no-alternative title

រថយន្ត Land Rover Defender ស៊េរីថ្មី នឹងបង្ហាញខ្លួនក្នុងទីផ្សារពិភពលោកនៅក្នុងខែកញ្ញាខាងមុខនេះ

យោងតាមព័ត៌មានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា រថយន្ត Land Rover Defender ស៊េរីថ្មី នឹងបង្ហាញខ្លួន ទៅកាន់ពិភពលោកនៅក្នុងខែកញ្ញាខាងមុខនេះ នេះគឺជាសករាជថ្មីនៃកំពូលរថយន្តដ៏អស្ចារ្យដែលមានរូបរាងមាំ និងធន់ក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់រូបរាងនៃរថយន្ត Land Rover Classic ក៏និងមានការ upgrade កាន់តែល្អអស្ចារ្យជាងមុនតាមរយៈការជម្រុញរបស់រថយន្ត limited-edition Defender ដែលមានម៉ាស៊ីន V8 ដែលជាការអបអរសម្រាប់ខួបលើកទី ៨០ របស់រថយន្ត Defender។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូឌែលនៃរថយន្ត Defender 90 និង 110 គឺត្រូវបានក្រុមហ៊ុនបង្កើតឡើងនៅចន្លោះឆ្នាំ 1994 និង 2016 ដែលធ្វើការពង្រឹងទៅលើសមត្ថភាពដ៏ខ្លាំងក្លារបស់រថយនុ្ត SUV នេះឈានទៅដល់កម្រិតអស្ចារ្យបំផុតនៅលើស្ថានភាពផ្លូវដែលពិបាកៗនោះ។ រថយន្ត Defenders បង្កើតឡើងនៅក្នុងឆ្នាំ  1994 ដែលធ្វើការ Upgrades ជាមួយនឹងកង់ 18-inch Sawtooth alloy wheels ខណៈពេលដែលម៉ូឌែលថ្មីដែលបង្កើតឡើងនៅក្នុងឆ្នាំ 2007 គឺមានភ្ជាប់ជាមួយនឹង Defender Suspension Upgrade Kit ដែលធ្វើអោយរថយន្ត SUV នេះមានរូបរាងកាន់តែស្រស់ឆើតឆាយជាងមុនមួយកម្រិតទៀត។

សម្រាប់ Handling Upgrade Kit ក៏មានភ្ជាប់ជាមួយនឹង 18-inch Sawtooth alloy wheels និងការបង្កើនទៅលើល្បឿនកាន់តែអស្ចារ្យជាងមុនផងដែរ។ សម្រាប់ការ Upgrade ដ៏ល្អអស្ចារ្យមួយទៀត គឺសម្រាប់ម៉ូឌែល 2.2-liter TDCi models ដែលធ្វើការផលិតនៅក្នុងឆ្នាំ 2012 ហើយវាក៏ដំណើរការនៅលើរថយន្ត Land Rover Classic ផងដែរ។

.

សម្រាប់ Defender Classic Works Upgrade Kit របស់រថយន្ត Land Rover នេះគឺមានការ Upgrade ទៅលើកង់ ហ្វ្រាំង និងការ Upgrade ទៅលើម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ 40hp ដែលធ្វើអោយវាមានកម្លាំងសរុបដល់ទៅ 160 hp និងកម្លាំងរមួល 340 lb-ft ។សម្រាប់ល្បឿនសរុបរបស់វាគឺដល់ទៅ 106 mph។ សម្រាប់តម្លៃរបស់ Defender Classic Works Upgrade Kit គឺមានតម្លៃ £16,995 សម្រាប់ Defender 90 និង 110៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន