no-alternative title

Galaxy Tab S6 គឺជាថេប្លេតដំបូងបំផុតរបស់ Samsung ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា HDR10+

Galaxy Tab S6 គឺជាថេប្លេតម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ដែលភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗ និងកម្រិតខ្ពស់ជាច្រើនដែលជួយលោកអ្នកអោយធ្វើការបានកាន់តែច្រើនជាងមុន។ នេះគឺជាលើកទី 1 សម្រាប់ថេប្លេតនេះ អ្នកប្រើប្រាស់ជាច្រើនរបស់ថេប្លេត Galaxy Tab S6 នេះផ្តល់នូវមាតិកាដ៏រីករាយ និងការទស្សនាដែលជាបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុនមកនោះទេ ខណៈពេលដែលវាគឺជាថេប្លេតដំបូងបំផុតរបស់ពិភពលោកដែលទ្រទ្រង់នូវវិញ្ញាបនបត្រ HDR10+ និងការទ្រទ្រង់ទៅលើវីដេអូ high dynamic range (HDR) ជំនាន់បន្ទាប់ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត Galaxy Tab S6 នេះ ទទួលនូវវិញ្ញាបនបត្រ HDR10+ បន្តាប់ពីការធ្វើតេស្តទៅលើកម្រិតភាពច្បាស់របស់វាដែលនេះគឺជាលើកដំបូងហើយដែលវាមានភ្ជាប់ជាមួយនឹងឡូហ្គោផ្លូវការនៃស្តង់ដារវិញ្ញាបនបត្រ HDR10+ ដែលប្រើប្រាស់នៅលើថេប្លេតនេះ។ សម្រាប់ស្តង់ដារជំនាន់បន្ទាប់នេះ សម្រាប់វីដេអូ HDR នេះ មុខងារ HDR10+ នេះអាចធ្វើការបង្កើនទៅលើកម្រិតពន្លឺជាមួយនឹងបទពិសោធន៍ថ្មីនៃការទស្សនាកាន់តែអស្ចារ្យ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងមាតិកាជាច្រើនដែលអ្នកមិនធ្លាប់បានជួបពីមុនមកនោះទេ។

បើប្រៀបធៀបជាមួយនឹង HDR10 នោះ វាគឺមានការពង្រឹងទៅលើពណ៌ និងកម្រិត contrast នៃ Media នេះដែល HDR10+ នេះអាចធ្វើការដំណើរការទៅលើ dynamic tone mapping សម្រាប់ទស្សនីយភាពជាក់លាក់ដែលមានភ្ជាប់ជាមួយនឹង fine-tuning settings ដែលបង្កើតនូវការទស្សនាកាន់តែអស្ចារ្យ ពណ៌កាន់តែច្បាស់ និងពន្លឺកាន់តែប្រសើរ និងស្រមោលកាន់តែលម្អិតថែមទៀត។ នេះគឺជាលើកទី 1 សម្រាប់ថេប្លេតនេះ HDR10+ នេះពេលនេះអាចប្រើប្រាស់បានហើយសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅលើថេប្លេត Galaxy Tab S6 ។

វិញ្ញាបនប័ត្រ HDR10+ នេះផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ និងការបញ្ចូលគ្នាជាមួយនឹង Super AMOLED display ជាមួយនឹង AKGនិងសំឡេង Dolby Atmos® sound សម្រាប់ថេប្លេត Galaxy Tab S6 នេះ ហើយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការដំណើរការទៅលើ Media ដែលពួកគេពេញចិត្ត ការទស្សនាទៅលើវីដេអូដែលមានភាពច្នៃប្រឌិត ឬការមើលកម្មវិធីទូរទស្សន៍ដែលអ្នកពេញចិត្តថែមទៀតផង។ ជាមួយនឹងថេប្លេត Galaxy Tab S6 នេះ អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងមាតិកា Content ដែលអ្នកពេញចិត្តនៅលើ HDR10+ ចេញពីវីដេអូ Amazon Prime Video កាន់តែច្បាស់ស្រស់ស្អាតបំផុតថែមទៀត។

Galaxy Tab S6 មិនមែនជាឧបករណ៍ទី 1 នៅក្នុងប្រព័ន្ធ Galaxy ecosystem របស់ក្រុមហ៊ុន Samsung នោះទេដែលនាំមុខគេនៅក្នុងឧស្សាហកម្មនៅក្នុងវិស័យនៃគុណភាពអេក្រង់ភ្លឺច្បាស់អស្ចារ្យនេះ ព្រោះកាលពីដើមឆ្នាំនេះ ស្មាតហ្វូន Galaxy S10 បានក្លាយជាស្មាតហ្វូនដំបូងបំផុតដែលទ្រទ្រង់ទៅលើ HDR10+ និង Galaxy Note10 ដែលទទួលបាននូវវិញ្ញាបនបត្រ HDR10+ នេះ។ ជាមួយនឹងការប្រកាសចុងក្រោយនេះ ក្រុមហ៊ុន Samsung Electronics បន្តនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍទៅលើអេក្រង់ដែលផ្តល់បទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យបំភុតសម្រាប់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន