no-alternative title

បែកធ្លាយព័ត៌មានរបស់ Mate 30 Lite បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់មកជាមួយនូវកាមេរ៉ាខាងក្រោយ 4 គ្រាប់

 

បើសិនជាអ្នកជាអ្នកគាំទ្ររបស់ក្រុមហ៊ុន Huawei ដូច្នេះ អ្នកត្រូវតែរង់ចាំមើលស៊េរី Mate 30។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2019 ខាងមុខនេះហើយ ដូចទៅនឹង Mate Series ជំនាន់មុន Mate 30 Seriesត្រូវបានគេរំពឹងថា នឹងមានកំណែ Lite ដែលនឹងបង្ហាញខ្លួនជា Mate 30 Lite ។ កំណែ Lite ឥឡូវនេះ បានបង្ហាញខ្លួនទៅលើ TENAA ។ សម្រាប់ម៉ូដែល Mate 30 Lite (SPN-AL00 និង SPN-TL00) នឹងត្រូវបានដាក់បញ្ចូលការធ្វើឱ្យប្រសើរឡើងធំៗ មួយចំនួន បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mate 30 Lite មានអេក្រង់ទំហំតូចជាងបន្តិច នៅ 6.26 អ៊ីញ ប៉ុន្តែគុណភាពបង្ហាញដូចគ្នានៅកម្រិត 2340x1080 ភិចសែល។ ប៉ុន្តែមិនទាន់មានការមានរូបភាពនៅឡើយទេ ដូច្នេះយើងមិនអាចប្រាប់ពីរូបរាងរបស់វាបានឡើយ ទោះយ៉ាងណារូបភាពខាងលើ ដែលបានបង្ហាញកាលពីខែមិថុនាមុននេះ ត្រូវបានគេនិយាយថា គឺជារូបរាងរបស់ទូរស័ព្ទនេះពិតមែន។ ស្មាតហ្វូន Mate 30 Lite នឹងមិនមានកាមេរ៉ាមុខពីរទេ ប៉ុន្តែមានកាមេរ៉ា 32MP តែមួយ។

ផ្នែកខាងក្រោយរបស់ Mate 30 Lite ត្រូវបានគេដឹងថា នឹងបំពាក់កាមេរ៉ាទំហំ 4 មេហ្គាភិចសែល ដែលមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាទំហំ 2MP ហើយនិងមានទ្រនាប់ស្កេនស្នាមម្រាមដៃ។ Mate 30 Lite នឹងមិនទ្រនាប់ស្កេនស្នាមម្រាមដៃស្ថិតនៅក្រោមអេក្រង់ទេ ព្រោះថា អេក្រង់របស់ស្មាតហ្វូននេះ គឺជាបន្ទះ IPS និងមិនមែន AMOLED ទេ។ Mate 30 Lite ត្រូវបានបំពាក់ដោយខួរក្បាល Octa-Core 2.2GHz ។ នេះគឺប្រហែលជាបន្ទះឈីប Kirin 810 ហើយវាត្រូវបានគេភ្ជាប់ជាមួយ RAM ទំហំ 6GB ឬ 8GB និង 128GB ឬ 256GB នៃទំហំផ្ទុក ដូច្នេះនេះគឺពិតជាមានការធ្វើឱ្យប្រសើរឡើង។ ទោះបីជាមានទំហំផ្ទុកធំក៏ដោយ ក្រុមហ៊ុន Huawei នៅតែបន្ថែមកាត microSD សម្រាប់ទំហំផ្ទុក 256GB បន្ថែមសម្រាប់វីដេអូ និងឯកសារផងដែរ។

Mate 30 Lite ភ្ជាប់មកជាមួយថ្មធំជាងមុន 3900mAh យោងតាមការចុះបញ្ជីរបស់ TENAA និងជាមួយការគាំទ្រសម្រាប់ការសាកថ្មយ៉ាងលឿន នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងអាចរកបាននៅពណ៌ Magic Night Black និង Aurora។ Mate 30 Lite មានតួខ្លួនទំហំ 156.1×73.9×8.3 មីលីម៉ែត្រ ខណៈដែលទម្ងន់របស់វាគឺ 178 ក្រាម។ ទោះយ៉ាងណា ព័ត៌មាន Mate 30 Lite នេះ គឺមិនមែនជាការភ្ញាក់ផ្អើលទេដែលថា វានឹងបង្ហាញនៅឆាប់ៗនេះ។ ធៀបនឹងអ្នកកាន់តំណែងមុនរបស់ខ្លួន គឺបានបង្ហាញខ្លួននៅខែសីហា ឆ្នាំ 2018 ដូច្នេះ មានន័យថា Mate 30 Lite អាចនឹងមកដល់នៅចុងខែនេះ ឬខែក្រោយ។ បងប្អូនបង្កើតដ៏មានឥទ្ធិពលរបស់ខ្លួន គឺ Mate 30 និង Mate 30 Pro នឹងមិនមកដល់ដល់ខែតុលានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន