no-alternative title

Hanwha Systems របស់កូរ៉េខាងត្បូង គ្រោងវិនិយោគទឹកប្រាក់ 25 លានដុល្លារទៅលើក្រុមហ៊ុនផ្នែកហោះហើរឯកជនមួយនៅអាមេរិក

កាលពីថ្ងៃទី 11 ខែកក្កដានេះ ក្រុមហ៊ុន Hanwha Systems ដែលជាជាអង្គភាពការពារជាតិ និងជាក្រុមហ៊ុនប្រមូលផ្តុំគីមីរបស់ក្រុមហ៊ុន Hanwha Group បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន 25 លានដុល្លារនៅក្នុងក្រុមហ៊ុនយានយន្តរត់លើអាកាសរបស់សហរដ្ឋអាមេរិកដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុននេះ បានបញ្ជាក់ឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនៅក្នុងយានយន្តរត់លើអាកាស K4 Aeronautics គឺជាផ្នែកមួយនៃចលនារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏មានសក្តានុពលសម្រាប់យានយន្តរត់លើអាកាស PAVs នាពេលអនាគត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ានេះ គឺមានប៉ាតង់ និងបច្ចេកវិទ្យាជាច្រើន ដែលមានសារៈសំខាន់ចាំបាច់ក្នុងការផលិតនូវ PAV ដែលប្រសិទ្ធិភាពខ្ពស់ និងសម្លេងរំខានទាបដែលអាចប្រើជាតាក់ស៊ីនៅលើអាកាសបាន។ ទីផ្សារនៃ PAV ត្រូវបានគេរំពឹងថា នឹងឈានដល់ 1,5 ពាន់ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ 2040 ខណៈក្រុមហ៊ុន Airbus ក្រុមហ៊ុន Boeing និងក្រុមហ៊ុនជាច្រើនទៀត បានចាប់ផ្តើមប្រកួតប្រជែង ដើម្បីអភិវឌ្ឍយានយន្តរត់លើអាកាស PAV ក្នុងគ្រាមានតម្រូវការចម្រុះសម្រាប់រថយន្តដឹកជញ្ជូន នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Morgan Stanley ។

សូមជំរាបថា ធនាគារវិនិយោគសកល បានរំពឹងថា ក្រុមហ៊ុនអាមេរិកជាច្រើន ដូចជាក្រុមហ៊ុន Uber Technologies នឹងផ្តល់សេវាតាក់ស៊ីរត់នៅលើអាកាសនៅដើមឆ្នាំ 2025 សម្រាប់អតិថិជនទូទៅផងដែរ។ ក្រុមហ៊ុន Hanwha បានថ្លែងថា ការវិនិយោគនេះ មិនទាន់ត្រូវបានអនុម័តដោយអាជ្ញាធរអាមេរិកទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន