទំហំ 6100mAh និងទំហំ 10.8 អ៊ីង ភ្ជាប់ជាមួយនឹងថ្មទំហំ 7500mAh ដែលនេះ គឺជាថេប្លេតដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់នូវបន្ទះឈីប Kirin 980 SoC។ ថេប្លេតស៊េរីថ្មី Huawei MediaPad M6 8.4 អ៊ីង មានតម្លៃ 1999 yuan ($291)

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ថេប្លេតដែលមានអេក្រង់ទំហំ 10.8 អ៊ីង គឺបានបង្ហាញខ្លួនហើយនៅលើទីផ្សារនៅក្នុងថ្ងៃនេះ និងមានការលក់ជាលើកដំបូងផងដែរ។ ថេប្លេតស៊េរីថ្មី  Huawei MediaPad M6 ដែលមានទំហំ 10.8 អ៊ីង គឺមានអេក្រង់កម្រិត 2K ជាមួយនឹងកម្រិតភាពច្បាស់ 2560x1600px និងមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 980, GPU Turbo 3.0, 18W fast charge, split screen និងការប្រើប្រាស់បានរយៈពេល 12.5 ម៉ោង។ បន្ថែមពីនេះទៀតថេប្លេតនេះ ក៏មានភ្ជាប់ជាមួយនឹង 4-Channel & 4-Speakers Audio System ខណៈពេលដែលតម្លៃចាប់ផ្តើមរបស់វាគឺ  2199 yuan ($320) ។

ថេប្លេតស៊េរីថ្មី Huawei M6 10.8 អ៊ីងនេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ “Parallel View” ផងដែរ។ ជាមួយនឹងមុខងារនេះ នៅពេលដែលថេប្លេតនេះផ្តេកអេក្រង់នេះ នឹងទ្រទ្រង់ទៅលើ Dual-Displays នៅលើកម្មវិធី App តែមួយបាន។ ឧទាហរណ៍ ប្រសិនបើអ្នកបើកកម្មវិធី WeChat, Taobao, headlines និងកម្មវិធី software ជាច្រើនទៀតនៅលើថេប្លេត M6 នេះនោះ អ្នកអាចធ្វើការបង្ហាញនូវកម្មវិធីដូចគ្នានៅក្នុង Windows ចំនួន 2នៅលើអេក្រង់ផ្តេកនេះបាន។

សូមជំរាបផងដែរថា ថេប្លេតស៊េរីថ្មី Huawei MediaPad M6 10.8 អ៊ីងនេះ ក៏មានទ្រទ្រង់ទៅលើក្តារចុចម៉ាញេទិចឆ្លាតវៃ Smart Magnetic Keyboard ដែលមិនត្រូវការនូវការបញ្ចូលថាមពលថ្មដូចក្តារចុចដទៃនោះទេ អ្នកគ្រាន់តែដោតចូល និងដំណើរការបានតែម្តង។ បន្ថែមពីនេះទៀតនោះ ថេប្លេតនេះ ក៏ទ្រទ្រង់ទៅលើប៊ិច M-Pen lite stylus (រកទិញផ្សេង) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន