no-alternative title

អ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo បាននិយាយថា: iPhone 2020 នឹងមានឆកក្បាលអេក្រង់តូចជាងពេលបច្ចុប្បន្ន

នៅពេលដែលនិយាយអំពីក្រុមហ៊ុន Apple គ្មាននរណាម្នាក់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនមួយនេះច្បាស់ជាងអ្នកវិភាគ Ming-Chi Kuo ដែលមកពីក្រុមហ៊ុន TF Securities នោះទេ ហើយរបាយការណ៍វិភាគចុងក្រោយគាត់បានបង្ហាញពីចំនុចគួរឱ្យចាប់អារម្មណ៍មួយដែលថា “iPhone ជំនាន់ក្រោយនឹងមានស្នាមឆកក្បាលអេក្រង់តូចជាងពេលបច្ចុប្បន្ន ប៉ុន្តែការផ្លាស់ប្តូរពង្រួមស្នាមឆកនេះនឹងមិនកើតឡើងនៅឆ្នាំនេះទេប៉ុន្តែវានឹងកើតមានសម្រាប់ iPhone ឆ្នាំក្រោយ (iPhone 2020)”។ ទូរស័ព្ទ iPhone X ដែលចេញកាលពីឆ្នាំ 2017 គឺជាតួរអង្គក្នុងការបង្កើតនូវនិន្នាការស្មាតហ្វូនអេក្រង់មានឆក (Notch) ដំបូងគេក្នុងលោក ក្រោយមកស្នាមឆកអេក្រង់នេះពិតជាទទួលបានការពេញនិយមខ្លាំងរហូតធ្វើអោយក្រុមហ៊ុនផលិតស្មាតហ្វូនស្ទើរមួយពិភពលោកបានចម្លងតាម ប៉ុន្តែឆ្នាំ 2019 នេះនិន្នាការស្មាតហ្វូនអេក្រង់ឆកហាក់លែងសូវពេញនិយមដូចមុនព្រោះថាក្រុមហ៊ុនផលិតស្មាតហ្វូនទាំងឡាយបានរិះរកវិធីសាស្រ្តក្នុងការឆ្នៃក្បាលឆកអេក្រង់អោយនៅកាន់តែតូច ឬក៏លុបបំបាត់វាចោលទាំងស្រុងតែម្តងដោយជំនួសមកវិញនូវកញ្ចក់អេក្រង់បង្ហាញពេញផ្ទៃស្ទើរគ្មានគែមអេក្រង់ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះក្រុមហ៊ុន Apple ទោះជាយ៉ាងណាស្នាមឆកនៅផ្នែកខាងលើអេក្រង់នេះមិនមែនជាសិល្បះនៃការរចនាលម្អនោះទេ ប៉ុន្តែវាមានសារះសំខាន់ក្នុងការបង្កប់នូវប្រព័ន្ធកាមេរ៉ា TrueDepth ដែលជាម៉ូឌែលស្មុគស្មាញក្នុងការសំគាល់ទម្រង់ផ្ទៃមុខបែប 3D របស់អ្នកប្រើប្រាស់អោយមានភាពស៊ីជម្រៅ និងផ្តល់នូវសុវត្ថិភាពខ្ពស់បំផុតក្នុងការដោះសោទូរស័ព្ទ ការទូទាត់លើការចំនាយផ្សេងៗ តាមរយះ App Pay និងការចូលទៅប្រើប្រាស់សេវាកម្មផ្សេងៗបានឆាប់រហ័សផងដែរ។ ហើយដោយសារតែម៉ូឌុលកាមេរ៉ានេះមានទំហំធំ ដូច្នេះការលាក់វាគឺជាការងារលំបាកបំផុតសម្រាប់ Apple។ ប៉ុន្តែ Apple នឹងរកវិធីសាស្ត្រថ្មីមួយក្នុងការកាត់បន្ថយកន្លែងដាក់បង្កប់ម៉ូឌុលសែនស័ 3D TrueDepth របស់ខ្លួន ដូច្នេះ iPhone 2020 នឹងត្រូវកាត់បន្ថយទំហំឆកអេក្រង់អោយរួមតូចជាង iPhone បច្ចុប្បន្ន ឬ iPhone 2019។ 

របាយការណ៍ដដែលបន្តថា “ក្រុមហ៊ុន Apple ក៏កំពុងធ្វើការឆ្ពោះទៅរកគោលដៅធំជាងមុនផងដែរក្នុងការរកវិធីសាស្រ្តថ្មីដែលឈានទៅលុបចោលនូវស្នាមឆកអេក្រង់ iPhone ទាំងស្រុងថែមទៀតផង ហើយវិធីសាស្ត្រថ្មីដើម្បីធ្វើដូចនោះបានគឺត្រូវបង្កប់ម៉ូឌុលសែនស័រទាំងអស់នៅក្រោមអេក្រង់អោយវាដំណើរការតាមរយះអេក្រង់ ប៉ុន្តែវានឹងត្រូវបានលាក់នៅពេលទស្សនាវីដេអូ ឬទស្សនីយភាពផ្សេងៗ។ ក្នុងរបាយការណ៍ក៏បាននិយាយផងដែលថា “Apple នឹងធ្វើការបន្ថែមស្រទាប់កែវលែនកាមេរ៉ាក្រោយនៅលើកាមេរ៉ាគោលឡើងដល់ 7 ស្រទាប់ដែលបង្កើន មួយស្រទាប់បន្ថែមពីលើ 6 ស្រទាប់ដែលបានប្រើនាពេលបច្ចុប្បន្ន។ បន្ថែមពីលើរបាយការណ៍វិភាគរបស់លោក Kuo ស្ថាប័ន Credit Suisse ក៏បានព្យាករណ៍ផងដែរថា “ពួកយើងនឹងបានឃើញ iPhone ដែលចេញឆ្នាំក្រោយមានឆកអេក្រង់តូចជាងមុន ដោយសំអាងទៅលើការត្រួតពិនិត្យពីចង្វាក់ក្រុមហ៊ុនដែលផ្គត់ផ្គង់អេក្រង់អោយ Apple ដោយក្រុមហ៊ុនទាំងនោះកំពុងធ្វើការផលិតអេក្រង់ដែលមានគែមបែបកោងហៅថា “Edge to Edge” ជាមួយកាត់បន្ថយស្នាមឆកផងដែរ”។ ស្ថាប័នដដែលបានបញ្ជាក់ទៀតថា Apple ក៏នឹងបញ្ចេញ iPhone ដែលប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ (Optical fingerprint reader) ដូចទៅនឹងទូរស័ព្ទ OnePlus 7 Pro និង Huawei P30 Pro ផងដែរ។ 

ហើយនៅថ្ងៃអនាគត iPhone នឹងប្រើច្របាច់បញ្ចូលគ្នាទាំងបច្ចេកវិទ្យា Face ID System AND និង Optical Fingerprint reader ថែមទៀតផង។ គួរអោយដឹងផងដែរថាកាលពីដើមខែកក្ដដានេះមានលេចលឺព័ត៌មានចចាមអារ៉ាមមួយបាននិយាយថា “Apple គ្រោងចេញលក់ iPhone ស៊េរីថ្មីមួយដែលបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់  “Under-the-screen fingerprint scanner” សម្រាប់តែទីផ្សារប្រទេសចិន ព្រោះថាសមាសភាគនេះមានតម្លៃធូរថ្លៃជាង Face ID ដូច្នេះវានឹងនាំមកនៅតម្លៃដ៏ធូរថ្លៃបំផុតមួយសម្រាប់ប្រជាជនចិនក្នុងការជាវ iPhone យកទៅប្រើប្រាស់៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន