no-alternative title

Huawei នឹងចាប់ផ្តើមធ្វើការតេស្ត៍ Huawei EMUI 10 Beta នៅលើស្មាតហ្វូន P30 SERIES នៅក្នុងខែកញ្ញាខាងមុខនេះ

Huawei EMUI 10 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android Q ត្រូវបានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងព្រឹត្តិការណ៍សន្និសិទអ្នកអភិវឌ្ឍកម្មវិធី Huawei Developers Conference ។ យោងតាមការបញ្ជាក់នៅសេចក្តីប្រកាសផ្លូវការនោះ គឺចាប់ពីថ្ងៃទី 8 ខែកញ្ញានេះ ស្មាតហ្វូន P30 series និងស្មាតហ្វូនជាច្រើនម៉ូឌែល អាចធ្វើការចាប់ផ្តើមតេស្ត៍ទៅលើ Beta។ សម្រាប់ស្មាតហ្វូន Mate series ជំនាន់បន្ទាប់នេះនឹងដំណើរការនូវ EMUI 10 ជាផ្លូវការ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Q ពេលនេះ គឺមានការអាប់ដេតទៅកាន់ Beta 6 ដែលជាជំនាន់ចុងក្រោយនៃប្រព័ន្ធនេះ។ ក្រុមហ៊ុន Google នឹងបញ្ចេញនូវ Version ផ្លូវការរបស់ខ្លួននៅចុងខែសីហានេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានអោយដឹងថា EMUI 10 គឺមានសមត្ថភាពលើសពីព្រំដែនរបស់ Hardware (អេក្រង់ កាមេរ៉ា microphone និង Speaker)។ បន្ថែមពីនេះទៀត EMUI 10 ភ្ជាប់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព full-scenario security system ផងដែរ។ អ្វីដែលសំខាន់នោះ EMUI 10 អាចបើកចំហរសម្រាប់ការប្រើប្រាស់រវាង Windows និង Android។ នេះគឺសម្រេចទៅបានតាមរយៈការសហការនៃ PC និងស្មាតហ្វូន។ EMUI 10 Huawei Smart Car (HUAWEI HiCar) អនុញ្ញាតអោយធ្វើការទំនាក់ទំនងរវាងស្មាតហ្វូន និងរថយន្តបានថែមទៀត។ EMUI 10 ភ្ជាប់ជាមួយនឹង Audio និង Video Calls រវាងស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតផងដែរ។ វាមានដូចជាអេក្រង់ Speakers និងជាច្រើនទៀត។

ក្រុមហ៊ុននេះបានបង្ហាញនូវ “Harmony OS” របស់ខ្លួនផងដែរ។ បន្ទាប់ពីការបន្ធូរបន្ថយទៅលើហាមប្រាមពីសហរដ្ឋអាមេរិករួចមក វាក៏មានរបាយការណ៍ជាច្រើនចេញពីបុគ្គលិកជាន់ខ្ពស់ជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ HongMeng system នេះ គឺមិនមែនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននោះទេ។ នៅក្នុងព្រឹត្តិការណ៍សន្និសិទនេះ ប្រព័ន្ធនេះគឺប្រើប្រាស់សម្រាប់ស្មាតហ្វូន Smart Speakers កុំព្យូទ័រ នាឡិកាស្មាតវ៉ច កាសស្តាប់ឥតខ្សែ រថយន្ត និងថេប្លេត។

តាមការបញ្ជាក់របស់លោក Richard Yu ប្រព័ន្ធនេះគឺជា microkernel ដំបូងបំផុតនៃ OS ដែលអាចប្រើប្រាស់បាននៅគ្រប់សេណារីយ៉ូទាំងអស់។ វាទ្រទ្រង់ចាប់ពី kilobytesរហូតដល់ទៅ gigabytes ។ ប្រព័ន្ធប្រតិបត្តិការ Harmony OS អាចប្រើប្រាស់ជាមួយនឹង HTML5, Linux និង Android apps ហើយវាក៏នៅតែត្រូវការការអភិវឌ្ឍបន្ថែមទៀត។ Honor Vision TV នឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះ វានឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Harmony OS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន