no-alternative title

OnePlus សហការជាមួយនឹងក្រុមហ៊ុន Flydigi នាំមកនូវឧបករណ៍ហ្គេមសម្រាប់លេងនៅលើស្មាតហ្វូន OnePlus 7 និង 7 Pro

នៅថ្ងៃនេះ ក្រុមហ៊ុន OnePlus បានប្រកាសថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនផលិត Accessory លេងហ្គេមគឺ Flydigi ធ្វើការផលិតនូវឧបករណ៍លេងហ្គេមដ៏អស្ចារ្យជាច្រើនសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូនរបស់ខ្លួន។ ប្រសិនបើ អ្នកចូលចិត្តលេងហ្គេម PUBG ឬ Fortnite នោះ ជឿជាក់ថា អ្នកប្រហែលជាត្រូវការឆែកមើលទៅលើកិច្ចព្រមព្រៀងនេះហើយ ដើម្បីដឹងថាតើ ស្មាតហ្វូន OnePlus 7 ឬ OnePlus 7 Pro ត្រូវនិងរបស់មួយណា?។ ក្រុមហ៊ុន Flydigi បានធ្វើការផលិតនូវ Accessories លេងហ្គេមជាច្រើនដូចជា attachable cooling fans, one-handed and two-handed mobile game controllers, gamepads និង gaming keyboards។ ក្នុងកិច្ចព្រមព្រៀងនេះ មានឧបករណ៍សម្រាប់លេងហ្គេមចំនួន 4 ដែលនឹងប្រើប្រាស់សម្រាប់ក្រុមហ៊ុន OnePlus ប៉ុន្តែយើងក៏បញ្ចូលគ្នាពីរតែម្តងសម្រាប់បញ្ជីទី 1 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1 . OnePlus 7/OnePlus 7 Pro + Flydigi Wasp 2 one-handed controller

សម្រាប់កញ្ចប់ឧបករណ៍នេះ គឺមានស្មាតហ្វូន Mirror Gray OnePlus 7 (8GB+256GB) និង Flydigi Wasp 2 single-hand controller  ឬស្មាតហ្វូន Nebula Blue OnePlus 7 Pro (8GB+256GB) និង Flydigi Wasp 2 single-hand controller។ សម្រាប់កញ្ចប់ OnePlus 7 bundle នេះ គឺមានតម្លៃ ¥3259 (~$474) ជំនួសអោយតម្លៃ ¥3298 (~$480) ខណៈពេលដែលកញ្ចប់ OnePlus 7 Pro bundle គឺមានតម្លៃ ¥4759 (~$692) ជំនួសអោយតម្លៃ ¥4798 (~$697) ។ កញ្ចប់ទាំងពីរនេះ អាចរកទិញបាននៅលើ JD.com ។

 

2. OnePlus 7 Pro + Flydigi Cooling Fan

សម្រាប់កញ្ចប់នេះ គឺមានស្មាតហ្វូន Mirror Gray OnePlus 7 Pro (8GB+256GB) និង Flyidigi’s cooling fan។ Cooling Fan នេះ គឺមានភ្ជាប់ជាមួយនឹងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដែលធ្វើអោយម៉ាស៊ីននេះត្រជាក់នៅក្នុងការលេងហ្គេម។ វាមានភ្ជាប់ជាមួយនឹង RGB light ល្បឿនចំនួន 3 ហើយអាចប្រើប្រាស់នៅក្នុងពេលតែមួយជាមួយនឹង Wasp 2 controller និង Flydigi trigger ថែមទៀត។ សម្រាប់កង្ហារនេះ គឺមានថាមពលថ្មទំហំ 700mAh ហើយវាមានតម្លៃ ¥4559 (~$662) ជំនួសអោយតម្លៃ ¥4578 (~$665) ហើយវាអាចរកទិញបាននៅលើ JD.com ។

3. OnePlus 7 Pro + Flydigi Triggers

នៅក្នុងកញ្ចប់នេះគឺ មានស្មាតហ្វូន Nebula Blue OnePlus 7 Pro (8GB+256GB) និង Flydigi Triggers មួយគូ។ សម្រាប់ Flydigi Triggers នេះ គឺសម្រាប់ដាក់នៅម្ខាងៗនៃអេក្រង់។ ក្រុមហ៊ុន Flydigi ក៏លក់នូវ triggers ដាច់ដោយឡែកផងដែរ។ វាមានថាមពលថ្មទំហំ 50mAh ហើយបញ្ចូលម្តងអាចលេងបាន ៨០ ម៉ោង និងបញ្ចូលថ្មតាមរយៈ MicroUSB port ។ វាមានទំងន់ត្រឹមតែ 20 ក្រាមប៉ុណ្ណោះ។ កញ្ចប់នេះអាចរកទិញបាននៅលើ JD.com  នៅក្នុងតម្លៃ ¥4579 (~$665) ខណៈពេលដែលតម្លៃដើមរបស់វាគឺ ¥4598 (~$688) ។ ក្រុមហ៊ុន OnePlus បាននិយាយថា កម្មវិធីនេះ មានផ្តល់ជូនត្រឹមថ្ងៃទី 21 ខែកក្កដានេះប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន