no-alternative title

វត្តមានរបស់ Huawei Mate 30 និង 30 Pro គឺកាន់តែច្បាស់ហើយបន្ទាប់រូបភាពសម្បកផ្លូវការរបស់ស្មាតហ្វូននេះត្រូវបានអ្នកផលិតទម្លាយចេញ!

នៅក្នុងខណៈពេលនេះ ក្រុមហ៊ុនផលិតសម្បកទូរស័ព្ទជាច្រើន គឺជាប្រភពដ៏ល្អបំផុត នៅក្នុងការទម្លាយព័ត៌មាននៅពេលដែលក្រុមហ៊ុននេះ បញ្ចេញនូវសម្បកទូរស័ព្ទសម្រាប់ស្មាតហ្វូនជាច្រើន។ នៅថ្ងៃនេះ គឺមានភស្តុតាងផ្សេងទៀតសម្រាប់បញ្ជាក់ទៅលើស្មាតហ្វូននេះ។ សម្រាប់ប្រភពនេះ គឺបាននិយាយអំពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 និង 30 Pro បានបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនដែលពិតជាអស្ចារ្យ និងស្រស់ស្អាតមែនទែន។ ពេលនេះ យើងនឹងចាប់ផ្តើមជាមួយនឹងស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនទាំងពីរម៉ូដែលនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលយើងអាចមើលឃើញនៅក្នុងរូបភាពជាច្រើននេះ ស្មាតហ្វូនស៊េរីថ្មី Mate 30 នេះ នឹងមានភ្ជាប់ជាមួយនឹង Notch ។ នេះប្រហែលជាកន្លែងសម្រាប់បំពាក់នូវ “face ID”។ រូបភាពនេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូននេះ ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ប៉ុន្តែបើយើងនិយាយអំពីក្រុមហ៊ុនផលិតសម្បកទូរស័ព្ទនេះ វាមិនអាចបញ្ជាក់អំពីរឿងនេះតាមរយៈរូបភាពនេះ បាននោះទេ ហើយយើងក៏មិនអាចនិយាយថារឿងនេះជឿជាក់ទុកចិត្តបាននោះទេ។ សម្រាប់ស្មាតហ្វូន Mate 30 Pro នេះ ប្រហែលជាមានផ្នែកខាងក្រោយស្រដៀងគ្នាដែរ។ យ៉ាងណាមិញ វាមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងមិនមានវត្តមានរបស់កាមេរ៉ា Telescopic Zoom នោះទេ នេះបើពិនិត្យទៅតាមរូបរាងនៃសម្បកទូរស័ព្ទរបស់ស្មាតហ្វូននេះ។

អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូនទាំងពីរនេះ មិនមានរន្ធដោតកាសស្តាប់នោះទេ។ សម្រាប់ពណ៌ Gradient ចម្រុះគ្នានេះ ប្រហែលជាមិនមែនជារឿងថ្មីអ្វីនោះទេ ដោយសារ តែពណ៌បែបនេះមានប្រើប្រាស់ច្រើននៅលើស្មាតហ្វូនផ្សេងហើយនោះ។ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីពេលវេលានៃប្រកាសបង្ហាញរបស់ស្មាតហ្វូននេះទាំងពីរម៉ូដែលនេះនោះទេ ប៉ុន្តែវាប្រហែលជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ណាមួយនៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ការហាមប្រាមរបស់សហរដ្ឋអាមេរិកដាក់ទៅលើក្រុមហ៊ុន Huawei គឺទុកអោយនៅត្រឹមថ្ងៃទី 9 ខែសីហានេះ នៅក្នុងការប្រើប្រាស់ទៅលើសេវាកម្ម Android នោះ ហើយនៅថ្ងៃនោះ ក៏ជាព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍកម្មវិធីផងដែរ។ យើងនឹងមើលបន្តថា តើនឹងមានរឿងអ្វីកើតឡើងជាបន្តទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន