no-alternative title

Huawei Mate 30 និង Mate 30 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី19 ខែកញ្ញាខាងមុខនេះហើយ ជាមួយនឹងបន្ទះឈីបថ្មី KIRIN 990

នៅពេលនេះ ក្រុមហ៊ុន Samsung បង្ហាញបានស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+ ជាផ្លូវការហើយ ជាពិសេសពេលនេះ យើងបានដឹងអំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះ។ ស្របពេលជាមួយគ្នានេះ ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ក៏មានការបែកធ្លាយព័ត៌មានខ្លាំងក្លានៅលើអ៊ីនធឺណិតផងដែរ។ អ្វីៗគ្រប់យ៉ាងហាក់ដូចជាចង់បញ្ជាក់ថា ដៃគូទាំងពីនេះ កំពុងតែវិវត្តិទៅជាការប្រកួតប្រជែងដ៏ខ្លាំងក្លានៅលើទីផ្សារហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ មានបែកធ្លាយរូបភាពស្តែងៗ អេក្រង់គែមកោង សេនស័រថ្មី និងការផ្លាស់ប្តូរទៅលើការឌីស្សាញ និងព័ត៌មានជាច្រើនទៀតដែលមានការចែករំលែកអំពីស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ដែលក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ សម្រាប់ព័ត៌មានថ្មីនៅពេលនេះក៏មានការបែកធ្លាយផងដែរ ហើយស្មាតហ្វូនទាំងពីរនេះអាចនឹងបង្ហាញខ្លួននៅចុងខែកញ្ញានេះជាមួយនឹងបន្ទះឈីប Kirin 990 ថ្មីថែមទៀតផង។ សម្រាប់ព័ត៌មាននេះ គឺដកស្រង់ចេញពី Dr. Wang Chenglu អគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business Software។ វាមានការបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 និង Mate 30 Pro អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ។ 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះអាចនឹងបង្ហាញវត្តមានរបស់ស្មាតហ្វូននេះជាផ្លូវការនៅក្នុងរយៈពេលមិនដល់មួយខែទៀតនោះទេ។ ដើម្បីអាចប្រកួតប្រជែងទៅលើការលក់នៅលើទីផ្សារនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការ Upgrade ទៅលើមុខងារជាច្រើនថ្មីរបស់វាដែលរួមមានបន្ទះឈីបថ្មី Kirin 990 ជាដើម។ គេរំពឹងថាបន្ទះឈីប Kirin 985 នេះ អាចនឹងត្រូវក្រុមហ៊ុន Huawei ប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏សម្រេចចិត្តក្នុងការប្រើប្រាស់នូវបន្ទះឈីប Kirin 990 ដែលពេលនេះយើងនៅមិនទាន់ដឹងច្រើនអំពីបន្ទះឈីបនេះនៅឡើយទេ។ តាមការបញ្ជាក់ទៅលើការបែកធ្លាយនេះ បន្ទះឈីបនេះគឺប្រើប្រាស់នូវ EUV 7nm process របស់ TSMC ។ ដូចនេះ វានឹងអនុញ្ញាតអោយធ្វើការបង្កើនល្បឿនលឿនជាងមុនដល់ទៅ 20%។ 

ស្មាតហ្វូនថ្មីនេះ មានការបញ្ជូលជាមួយនឹង 5G modem សម្រាប់ version ជំនាន់ទី 5 នេះ សម្រាប់ស្មាតហ្វូនត្រកូល Mate 30 នេះ ប៉ុន្តែនៅក្នុងខណៈពេលនេះវានៅមិនទាន់មានព័ត៌មានច្រើនពាក់ព័ន្ធទៅនឹងវានោះទេ។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro អាចនឹងមានអេក្រង់ AMOLED 6.7 អ៊ីង នៅក្នុងកម្រិត 90Hz ។ សម្រាប់ Notch ដែលមានទំហំធំនេះគឺមានសេនស័រថ្មីដែលមិនធ្លាប់បានឃើញពីមុនមកនោះទេ។ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដែលមានទំហំ 40MP sensors ។ ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យាបញ្ជូលថាមពលថ្ម 55 W៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន