no-alternative title

Canon បញ្ចេញនូវម៉ាស៊ីនព្រីន E-Series ជំនាន់ថ្មីជាមួយនឹងមុខងារ All-In-One ដែលកាន់តែងាយស្រួលក្នុងការប្រើប្រាស់

Canon ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលឈានមុខគេនៅក្នុងវិស័យឌីជីថល នៅថ្ងៃនេះ ក្រុមហ៊ុននេះ បាន បង្ហាញនូវម៉ាស៊ីនព្រីនស៊េរីថ្មី PIXMA Ink Efficient E3370 ដែលជាការពង្រីកបន្ថែមពីម៉ាស៊ីនព្រីន Ink Efficient ហើយនេះគឺជាម៉ាស៊ីនព្រីនដែលមានតម្លៃថោកសមរម្យសម្រាប់សិស្ស និងសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។ ក្រុមហ៊ុនបានបញ្ជាក់ថា ចំណុចសំខាន់សម្រាប់ម៉ាស៊ីនព្រីន PIXMA E3370 នេះ គឺភ្ជាប់ជាមួយនឹងប្រអប់ដាក់ទឹកថ្នាំ volume ink cartridges ចំនួន 2 ដែលអាចព្រីនឯកសារបាន 400 សន្លឹក (សខ្មៅ) និងក្រដាស 180 សន្លឹក (ពណ៌)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការព្រីនតាមទូរស័ព្ទ និង Wireless៖  ការភ្ជាប់ជាមួយនឹងមុខងារ Wi-Fi  និង Wireless Direct connectivity នៅលើម៉ាស៊ីនព្រីននេះ គឺផ្តល់នូវប្រសិទ្ធិភាពកាន់តែងាយស្រួល និងអាចធ្វើការចែករំលែកនូវធនធនជាច្រើនសម្រាប់ការព្រីន ជាមួយនឹងអ្នកប្រើប្រាស់ជាច្រើនទៀតនៅក្នុង Wireless Network រួមគ្នានេះ។ សម្រាប់កន្លែងដែល Wireless Router មិនអាចដំណើរការបាននោះ អ្នកប្រើប្រាស់ជាច្រើននៅតែអាចភ្ជាប់យ៉ាងងាយស្រួលតាមរយៈស្មាតហ្វូននេះ ដោយផ្ទាល់ទៅកាន់ម៉ាស៊ីនព្រីនដោយសារតែវាមានភ្ជាប់ជាមួយនឹងប៊ូតុង Wireless Connect Button ថ្មីនេះ។

ផលិតកម្ម និងការប្រតិបត្តិកាន់តែងាយស្រួល៖ ម៉ាស៊ីនព្រីន PIXMA E3370 ថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ LCD Display ដែលមានការបង្ហាញនូវ Icons ជាច្រើន ដែលងាយស្រួលសម្រាប់ប្រតិបត្តិការកាងារជាច្រើនចេញពី Wireless Setup ដើម្បីដំណើរការព្រីនចេញពី Settings តែម្តង។ ម៉ាស៊ីនព្រីននេះមានភ្ជាប់ជាមួយនឹងឯកសារពណ៌ស និងខ្មៅនៅក្នុងកម្រិត 7.7 images per minute (ipm) និង 4 ipm សម្រាប់ការព្រីនពណ៌កូល័រនោះ។ 

វិធីផ្សេងៗគ្នាសម្រាប់ការភ្ជាប់ Wireless៖ សម្រាប់កម្មវិធី Canon PRINT Inkjet/SELPHY App គឺមានប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែល និងអនុញ្ញាតអោយអ្នកធ្វើការព្រីន កូពី និងស្កេនដោយប្រើប្រាស់ស្មាតហ្វូនរបស់អ្នក ឬថេប្លេតដោយផ្ទាល់បាន ឬអ្នកអាចចូលទៅកាន់ cloud servicesនិងធ្វើការបញ្ជាពីចម្ងាយមើលទៅលើស្ថានភាពនៃការព្រីនថែមទៀត។ វាក៏មានការបង្ហាញអំពីកម្រិតនៃទឹកថ្នាំ ឬការចូលទៅកាន់ User guides អនឡាញថែមទៀតផង។ ម៉ាស៊ីន PIXMA E3370 នេះទ្រទ្រង់ទៅលើ Apple AirPrint, Mopria និង Canon Print Service (Android plugin) សម្រាប់ការព្រីនដោយផ្ទាល់ផងដែរ។

ការព្រីនកាន់តែមានភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងកម្មវិធី Creative Park App ៖ កម្មវិធី Canon Creative Park app សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង Mac OS platforms អនុញ្ញាតអោយអ្នកធ្វើការទាញយកនូវកាត រូបភាព 3D ប្រតិទិន និងរូបភាពជាច្រើនទៀតដោយឥតថ្លៃសម្រាប់ព្រីនបានយ៉ាងងាយស្រួល។ កម្មវិធីនេះដំណើរការបាននៅលើ iOS និង Android App ។ វាងងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅលើស្មាតហ្វូន និងថេប្លេតដែលអ្នកអាចធ្វើការព្រីនចេញពីស្មាតហ្វូនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន