no-alternative title

HONOR 9X ត្រូវបានគេទម្លាយចេញនូវរូបភាពប្រអប់ រួមនឹងការឌីស្សាញផ្នែកខាងក្រោយ ដោយមានភ្ជាប់នូវកាមេរ៉ា 3 គ្រាប់

ស្មាតហ្វូន Honor 9x  និងស្មាតហ្វូន Honor 9X Pro ត្រូវបានអ្នកតាមដាននានា រំពឹងថា អាចនឹងបង្ហាញខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះហើយជាមួយនឹងការបំពាក់មកនូវបន្ទះឈីប Kirin 810 ថ្មីរបស់ Huawei។ ថ្មីៗនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei នេះ ក៏បានធ្វើការបញ្ចេញនូវរូបភាព Teaser របស់ស្មាតហ្វូននេះផងដែរ ហើយថ្មីៗនេះ អនុប្រធានរបស់ក្រុមហ៊ុននេះ ក៏បានធ្វើការបង្ហាញនូវរូបភាពមួយចំនួនរបស់ប្រអប់លក់រាយស្មាតហ្វូននេះ ដែលមានការឌីស្សាញជាមួយនឹងពណ៌ Gradient យ៉ាងស្រស់ស្អាតថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រូបរាងរបស់ស្មាតហ្វូនទាំងពីរនេះ គឺមានការបែកធ្លាយមួយរយៈពេលទៅហើយ ប៉ុន្តែវានៅមិនទាន់មានរូបភាព Render ផ្លូវការ ឬរូបភាពពិតៗរបស់ស្មាតហ្វូននេះនៅឡើយទេ។ នៅពេលនេះ គឺមានការផ្លាស់ប្តូរហើយ ហើយយើងក៏ទទួលបាននូវរូបភាពផ្សព្វផ្សាយមួយដែលទម្លាយអំពីស្មាតហ្វូនស៊េរីថ្មីនេះហើយ។ រូបភាពផ្សព្វផ្សាយថ្មីនេះ គឺបង្ហាញអំពីរឿងពីរគឺការឌីស្សាញដែលមានរូបរាងជា X Gradient យ៉ាងស្រស់ស្អាត និងកាមេរ៉ា 3 គ្រាប់ដែលមានភ្លើងLED Flash។ ស្មាតហ្វូនេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅខាងក្រោយនោះទេ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នៅលើអេក្រង់ AMOLED ដោយយើងអាចឃើញនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនេះ ស្ថិតនៅលើប៊ូតុង Power ដូចគ្នា ទៅនឹងស្មាតហ្វូន Honor View20និង Honor 20/20 Pro ដែរ។

ព័ត៌មានលម្អិតរបស់ស្មាតហ្វូន HONOR 9X និង 9X PRO ត្រូវបានគេបង្ហាញថា ស្មាតហ្វូន Honor 9X នេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ខណៈពេលដែលស្មាតហ្វូន 9X Pro ប្រើប្រាស់កាមេរ៉ា 3 គ្រាប់។ របាយការណ៍ជាច្រើនទៀតទម្លាយថា ស្មាតហ្វូន 9X និង 9X Pro អាចប្រើប្រាស់កាមេរ៉ា 3 គ្រាប់ និង 4 គ្រាប់រៀងគ្នា។ យើងនៅមិនទាន់ច្បាស់ថាព័ត៌មាននេះ ពិត ឬមិនពិតនោះទេ។ ស្មាតហ្វូន Honor 9X ប្រហែលជាអាចនិងបោះបង់ចោលនូវ Notch ជំនួសមកវិញនូវកាមេរ៉ាផុសខាងមុខ។ ផ្អែកទៅលើព័ត៌មានបែកធ្លាយនេះ យើងដឹងថា ស្មាតហ្វូនប្រភេទ Pro version នេះ នឹងមានកាមេរ៉ាគោលទំហំ 48MP Sony IMX582+8MP wide-angle sensor+2MP depth ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងបច្ចេកវិទ្យា 20W Fast Charging សម្រាប់ប្រភេទ Pro និងថាមពលថ្មទំហំ 3750mAh និងបច្ចេកវិទ្យា 10W Charger សម្រាប់ម៉ូដែលស្តង់ដាររបស់វា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន