no-alternative title

ក្រុមហ៊ុន LG បានប្រកាសត្រៀមបង្ហាញចេញនូវស្មាតហ្វូននៅក្នុងត្រកូល G-Series ស៊េរីថ្មីចំនួន 4 ម៉ូដែលក្នុងពេលឆាប់ៗនេះ

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន LG បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី G8 ThinQ របស់ខ្លួនដែលជាជំនាន់ថ្មីរបស់ស្មាតហ្វូន G7 ThinQ។ បន្ទាប់មកក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានបញ្ចេញនូវស្មាតហ្វូន LG V50 ThinQ ជាមួយគ្នានឹងស្មាតហ្វូន G8 ដែរ។ នៅពេលនេះ មានរបាយការណ៍ថ្មី បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានដាក់ពាក្យស្នើរសម្រាប់ស្មាតហ្វូនចំនួន 4 ថែមទៀតហើយសម្រាប់ទីផ្សារទូទាំងពិភពលោក ដែលនេះ បានបង្ហាញថា ក្រុមហ៊ុន LG នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 4 ស៊េរីបន្ថែមទៀតនៅក្នុងត្រកូល G-Series នៅក្នុងពេលឆាប់ៗនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្លាកសញ្ញា Trademarks ដែលបានស្នើរទៅកាន់ KIPRIS (Korean Industrial Property Information Service Center) គឺបានធ្វើឡើងរួចរាល់ហើយ កាលពីនៅថ្ងៃទី 7 ខែកក្កដាឆ្នាំ 2019 នេះ។ សម្រាប់ស្លាកសញ្ញានៃឈ្មោះ របស់ស្មាតហ្វូននេះ មានម៉ូដែលដូចជា G10, G20, G30 និង G40 ដោយស្លាកសញ្ញា Trademarks នេះគឺមានការបែងចែកនៅក្នុង category 9 ដែលវាធ្វើអោយមានការសង្ស័យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងប្រើប្រាស់ឈ្មោះថ្មីនេះ ស្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងត្រកូល G-Series ។ 

ដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល V-series ក្រុមហ៊ុន LG នឹងដំណើរការនៅលើស្មាតហ្វូនជាច្រើនស៊េរីម៉ូដែល។ តាមការបញ្ជាក់របស់ Letsgodigital បានអោយដឹងថា ក្រុមហ៊ុន LG អាចនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល G-series នេះនៅក្នុងខែកុម្ភៈឆ្នាំ 2020 ខាងមុខនេះ។ ជាក់ស្តែងគឺមានតែ trademarks តែប៉ុណ្ណោះ ដូចនេះវាត្រូវរង់ចាំរហូតទាល់តែស្មាតហ្វូនស៊េរីថ្មីត្រកូល G-Series នេះ បង្ហាញខ្លួនជាផ្លូវការសិន។ សម្រាប់ trademark នេះក៏មានភ្ជាប់ជាមួយនឹងការពិពរណ៍នាជាច្រើនដែលគួរអោយកត់សម្គាល់ផងដែរនោះ វាគឺជាស្មាតហ្វូន។ បន្ថែមពីនេះទៀត វាក៏មានការលើកឡើងអំពីស្មាតវ៉ច កាសស្តាប់ Bluetooth ថេប្លេត PC និង Cover សម្រាប់ស្មាតហ្វូនជាច្រើនផងដែរ។

 

តាមរយៈការពិពរណ៍នានេះ ក្រុមហ៊ុន LG គឺបានត្រៀមខ្លួនរួចរាល់ក្នុងការការពារទៅលើឈ្មោះ G10, G20, G30 និង G40 នៅក្នុង Categories របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយនោះ វាហាក់ដូចជានេះគឺជាស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល G-Series របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវយុទ្ធសាស្រ្តដូចគ្នាសម្រាប់ស្មាតហ្វូនត្រកូល K-Series របស់ខ្លួនផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន