no-alternative title

Tecno Mobile បន្តកិច្ចសហប្រតិបត្តិការជាមួយនឹង Manchester City ដែលជាក្លឹបបាល់ទាត់ដ៏ល្បីរបស់ពិភពលោក សម្រាប់ការផ្សព្វផ្សាយស្មាតហ្វូនរបស់ខ្លួន

គ្រប់គ្នាប្រាកដជាស្គាល់ហើយថា Manchester City គឺក្លឹបបាល់ទាត់របស់អង់គ្លេស ដែលមានកេរ្ត៍ឈ្មោះ ល្បីល្បាញបំផុតនៅលើពិភពបាល់ទាត់។ នៅពេលនេះ ក្លឹបមួយ បានធ្វើការបន្តកុងត្រាថ្មីក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូន Tecno Mobile។ កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានដៃគូទាំងពីរបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយដ៏អស្ចារ្យរបស់ Tecno នៅក្នុងទីក្រុង Delhi ប្រទេសឥណ្ឌា ហើយម៉ាកយីហោស្មាតហ្វូននេះ គឺស្ថិតក្នុងភាពជាដៃគូពិភពលោកជាមួយនឹងក្លឹបកំពូល Premier League នេះទៅលើផលិតផលថេប្លេត និងស្មាតហ្វូននេះ ដែលភាពជាដៃគូនេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ 2016 មកម្ល៉េះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការសហការគ្នានេះ នឹងមើលឃើញការចែកចាយមាតិកាឌីជីថល ដែលដឹកនាំដោយអ្នកគាំទ្ររួមទាំងការប្រកួតប្រជែងទៅលើការថតរូបភាពបាល់ទាត់ និងការប្រកួតនៅថ្ងៃឈប់សម្រាកផងដែរ។ លោក Damian Willoughby អនុប្រធានជាន់ខ្ពស់នៃភាពជាដៃគូនៅក្លឹបបាល់ទាត់ City Football Group (CFG) បាននិយាយយ៉ាងដូច្នេះថា "ក្លឹប Manchester City មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយស្ថាប័នដែលមានមហិច្ឆតា និងភាពច្នៃប្រឌិតខ្ពស់ជាច្រើន ដូច្នេះ យើងមានការរំភើបយ៉ាងខ្លាំងដែលបានប្រកាសពីការពង្រីកភាពជាដៃគូដ៏ជោគជ័យរបស់យើងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូន Tecno Mobile”។

"ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅនេះ យើងបានសហការគ្នាលើគំនិតផ្តួចផ្តើមដ៏រំភើបមួយចំនួនដែលបានភ្ជាប់ទំនាក់ទំនង និងការកម្សាន្តផ្តល់នូវភាពសប្បាយដល់អ្នកគាំទ្ររបស់យើងទូទាំងពិភពលោកជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងគាំទ្រដល់ការរីកចម្រើនដ៏គួរអោយចាប់អារម្មណ៍នៃអាជីវកម្ម និងស្លាកសញ្ញារបស់ក្រុមហ៊ុន Tecno នេះ"។

លោក Stephen Ha ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Tecno Mobile ប្រចាំប្រទេសឥណ្ឌា ក៏បានមានប្រសាសន៍ដែរថា "ភាពជាដៃគូជាមួយក្លឹបបាល់ទាត់ Manchester City ដែលជាម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League 2108-2109 នេះ នឹងជួយបង្កើនថែមទៀតនូវការទទួលស្គាល់ម៉ាកយីហោ និងតម្លៃនៃឈ្មោះ របស់យើងជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅជុំវិញពិភពលោកផងដែរ" ។ នៅក្នុងការបន្តសារជាថ្មីទៅលើភាពជាដៃគូនេះ ម៉ាកយីហោស្មាតហ្វូននេះ បានចាប់ផ្តើមជាមួយនឹងការប្រកួតរត់ Tecno Race សម្រាប់ក្លឹប Manchester City។ ការប្រកួតបែបនិម្មិតសម្រាប់អ្នកប្រើប្រាស់ជាច្រើន នៅក្នុងប្រទេសឥណ្ឌា គឺការលើកទឹកចិត្តពួកគេឱ្យធ្វើយ៉ាងហោចណាស់ក៏ 1 ម៉ឺនជំហានក្នុងមួយថ្ងៃ ដើម្បីគ្របដណ្តប់ចម្ងាយទៅកាន់ទីក្រុង Manchester៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន