no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 X 5G ត្រូវបានគេដឹងថា នឹងមានដាក់លក់នៅលើទីផ្សារចុងខែនេះហើយ

បើទោះបីជាមានភាពមិនច្បាស់លាស់នោះទេអំពីអាជីវកម្មស្មាតហ្វូន Android របស់ខ្លួន ដោយសារតែមានការហាមប្រាមរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei នៅតែត្រៀមដាក់លក់ស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួននោះគឺ Huawei Mate 20 X 5G នៅក្នុងទីផ្សារជាច្រើន ដែលបានជ្រើសរើសរួចហើយដដែល។ ស្មាតហ្វូននេះអាចរកទិញ បាននៅក្នុងប្រទេសចិន អារ៉ាប់ UAE និងប្រទេសអ៊ីតាលីបានហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Mate 20 X 5G នឹងអាចរកទិញបាននៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី 26 ខែកក្កដានេះ ខណៈពេលដែលស្មាតហ្វូននេះ បច្ចុប្បន្នអាចធ្វើការកម្មង់ទិញមុនបាននៅក្នុងប្រទេសអ៊ីតាលី ហើយវានឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅថ្ងៃទី 22 ខែកក្កដានេះ។ ស្មាតហ្វូននេះ អាចរកទិញបាននៅអារ៉ាប់ UAE ចាប់ពីថ្ងៃនេះតទៅផងដែរ។ ក្រៅពីការទ្រទ្រង់ទៅលើ 5G network នោះ អ្វីផ្សេងទៀតនៅលើស្មាតហ្វូនថ្មីនេះ គឺដូចគ្នាទៅនឹងស្មាតហ្វូន Mate 20 X ស្តង់ដារដែរ។ 

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 7.2-inch HDR Full HD+ displayជាមួយនឹងកម្រិតភាពច្បាស់ 2244 x 1080 pixelsនិងភ្ជាប់ជាមួយនឹង Huawei M Pen ផងដែរ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងប្រព័ន្ធ Vapor Chamber និង Graphene Film cooling, dual speakers ជាមួយនឹង Dolby Atmos និង IP53។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 980 octa-core ជាមួយនឹងម៉ូដឹម Balong 5000 5G modem ដែលប្រើប្រាសនៅលើស្មាតហ្វូនត្រកូល Mate X នេះ។ ក្រុមហ៊ុន Huawei បានអះអាងថា ម៉ូដឹម Balong 5000 នេះ គឺទ្រទ្រង់ទៅលើ standalone (SA) និង non-standalone (NSA) network architectures សម្រាប់បច្ចេកវិទ្យា 5G នេះ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ហើយវាក៏អាចបន្ថែមនូវ microSD card ដែលមានទំហំ 256GB ។

បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 40MP+20MP+8MP ជាមួយនឹងភ្លើង LED Flash ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខនេះ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 20MP សម្រាប់ធ្វើការថតរូបភាព Selfie និងវីដេអូខល។ ស្មាតហ្វូននេះ ដំណើរការនូវ Android Pie និង EMUI ហើយវាមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន SuperCharge Fast Charging Technology ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន