no-alternative title

ក្រុមហ៊ុន MediaTek មានប្រាក់ចំណូលកើនឡើងលើស ពី 643 លានដុល្លារអាមេរិក គិតត្រឹមខែមិថុនានេះ

នៅក្នុងខែមិថុនានេះ ក្រុមហ៊ុន MediaTek ត្រូវបានគេមើលឃើញថា មានភាពប្រសើរឡើងនៃប្រាក់ចំណូលរបស់ខ្លួន ដែលជាចុងបញ្ចប់នៃត្រីមាសទី 2 នេះ។ ក្រុមហ៊ុននេះ បាននឹងកំពុងតែត្រលប់ទៅរកយុទ្ធសាស្រ្តឈ្នះរបស់ខ្លួនបន្ទាប់ពីការផ្លាស់ប្តូរថ្មីទៅលើការផ្តោតទៅលើបន្ទះឈីប SoCs សម្រាប់ស្មាតហ្វូនដែលមានតម្លៃមធ្យម និងថ្នាក់ទាបវិញនោះ។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់មួយនេះ បានរាយការណ៍ពីប្រាក់ចំណូលរួមគ្នាដែលមានទឹកប្រាក់ចំនួន 20,89 ពាន់លានដុល្លារតៃវ៉ាន់សម្រាប់ខែមិថុនាឆ្នាំ 2019 ដែលមានប្រហែល 643,1 លានដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រាក់ចំណូលនេះ គឺមានកម្រិតប្រមាណជា 9,3% ខ្ពស់ជាងអ្វីដែលក្រុមហ៊ុនបានទទួលកាលពីខែឧសភាប៉ុន្តែវាមានការថយចុះ 0,8% ធៀបនឹងប្រាក់ចំណូលដែលបានពីខែមករាឆ្នាំមុននេះ។ ទោះបីជាការលក់រួមគ្នាកើនឡើងខ្ពស់សម្រាប់ត្រីមាសទី 2 ក៏ដោយ ការលក់សរុបគឺមានចំនួនទឹកប្រាក់ត្រឹមតែ 61,57 ពាន់លានដុល្លារតៃវ៉ាន់គឺកើនឡើង 14,4% ខ្ពស់ជាងត្រីមាសទីបួន និងខ្ពស់ជាង 1,8% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុនផលិតបន្ទះឈីបនេះបង្កើតប្រាក់ចំណូលសរុបបានចំនួន 114,29 ពាន់លានដុល្លារតៃវ៉ាន់សម្រាប់ពាក់កណ្តាលឆ្នាំ 2019 នេះដែលជាការកើនឡើង 3,8 ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនផងដែរ។

ប្រាក់ចំណូលនេះ គឺស្របតាមការណែនាំរបស់ក្រុមហ៊ុនដែលមាននៅក្នុងខែឧសភា និងជាសញ្ញានៃរឿងល្អៗដែលនឹងមកដល់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា MediaTek បន្តបង្កើនការផ្តល់ជូននូវបន្ទះឈីបទូរស័ព្ទ SoC របស់ខ្លួន រួមជាមួយនឹងការបង្កើតនូវដំណោះស្រាយបន្ទះឈីបទូរស័ព្ទសម្រាប់ផលិតផលចម្រុះដ៏សម្បូរបែបផងដែរ។ ការលក់ទៅលើដំណោះស្រាយរបស់ក្រុមហ៊ុន MediaTek សម្រាប់បច្ចេកវិទ្យា IoT ការគ្រប់គ្រងថាមពលអគ្គីសនី IC និង ASIC ត្រូវបានគេចុះបញ្ជីដើម្បីរកចំណូលពី 30-35% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2019 ងើបឡើងវិញក្នុងកម្រិតប្រាក់ចំណេញលើសពី 40%។

ថ្មីៗនេះ ក្រុមហ៊ុន MediaTek ប្រកាសពីការបង្កើតបន្ទះឈីប SoCs ជាច្រើនដែលមិនប្រើប្រាស់នៅលើស្មាតហ្វូននោះទេបន្ថែមពីលើបន្ទះឈីបទូរស័ព្ទថ្មីរបស់ខ្លួនដែលរួមមានបន្ទះឈីប 5G SoC ដំបូងបង្អស់របស់ក្រុមហ៊ុននេះ។ មួយក្នុងចំណោមបន្ទះឈីបនេះគឺជា MediaTek i700 សម្រាប់ប្រើប្រាស់នៅលើកម្មវិធី AIoT ដែលនឹងចាប់ផ្តើមដាក់អោយដំណើរការនៅលើផលិតផលជាច្រើននៅឆ្នាំក្រោយនេះ។ កាលពីដើមខែនេះ បន្ទះឈីប S900 ត្រូវដាក់ឱ្យដំណើរការសម្រាប់ទូរទស្សន៍ឆ្លាតវៃជាមួយការផ្តល់ដំណោះស្រាយនៅលើកម្រិតភាពច្បាស់ 8K ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន