no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy Note 10 ត្រូវបានគណៈកម្មាធិការ FCC របស់សហរដ្ឋអាមេរិក បង្ហាញចេញនូវរូបភាព រួមនិងទំហំវិមាត្រនៃតួខ្លួន

Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 របស់ខ្លួននៅក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី 7 ខែសីហាខាងមុខនេះ។ អ្វីដែលនឹកស្មានមិនដល់នោះ រូបភាពមួយសន្លឹកចេញពីគណៈកម្មាធិការ FCC របស់ សហរដ្ឋអាមេរិកបានបង្ហាញអំពីរូបភាពពិតប្រាកដនៃស្មាតហ្វូនដ៏ស្រស់ស្អាតនេះ។ វិមាត្ររបស់ស្មាតហ្វូននេះ គឺមានបណ្តោយ 162.5 mm និងទទឹង 77.6 mm។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំ 6.7 inches។

 

no-alternative title

នៅក្នុងរូបភាពនេះ លោកអ្នកអាចមើលឃើញបានយ៉ាងច្បាស់អំពីកាមេរ៉ាដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ។ តាមការបញ្ជាក់នៃរូបភាព Render នេះ ក្រុមហ៊ុន Samsung នឹងបន្តប្រើប្រាស់នូវអេក្រង់ដែលមានរន្ធប្រហោងក្រោមអេក្រង់ជាជាងអេក្រង់ដែលមានប្រជ្រុយ Water drop Notch។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ គេសង្កេតឃើញមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងភ្លើង Flash។ ក្នុងនោះក៏មានសេនស័រ Auxiliary Focus និង ToF deep sensor ដែលស្ថិតនៅផ្នែកខាងស្តាំរបស់វាផងដែរ។

សម្រាប់ប៊ូតុងសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទគឺស្ថិតនៅផ្នែកខាងឆ្វេង។ ក្រុមហ៊ុន Samsung មិនប្រើប្រាស់នូវរន្ធដោតកាសស្តាប់ 3.5 mm Headphone Jack ទៀតនោះទេ នៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះប្រើប្រាស់នូវ USB-C, Microphone, Speaker មួយគ្រាប់ និងប៊ិច S Pen ដ៏ស្រស់ស្អាត។ បើមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះវិញ ស្មាតហ្វូននេះ ប្រហែលជា Samsung Galaxy Note 10 Plus។ សម្រាប់ថាមពលថ្មរបស់វា គឺមានទំហំ 4500mAh ហើយវាទ្រទ្រង់ទៅលើបច្ចេកវិទ្យា 25W fast charge។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 10MP selfie និងមានកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 48MP+12MP+12MP៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម