no-alternative title

ក្រុមហ៊ុន Samsung បានស្នើសុំប៉ាតង់ថ្មីសម្រាប់វ៉ែនតាឆ្លាតវៃ បន្ទាប់ពីក្រុមហ៊ុន Apple បានបប្រកាសបោះបង់ចោល

របាយការណ៍ចុងក្រោយបំផុតនេះបានឱ្យដឹងថា ក្រុមហ៊ុន Apple បានបោះបង់គម្រោង Smartglasses ដែលមានមូលដ្ឋានលើបច្ចេកវិទ្យា AR ដែលត្រូវបានគេចាត់ទុកថាជារឿងធំបន្ទាប់ពីទូរស័ព្ទ iPhone ហើយ។ ឥលូវនេះ ក្រុមហ៊ុន Samsung បានដាក់ពាក្យសុំប៉ាតង់ជាមួយនឹងការិយាល័យប៉ាតង់ និងស្លាកសញ្ញាសហរដ្ឋអាមេរិក (តាមរយៈស្ថាប័នដែលក្រុមហ៊ុន Apple ស្នើសុំប៉ាតង់ទៀងទាត់) ដែលទាក់ទងទៅនឹងវ៉ែនតា AR របស់ខ្លួន ម្តងដើម្បីទាញការចាប់អារម្មណ៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីប៉ាតង់នេះគឺបង្ហាញពីវ៉ែនតាពីរដែលបើកដោយស្វ័យប្រវត្តិនៅពេលបើកវា (Unfold) ដែលមានភ្ជាប់នូវម៉ាស៊ីនបញ្ចាំងរូបភាពដែលស្ថិតនៅក្នុងវ៉ែនតានេះ អាចបញ្ចាំងពន្លឺនៅលើអេក្រង់តូចមួយដែលស្ថិតនៅលើ Lens។ ហើយស៊ុមក្រាស់អេឡិចត្រូនិក ដែលប្រើដោយឧបករណ៍នេះ គឺអាចប្រើប្រាស់នូវបន្ទះឈីប ARM បានផងដែរ។

កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Samsung ធ្លាប់បានបញ្ចេញវីដេអូនៃគម្រោង Monitorless ដែលបង្ហាញពីគែមឆ្លាតដែលមានមូលដ្ឋានគ្រឹះទៅលើបច្ចេកវិទ្យា AR ដែលមើលទៅស្រដៀងនឹងរូបភាពដែលបានប្រើប្រាស់នៅក្នុងកម្មវិធីប៉ាតង់នេះ។ វ៉ែនតាទាំងនេះ បានភ្ជាប់ទៅនឹងទូរស័ព្ទរបស់ក្រុមហ៊ុន Samsung តាមរយៈ Wi-Fi ខណៈពេលដែលទូរស័ព្ទភ្ជាប់ទៅកុំព្យូទ័រ PC របស់អ្នកប្រើជាមួយនឹងសញ្ញាទូរស័ព្ទនេះតែម្តង។ វានេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញកុំព្យូទ័ររបស់ពួកគេតាមរយៈវ៉ែនតា (ហេតុនេះ វាមានឈ្មោះថា Monitorless)។ ក្រុមហ៊ុន Samsung បានបង្ហាញវ៉ែនតា Monitorless glasses នៅឯសមាជទូរស័ព្ទពិភពលោក (Mobile World Congress ) ក្នុងឆ្នាំ 2017 ម្តងហើយផងដែរ ដោយប្រើកញ្ចក់អេឡិចត្រូក្រូមិច ដែលអាចប្តូររវាងបច្ចេកវិទ្យា AR និង VR បាន។ ប្រភេទកញ្ចក់នេះ អាចផ្លាស់ប្តូរភាពច្បាស់របស់ពួកគេដោយប្រើវ៉ុលទៅលើវា។

ឥឡូវនេះ វ៉ែនតាឆ្លាតវៃជាច្រើននៅលើទីផ្សារ ដែលល្បីល្បាញបំផុតគឺ Google Glass។ វែនតានេះ នៅតែប្រើប្រាស់នៅក្នុងអាជីវកម្មជាច្រើន។ ក្នុងនាមជាផលិតផលប្រើប្រាស់មួយដែរ ផលិតផលនេះ បានទទួលបរាជ័យដោយសារតែឧបករណ៍នេះមិនអាចបំពេញតាមការសន្យា ដែលបង្ហាញនៅក្នុងវីដេអូដែល Google បានចេញផ្សាយនៅពេលដែលបានប្រកាសគម្រោង Project Glass នៅខែមេសា ឆ្នាំ 2012 នោះ។ តម្លៃវែនតានេះ គឺមានតម្លៃ 1500 ដុល្លារ គឺខ្ពស់ពេកហើយ សម្រាប់អតិថិជនមធ្យម និងការដាក់លក់វ៉ែនតានេះ គឺជាការសាកល្បងតែប៉ុណ្ណោះ។ សូមជំរាបថា ប៉ាតង់របស់ Samsung នេះ ត្រូវបានដាក់កាលពីថ្ងៃទី 2 ខែមករា ឆ្នាំ 2019 កន្លងទៅនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន