no-alternative title

Huawei បាននិយាយថា ខ្លួនមិនចង់អោយអ្នកទិញផលិតផលរបស់ខ្លួនដោយសារតែជាតិនិយមនោះទេ គឺត្រូវតែគិតពីទំនើបកម្មនៃបច្ចេកវិទ្យា និងគុណភាព

បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើការហាមប្រាមទៅលើក្រុមហ៊ុន Huawei ពីការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកនោះ មនុសស្សជាច្រើននៅក្នុងប្រទេសចិន បានចាប់ផ្តើមក្លាយជាអ្នកស្នេហាជាតិ ហើយចាប់ផ្តើមទិញស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei ដើម្បីទ្រទ្រង់ទៅលើក្រុមហ៊ុននេះ។ វិធីនេះ កាលពីប៉ុន្មានខែមុននេះ ក៏មានមនុស្សជាច្រើន បានដាក់សញ្ញាស្នេហាជាតិ នៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Huawei ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធ្វើបែបនេះ មានន័យថា ប្រសិនបើអ្នកពិតជាអ្នកស្នេហាជាតិនោះ អ្នកនឹងទិញស្មាតហ្វូន Huawei ជាជាងការជ្រើសរើសទិញស្មាតហ្វូនបរទេសដូចជា Apple។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Chen Lifang ដែលជាអគ្គនាយករបស់នាយកដ្ឋានទំនាក់ទំនងកិច្ចការសារធារណៈរបស់ក្រុមហ៊ុន Huawei គឺមានទស្សនៈផ្សេងអំពីរឿងនេះ។ លោកស្រី Chen Lifang បាននិយាយថា ផ្នែកខាងក្នុងរបស់ក្រុមហ៊ុន Huawei គឺដឹងច្បាស់ថា ខ្លួននៅកន្លែងណា?។ លោកស្រី បានអះអាងថា ប្រសិនបើក្រុមហ៊ុន Huawei មិនបានធ្វើការងារល្អមែនសម្រាប់ផលិតផល បច្ចេកវិទ្យា និងសេវាកម្មជាច្រើនរបស់ខ្លួនទេនោះ គឺនឹងមិនអាចទៅរួចនោះទេ នៅក្នុងការប្រកួតប្រជែងតាមរយៈការប្រើប្រាស់សញ្ញាស្នេហាជាតិសម្រាប់ក្រុមហ៊ុននេះ។ 

ដូចនេះ ក្រុមហ៊ុន Huawei គឺមិនយកចិត្តទុកដាក់ខ្លួន ទៅលើអអ្វីដែលសារព័ត៌មាន និងមនុស្សមួយចំនួន បាននិយាយទៅលើរឿងស្នេហាជាតិនោះទេ ប៉ុន្តែវា គឺផ្តោតទៅលើការផលិតផលិតផលជាច្រើនដែលមានគុណភាពខ្ពស់នោះ។ សូមជំរាបថា កាលខែឧសភាកន្លងទៅ ស្ថាបនិកលោក Ren របស់ក្រុមហ៊ុន Huawei ក៏បានព្យាយាមបញ្ចុះបញ្ចូលទៅលើការយល់ឃើញសម្រាប់រឿងជាតិនិយមនេះ ដែរ ដោយលោកនិយាយថា iPhone គឺជាប្រព័ន្ធ Ecosystem មួយដ៏ល្អ ហើយគាត់នៅតែទិញ iPhone សម្រាប់គ្រួសាររបស់គាត់ នៅពេលដែលគាត់ទៅបរទេសនោះ។ 

តាមរយៈមតិនេះ បង្ហាញថា ក្រុមហ៊ុន Huawei មិនចង់អោយអ្នកប្រើប្រាស់ជាច្រើនទិញផលិតផលជាច្រើនរបស់ខ្លួនដោយគ្រាន់តែពាក្យថាស្នេហាជាតិនោះទេ។ ជំនួសមកវិញនោះ ខ្លួនចង់រក្សានូវការផ្តោតទៅលើគុណភាពរបស់ផលិតផលទាំងនេះ អោយបានល្អបំផុត។ នេះ គឺជាហេតុផលដែលក្រុមហ៊ុន Huawei ចង់ចាកចេញពីភាសាជាតិនិយមនោះ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនជាច្រើនលានគ្រឿងរបស់ក្រុមហ៊ុន Huawei គឺលក់នៅជុំវិញពិភពលោក ដែលត្រូវការការគាំទ្រពីអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយនេះ គឺជាវិធីតែមួយគត់ដែលអាចធ្វើអោយផលិតផលជាច្រើនរបស់យើងមានគុណភាពខ្ពស់និងតម្លៃអាចប្រកួតប្រជែងបាននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន