no-alternative title

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 គឺមានការការរចនាយ៉ាងពិសេសដោយផ្តោតទៅលើម៉ូដរថយន្ត PORSCHE 911

កាលពីខែតុលាឆ្នាំមុននេះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 series បានវាយលុកទីផ្សារជាមួយនឹងការបង្ហាញរូបរាងថ្មីនៃកាមេរ៉ាខាងក្រោយ 3 គ្រាប់ដ៏ស្រស់ស្អាត។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series នឹងមកដល់ដៃអតិថិជនជាច្រើនឆាប់ៗនេះហើយ។ សម្រាប់រូបភាព Renders ថ្មីនេះ ក៏បានបង្ហាញអំពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោសម្រាប់ស្មាតហ្វូននេះផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា ការឌីស្សាញនេះ គឺមានការជម្រុញដោយភ្លើងភ្នែក 4 គ្រាប់របស់រថយន្តប្រណាំងកំពូល Porsche 919 Hybrid។ ក្រុមហ៊ុន Huawei បានហៅការឌីស្សាញនេះថាជា Porsche Eye ឬ Matrix Multi-Coke Imaging System ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលបានបង្ហាញនេះ @iChangezone បានបង្កើតនូវការឌីស្សាញទៅលើប្រព័ន្ធកាមេរ៉ាកាន់តែប្លែកសម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 នេះ។ វាក៏មានភ្លើង Flash ដែលពិតជាមានការរចនាយ៉ាងល្អទាក់ទាញល្អឥតខ្ចោះមែនទែននៅលើស្មាតហ្វូននេះ។ កាមេរ៉ានេះ នឹងប្រើប្រាស់នូវ Effect ដូចទៅនឹងភ្លើងចង្កៀងមុខរបស់រថយន្តស្ព័រ Porsche 911 GTS3 RS ។ នេះ គឺជាពាក្យចចាមអារ៉ាមដ៏ធំ ហើយវាក៏មិនទាន់មានការបញ្ជាក់នៅឡើយទេក្នុងពេលនេះ។ តាមការបញ្ជាក់របស់ព័ត៌មានកាលពីពេលមុននេះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Huawei’s Kirin 985 chip (7nm ជំនាន់ទី ២)។ នេះគឺជាស្មាតហ្វូនដែលមានថាមពលថ្មទំហំ 4200 mAh ថែមទៀតផង។

 

សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 seriesនេះនៅមិនទាន់ទម្លាយច្រើននោះទេ។ ប៉ុន្តែ វាមានរបាយការណ៍ជាច្រើនកាលពីពេលមុននេះបញ្ជាក់ថា ស្មាតហ្វូន Mate 30 Pro នឹងមានអេក្រង់ទំហំ 6.7-inch QHD+ screen ជាមួយនឹងកម្រិត 90Hz refresh rate ។ យើងនៅមិនទាន់ច្បាស់នោះទេថា កាមេរ៉ារបស់ស្មាតហ្វូននេះកម្រិតណានោះ។ វាមានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា វានឹងប្រើប្រាស់នូវ 5x optical zoom និង 50x digital zoom។ 

ស្មាតហ្វូនត្រកូល Mate 30 series នេះ មានប្រើប្រាស់នូវបន្ទះឈីប SoC ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុននេះផងដែរ។ បន្ទះឈីបនេះគឺជា Kirin 985។ ថ្មីៗនេះ មានរបាយការណ៍ជាច្រើនដែលចេញពីប្រទេសចិន បានបញ្ជាក់ថា នេះ គឺជាបន្ទះឈីប SoC ដំបូងបំផុតដែលបង្កើតឡើងដោយដំណើរការ 7nm EUV (Extreme UltraViolet)។ ក្រុមហ៊ុន Huawei ទំនងជានឹងប្រកាសចេញនូវស្មាតហ្វូន Mate 30 Pro នៅក្នុងខែតុលាខាងមុខនេះ ហើយវអាចនឹងដាក់លក់នៅលើទីផ្សារនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន