no-alternative title

vivo ពង្រីកប្រតិបត្តិការជាច្រើនទៅកាន់ប្រទេសអារ៉ាប់រួមជាមួយនឹងស្មាតហ្វូនស៊េរីថ្មីត្រកូល Y-Series

ក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នៅពេលថ្មីៗនេះ គឺបាននឹងកំពុងតែធ្វើការផ្តោតទៅលើការពង្រីកទីផ្សាររបស់ខ្លួន និងការគ្រប់គ្រងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនអោយរីកចម្រើនទៅមុខទៀត។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានធ្វើការពង្រីកទីផ្សាររបស់ខ្លួនហើយកឹការចាប់ផ្តើមប្រតិបត្តិការជាច្រើននៅតំបន់អារ៉ាប់ជាពិសេសគឺប្រទេសអារ៉ាប់រួមតែម្តង។ ក្រុមហ៊ុន vivo បានចាប់ផ្តើមដាក់លក់ហើយនូវស្មាតហ្វូនដែលមានតម្លៃសមរម្យនោះគឺ vivo Y15 របស់ខ្លួននៅក្នុងអារ៉ាប់ UAE ហើយក៏ត្រៀមបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតត្រកូល Y-Series នោះគឺ vivo Y17 នៅក្នុងសប្តាហ៍នេះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងនឹងដឹងអំពីតម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ហើយនៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការនៅអារ៉ាប់ UAE នោះ។ បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូនស៊េរីថ្មី vivo Y17 នេះ គឺមានអេក្រង់ទំហំ 6.35-inch LCD HD+ panel ដែលមានកម្រិត aspect ratio 19.3:9 សម្រាប់ការផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យបំផុត។ សម្រាប់អេក្រង់ waterdrop notch displayនេះគឺមានអេក្រង់ដល់ទៅ 89% ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core Helio P35 processorដែលផ្អែកនៅលើដំណើរការ TSMC 12nm FinFETដែលមានល្បឿនហ្វ្រេកង់ 2.3GHz។ 

ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់ជាមួយនឹងកាមេរ៉ាទំហំ 12MP primary sensor, 8MP wide-angle lens, និង 2MP depth ថែមទៀត។ ស្មាតហ្វូននេះអាចធ្វើការផ្តិតរូបភាពដ៏ស្រស់ស្អាតបំផុត។ សម្រាប់ផ្នែកខាងមុខវិញនោះ វាមានសេនស័រទំហំ 20 MP sensor ភ្ជាប់ជាមួយនឹង AI Face សម្រាប់ការពង្រឹងទៅលើការថតរូបភាព Selfies កាន់តែស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជាមួយនឹង Funtouch OS 9 របស់ក្រុមហ៊ុន vivo ។ ស្មាតហ្វូននេះក៏ភ្ជាប់ជាមួយនឹងមុខងារ Ultra Game Modeសម្រាប់ជួយអ្នកលេងហ្គេមអោយទទួលបាននូវល្បឿនខ្លាំងក្លាក្នុងការលេងហ្គេមថែមទៀត។ វាក៏មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 18W Dual Engine Fast Charging Technology ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន