no-alternative title

មកដល់ហើយ‍! Tecno Phantom 9 បំពាក់នូវអេក្រង់តំណក់ទឹក និងមានកាមេរ៉ាមុខទំហំ 32 មេហ្កាភិចសែល ហើយនិងកាមេរ៉ាក្រោយ 3 គ្រាប់

Tecno Mobile ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង បានត្រៀមខ្លួនក្នុងការសម្ពោធ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតដែលមានឈ្មោះហៅថា "Phantom 9" នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 10 ខែកក្កដានេះនៅវេលាម៉ោង 12 ថ្ងៃត្រង់។ នៅក្នុងរូបភាព Teaser នេះ គឺបានបង្ហាញនៅលើ Flipkart ជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនរបស់វាផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Tecno Phantom 9 នេះ ក្រុមហ៊ុនទើបតែប្រកាសបង្ហាញនៅក្នុងប្រទេសនីហ្សេរីយ៉ានៅក្នុងតម្លៃ 77000 Naira ឬ Rs 14,712 ហើយស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីក្រុង Nairobi នៅថ្ងៃទី 15 ខែកក្កដាខាងមុខនេះផងដែរ។ ផ្អែកនៅលើតម្លៃនៅក្នុងប្រទេសនីហ្សេរីយ៉ា យើងអាចរំពឹងបានថា ស្មាតហ្វូននេះនឹងមានតម្លៃក្រោម Rs 15,000។ បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ Tecno Phantom 9 មានអេក្រង់ប្រភេទ 6.4-inch FHD+ Notch display ជាមួយនឹងកម្រិតភាពច្បាស់ 1080x2340 pixel ហើយនិងមានកម្រិតដង់ស៊ីតេភិចសែលរបស់វាគឺ 403ppi។ 

ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P35 ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀតផង។ ស្មាតហ្វូននេះអាចបន្ថែមនូវ microSD កាតទំហំបាន 256GB ថែមទៀត។ Phantom 9 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ AI ដ៏ឆ្លាតវៃដែលមានទំហំ 16-megapixel ជាសេនស័រកាមេរ៉ាគោលជាមួយនឹង F1.8 night algorithm 2.0, 8-megapixel ជាសេនស័រទី 2 និង 2-megapixel depth sensor និងភ្លើង Super Quad Flash ថែមទៀតផង។ 

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គេសង្កេតឃើញមានកាមេរ៉ា 32-megapixel AI selfie រួមជាមួយនឹងភ្លើង  Dual LED flash ដ៏ស្រស់ស្អាតថែមទៀត។ សម្រាប់កាមេរ៉ាSelfie នេះភ្ជាប់ជាមួយនឹងមុខងារ AI beauty mode និង Wide selfie mode ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង HIOS 5.0 និងថាមពលថ្មទំហំ HIOS 5.0 ។  បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងសេនស័រជាច្រើនទៀតដូចជា Accelerometer, Proximity, Light, Compass និង Eyecare mode ផងដែរ។ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធភ្ជាប់ទំនាក់ទំនងស្តង់ដារដូចទៅនឹងស្មាតហ្វូនផ្សេងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន