no-alternative title

vivo S1 នឹងបង្ហាញខ្លួននៅឥណ្ឌាឆាប់ៗនេះ បន្ទាប់ពីមានការបែកធ្លាយរូបភាព Poster នៅថ្ងៃនេះ

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន vivo បានបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនត្រកូល S-Series នៅក្នុងប្រទេសចិន រួមមានស្មាតហ្វូន Vivo S1 និង Vivo S1 Pro។ របាយការណ៍ជាច្រើនថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះបានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូនស៊េរីថ្មី S-Series នេះនៅក្នុងប្រទេសឥណ្ឌា ដែលមានគោលដៅសម្រាប់ទីផ្សារ Offline ផងដែរ។ រូបភាព Teaser របស់ស្មាតហ្វូនស៊េរីថ្មី vivo S1 ក៏ត្រូវបានបែកធ្លាយតាមរយៈ 91mobiles ។ រូបភាពនេះ ក៏បានទម្លាយផងដែរថា ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយផងដែរ។ រូបភាព Poster ដែលបែកធ្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ នឹងបង្ហាញខ្លួនឆាប់ៗនេះផងដែរនៅក្នុងប្រទេសឥណ្ឌា និងតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Vivo V15 ដែលបង្ហាញខ្លួននៅដើមឆ្នាំនេះនៅក្នុងប្រទេសឥណ្ឌាគឺមានឈ្មោះថា vivo S1។ ដូចនេះ ស្មាតហ្វូន vivo S1 មានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ កាមេរ៉ាខាងមុខ Pop-up Selfie និងអេក្រង់ពេញគែមផងដែរ។ វាក៏មានការឌីស្សាញខុសប្លែកគ្នាបន្តិចទៅលើកាមេរ៉ា 3 គ្រាប់ខាងក្រោយសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា និងរូបភាព Teaser ដែលបែកធ្លាយនៅក្នុងប្រទេសចិននោះ។ ការបែកធ្លាយកាលពីពេលមុននេះ ទម្លាយថា សម្រាប់ស្មាតហ្វូន vivo S1 នេះគឺមានតម្លៃប្រហែលជា Rs. 20,000 ហើយវាមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ផងដែរ។ សម្រាប់ម៉ូដែលរ៉េមទំហំ 8GB-128GB គឺមានតម្លៃប្រហែលជា Rs. 25,000។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា សម្រាប់ version កម្រិតខ្ពស់របស់ស្មាតហ្វូន vivo S1 នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងឈ្មោះហៅថា vivo S1 Pro ហើយវាគ្រោងនឹងបង្ហាញខ្លនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌាផងដែរ។

ស្មាតហ្វូន vivo S1 នេះ មានអេក្រង់ទំហំ 6.53-inch IPS LCD display ជាមួយនឹងការឌីស្សាញដែលមានអេក្រង់ពេញគែម។ វាមានកម្រិតភាពច្បាស់ Full HD+ រហូតដល់ទៅ 1080 x 2340 pixels ។ ស្មាតហ្វូននេះមានកម្រិតអេក្រង់ធៀបជាមួយនឹងតួខ្លួនដល់ទៅ 90.95% ។ វាប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P70 ជាមួយនឹងថាមពលថ្ម 3,940mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 18W dual-engine fast charging តាមរយៈ USB-C ផងដែរ។

 

ស្មាតហ្វូនស៊េរីថ្មី Vivo S1 នេះ ក៏មានភ្ជាប់ជាមួយនឹងប៊ូតុងជំនួយការឆ្លាតវៃ Jovi AI assistant ផងដែរ។ សម្រាប់ Version នៅក្នុងប្រទេសឥណ្ឌាអាចនឹងមានប៊ូតុងដូចគ្នាសម្រាប់ចូលទៅកាន់ Google Assistant និង Google Lens ដូចដែលអ្នកប្រើប្រាស់ធ្លាប់បានឃើញនៅលើស្មាតហ្វូន Vivo Z1 Pro ផងដែរ។ FunTouch OS 9 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ក៏ដំណើរការនៅលើស្មាតហ្វូននេះផងដែរ។ វាមានកាមេរ៉ាផុសឡើងដែលមានទំហំ 24.8-megapixel និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 12-megapixel primary lens ជាមួយនឹង f/1.7 aperture, 8-megapixel ultrawide lens ជាមួយនឹង f/2.2 aperture និង 5-megapixel depth sensor ជាមួយនឹង f/2.4 aperture ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន