no-alternative title

ក្រុមហ៊ុន Honor នឹងប្រើប្រាស់ស្លាកពាណិជ្ជកម្មសញ្ញា Trademarks ថ្មីសម្រាប់ស្មាតហ្វូន X SERIES នាពេលខាងមុខ

ក្រុមហ៊ុន Honor បានប្រកាសថា ខ្លួនបានត្រៀមរួចជាស្រេចនៅក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Honor 9X នៅក្នុងប្រទេសចិន នៅថ្ងៃទី 23 ខែកក្កដាខាងមុខនេះ។ ប៉ុន្តែសម្រាប់ម៉ាកយីហោនេះ ត្រូវបានរៀបចំសម្រាប់យុទ្ធនាការរយៈពេល 10 ឆ្នាំខាងមុខជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើន នាពេលខាងមុខនេះផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Honor ក៏បានធ្វើការស្នើរទៅលើស្លាកពាណិជ្ជកម្មដូចជា Honor 10X, 20X, 30X, 40X និង 50X trademarks ទៅកាន់ស្ថាប័នកម្មសិទ្ធិបញ្ញា (Intellectual Property Organizations) នៅទូទាំងសកលលោកទៀតផង។ ស្មាតហ្វូនស៊េរីថ្មី Honor 10X ក៏បង្ហាញខ្លួននៅលើ EUIPO ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺមានបំណងចង់ធ្វើការការពារទៅលើម៉ាកយីហោនៃស៊េរីនេះ សម្រាប់ពេលអនាគត។ មានន័យថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Honor 9X គឺមានឈ្មោះហៅថា Honor 10X។ ទោះជាយ៉ាងណាក៏ដោយនោះ ស្លាកសញ្ញាពាណិជ្ជកម្ម trademarks នេះ ក៏លេចឡើងនៅក្នុងទម្រង់ មិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។ 

សម្រាប់នៅពេលនេះ ក្រុមហ៊ុនកំពុងតែមានការផ្តោតទៅលើស្មាតហ្វូន Honor 9X ដែលក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Silicone Kirin 810 SoC ដែលផ្អែកនៅលើដំណើរការ 7nm។ ស្មាតហ្វូនស៊េរីថ្មី Honor 9X នេះ ភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងដែលមានការកើនឡើងក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលជាច្រើននៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Honor នឹងប្រើប្រាស់នូវកាមេរ៉ាបែបនេះ ជាលើកដំបូងបំផុត។ នៅលើស្មាតហ្វូននេះ នឹងប្រើប្រាស់ជាមួយនឹងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយសម្រាប់ស្មាតហ្វូន 9X និងកាមេរ៉ា 4 គ្រាប់សម្រាប់ស្មាតហ្វូន 9X Pro ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន