no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Huawei កំពុងតែតេស្ត៍ប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ខ្លួននៅលើស្មាតហ្វូន MATE 30

នៅក្នុងពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការតេស្ត៍ទៅលើប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ខ្លួនសម្រាប់ជំនួសកន្លែងរបស់ Android OS នៅលើស្មាតហ្វូន Mate 30 ដែលគេរំពឹងថា នឹងអាចឈប់មានប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួននៅពេលខាងមុខនេះ។ ប្រព័ន្ធប្រតិបត្តិការ OS ថ្មីនេះ អាចនឹងប្រើប្រាស់ជាផ្លូវការនៅលើស្មាតហ្វូនប្រណិតមួយដែលគ្រោងនឹងបង្ហាញខ្លួននៅខែតុលា ឆ្នាំ 2019 នេះ ដែលក្រុមហ៊ុនបាននិយាថា អាចជំនួសប្រព័ន្ធប្រតិបត្តិការAndroid បានសម្រាប់ Verisons ស្មាតហ្វូននៅក្នុងងប្រទេសចិន។

 

no-alternative title

បើសិនជា Huawei នៅតែជឿជាក់ទៅលើប្រព័ន្ធប្រតិបត្តិការ Android នាពេលអនាគតនោះ បដិវត្តទៅលើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នោះ គឺពិតជាជម្រុញអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ យកចិត្តទុកដាក់ និងបន្តការអភិវឌ្ឍទៅលើ OS របស់ខ្លួនដើម្បីជំនួស OS របស់ Google ដែលមានឈ្មោះហៅថា Hongmeng OS ជាមិនខាន។ យោងតាមការបញ្ជាក់ថ្មីមួយ បានអោយដឹងថា ក្រុមការងារកំពុងតែធ្វើការតេស្ត៍ទៅលើ OS និង Software របស់ខ្លួននៅលើស្មាតហ្វូនស៊េរីថ្មី Mate 30 ហើយ។

តាមការចុះផ្សាយមួយដែលផ្អែកទៅលើព័ត៌មានចេញពីប្រភពដែលអាចជឿជាក់បានដែលជិតដិតទៅនឹងឯកសារនេះ បាន និយាយថា OS ថ្មីនេះ នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងពេលដូចគ្នាជាមួយនឹងការសម្ពោធស្មាតហ្វូន Mate 30 ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពាក់កណ្តាលខែតុលា ឆ្នាំ 2019 នេះ។ សម្រាប់កាលបរិច្ឆេទជាក់លក់នៃការធ្វើបទបង្ហាញនេះ នៅមិនទាន់ដឹងនៅឡើយទេ។ Mate 30 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ Huawei ដែលមិនដំណើរការ Android OS ។

ក្រុមហ៊ុន Huawei អាចនឹងជ្រើសរើសក្នុងការបោះបង់ចោលនូវប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ទីផ្សារអន្តរជាតិ នឹងពឹងផ្អែកនៅលើ Android Open Source Project សម្រាប់ការផ្គត់ផ្គង់ទៅលើ Software នៅលើស្មាតហ្វូនរបស់ខ្លួននោះ។ ម្យ៉ាងវិញទៀតនោះ ចិន ហាក់ដូចជាត្រៀមខ្លួនរួចហើយ សម្រាប់ការផ្លាស់ប្តូរនេះ។ ចិនធ្លាប់ទទួលបាននូវបទពិសោធន៍មួយនៅលើ Android OS ដែលធ្វើអោយខ្លួនត្រូវតែបញ្ចេញនូវ OS ខ្លួនឯង។ ប្រសិនបើ Hongmeng OS ពិតជាបង្ហាញខ្លួននៅលើ Mate 30 មែននោះ វានឹងសម្រាប់តែទីផ្សារនៅក្នុងប្រទេសចិនប៉ុណ្ណោះ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម