no-alternative title

ប៉ាតង់ថ្មីរបស់ LG បានបង្ហាញពីគំរូស្មាតហ្វូនដែលមានអេក្រង់បីរបត់ដោយមួយផ្នែកជាផ្ទៃអេក្រង់បត់ចូលគ្នាបាន

ស្មាតហ្វូនដែលមានអេក្រង់បត់បានកំពុងតែធ្វើអោយរំជើបរំជួលក្នុងទីផ្សារស្មាតហ្វូនមិនធម្មតានោះទេក្នុងឆ្នាំនេះ ហើយបច្ចុប្បន្ននេះមានស្មាតហ្វូនអេក្រង់បត់ចំនួនពីរម៉ូដែលចេញពីក្រុមហ៊ុនស្មាតហ្វូនធំៗចំនួនពីរបានបង្ហាញខ្លួនជាផ្លូវការណ៍រួចហើយគឺ Samsung Galaxy Fold និង Huawei Mate X ក៏ប៉ុន្តែស្មាតហ្វូនទាំងពីរម៉ូដែលនេះមិនទាន់ចេញដាក់លក់ជាផ្លូវការណ៍នៅឡើយទេ។ ហើយជាបន្តបន្ទាប់ក៏មានលេចលឺព័ត៌មានថ្មីៗដែលបាននិយាយពីក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗជាច្រើនទៀតដែលចាប់អារម្មណ៍ទៅលើការផលិតស្មាតហ្វូនអេក្រង់បត់ដូចគ្នានេះដែរក្នុងនោះមានដូចជា Apple, SONY, LG និងក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនមួយចំនួនទៀតផងដែរ។ ដោយឡែកពេលថ្មីៗនេះក្រុមហ៊ុន LG របស់កូរ៉េខាងត្បូងទើបតែទទួលបាននូវប៉ាតង់ថ្មីដើម្បីផលិតស្មាតហ្វូនអេក្រង់បត់បានក្នុងពេលអនាគតរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកដែរថាក្រុមហ៊ុន LG បានធ្វើការស្នើរសុំប៉ាតង់ក្នុងការផលិតស្មាតហ្វូនអេក្រង់បត់នេះយូរយារណាស់មកហើយ។ ហើយកាលពីដើមឆ្នាំ 2014 និងកំឡុងឆ្នាំ 2013 ក្រុមហ៊ុន LG ត្រូវបានគេមើលឃើញថាមានសកម្មភាពឈានមុខគេក្នុងការអភិវឌ្ឍន៍ទៅលើស្មាតហ្វូនអេក្រង់បត់នេះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលផ្លែផ្កានៅឡើយទេមកទល់នឹងពេលនេះ។ ប៉ុន្តែចាប់តាំងពីពេលនោះមកឃើញបែកធ្លាយចេញនូវគំរូស្មាតហ្វូនអេក្រង់បត់ (Foldable Phone) និងស្មាតហ្វូនអេក្រង់លូនចេញ (Rollable Phone) របស់ LG បន្តបន្ទាប់។ ហើយក៏ជាពាក្យចចាមអារាមបាននិយាយថា LG នឹងសហការនៃភាពជាដៃគូជាមួយក្រុមហ៊ុនសំខាន់មួយចំនួនក្នុងប្រើប្រាស់សមាសភាគសម្រាប់ស្មាតហ្វូនបត់របស់ខ្លួនថែមទៀតផង។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺថាក្រុមហ៊ុននឹងធ្វើការផ្គត់ផ្គង់នូវអេក្រង់បត់ Flexible OLED Display ទៅអោយក្រុមហ៊ុន Apple សម្រាប់ប្រើនៅលើ iPhone 2020ផងនៅឆ្នាំក្រោយនេះ។ 

 

កាលពីដើមឆ្នាំ 2019 នេះក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុនផលិតអេក្រង់ LG Display ដែលជាបុត្រសម្ព័ន្ធរបស់ LG បានបង្ហាញចេញពីគំរូបស្មាតធីវីដែលប្រើប្រាស់អេក្រង់លូនចេញរួចហើយដែរមានឈ្មោះថា “Rollable OLED TVs”។ ដូចនេះបង្ហាញកាន់តែយ៉ាងច្បាស់ថាស្មាតហ្វូនអេក្រង់បត់ និងស្មាតហ្វូនអេក្រង់លូនចេញរបស់ LG អាចនឹងបង្ហាញវត្តមាននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ប្រភពបានបង្ហើបថាគំរូស្មាតហ្វូនអេក្រង់បត់បរបស់ LG អាចនឹងត្រូវបង្ហាញក្នុងព្រឹត្តិការណ៍ IFA2019 ខែក្រោយនេះ ហើយគេរំពឹងថាវានឹងលេចចេញជារូបរាងពិតប្រាកដក្នុងពេលឆាប់ៗនេះ។ ងាកមកមើលពីឯកសារប៉ាតង់ថ្មីដែលបានបង្ហាញលម្អិតពីគំរូព្រាងស្មាតហ្វូអេក្រង់បត់ហៅថា “Z-FOLD TYPE FOLDABLE SMARTPHONE” ដែលត្រូវបានបង្ហាញនៅលើ WIPO (World Intellectual Property Office) database។ 

 

ទិន្នន័យ Database ដែលគួសគំរូព្រាងស្មាតហ្វូនបែបរូបភាព  sketches បានបង្ហាញថាវាមានកន្លងកាត់ហៅថា “Hinge” ចំនួនពីរដោយមួយប្រើសម្រាប់ផ្ទៃអេក្រង់បត់ (Main Display” និងមួយទៀតប្រើលើបន្ទះអេក្រង់ដាច់ចេញមួយគន្លាក់ហៅថាអេក្រង់ខាងក្រៅ ឬអេក្រង់ទីពីរ “Second Display”។ គំរូស្មាតហ្វូនបត់នេះក៏បានបង្ហាញផងដែរពីរកាមេរ៉ាខាងក្រោមមានចំនួន 2 គ្រាប់, ប៊ូតុង Power និងប៊ូតុងឡើងចុះសំឡេងស្ថិតនៅលើគែមខាងស្តាំ ហើយរន្ធបំពងសំឡេងស្ថិតនៅលើគែមខាងក្រោម។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថាវាមិនមានរន្ធដោត USB-Type-C នោះទេ ដូចនេះគឺសន្និដ្ឋានថាស្មាតហ្វូននេះគឺប្រើប្រាស់បច្ចេកវិទ្យាសាកថ្មតាមរយះ Wireless Charge តែប៉ុណ្ណោះ ហើយយើងក៏មិនឃើញមានកាមេរ៉ា Selfie និងបច្ចេកវិទ្យាស្កែនម្រាមដៃ (Fingerprint reader) ផងដែរ ដោយគេសង្ស័យថាទាំងកាមេរ៉ា Selfie និង Fingerprint reader អាចនឹងមានមួយបង្កប់ក្នុងអេក្រង់ផ្ទាល់តែម្តង។ 

គំរូព្រាងស្មាតហ្វូននៅលើប៉ាតង់ថ្មីនេះហាក់បានបញ្ជាក់យ៉ាងច្បាស់ថាស្មាតហ្វូនអេក្រង់បត់ម៉ូដែល “LG Z-FOLD” គឺវាពិតជានឹងលេចរូបរាងឡើងពិតប្រាកដក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ តាមមតិរបស់ខ្ញុំយល់ឃើញថាគំរូស្មាតហ្វូនអេក្រង់បត់ច្រើនគន្លាក់របស់ LG មួយនេះវាពិតជាមានភាពអស្ចារ្យបំផុត ហើយប្រសិនបើវាបង្ហាញវត្តមានពិតប្រាកដក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះពិតមែននោះវារឹតតែអស្ចារ្យបំផុតក្នុងពិភពបច្ចេកវិទ្យាស្មាតហ្វូនអេក្រង់បត់ក្នុងពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន