no-alternative title

Google Pixel 4 XL ត្រូវបានប្រទះឃើញនៅលើដៃរបស់បុគ្គលិកក្រុមហ៊ុន Google នៅលើយន្តហោះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅតែព្យាយាមបង្កើតនូវរឿងដែលគួរអោយភ្ញាក់ផ្អើលជាច្រើនសម្រាប់ស្មាតហ្វូនត្រកូល Pixel 4 series របស់ខ្លួន។ ថ្ងៃនេះ ក៏មានរូបភាពពិតប្រាកដស្តែងៗរបស់ស្មាតហ្វូននេះគឺ Pixel 4 XL ដែលបែកធ្លាយនៅលើអនឡាញផងដែរ។ នៅក្នុងការបែកធ្លាយថ្មីនេះ មានការទម្លាយថា ស្មាតហ្វូន Google Pixel 4 XL មានភ្ជាប់ជាមួយនឹងគែមព័ទ្ធអេក្រង់ដែលពិតជាស្តើងមែនទែន។ យ៉ាងណាមិញ សម្រាប់ផ្នែកស៊ុមខាងលើនៃអេក្រង់នេះនៅតែមានកម្រាស់ក្រាស់ជាងគេផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ពីប្រភពជាច្រើន បានអោយដឹងថា ស្មាតហ្វូននេះ ត្រូវបានប្រទះឃើញនៅលើដៃរបស់បុគ្គលិកក្រុមហ៊ុន Google នៅលើយន្តហោះ ។ វាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដែលផ្នែកខាងលើនៃអេក្រង់នេះមានកម្រាស់ក្រាស់។ តាមរបាយការណ៍កាលពីពេលមុននេះ ស្មាតហ្វូន Google Pixel 4 XL នេះ នឹងមានភ្ជាប់ជាមួយនឹងសេនស័រមួយចំនួនផងដែរ ដូចជា infrared, floodlight sensor, Soli radar chip, face Dot Projector ជាដើម មានន័យថា សម្រាប់ផ្នែកខាងលើរបស់វាអាចនឹងទទេរបាន។ បន្ថែមពីនេះ ទៀតនោះ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា Face ID recognition module និង 3D effect ដែលអាចវិភាគទៅលើអ្វីមួយដែលមានភាពស្មុគស្មាញផងដែរ។

សម្រាប់ផ្នែក hardware វិញនោះ ស្មាតហ្វូន Pixel 4 XL នេះ អាចនឹងភ្ជាប់ជាមួយនឹងអេក្រង់ 6.3-inch 2K display ។ សម្រាប់អេក្រង់ OLED នេះមានឈ្មោះហៅថា “Smooth Display” ដែលមានកម្រិត 90Hz refresh rate ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះ ក៏មានប្រភេទទំហំ 128GB ផងដែរ។ សម្រាប់ថាមពលថ្មរបស់វាប្រហែលជាមានទំហំ 3700 mAh ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Google នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការបញ្ចេញស្មាតហ្វូន Pixel 4 និង Pixel 4 XL នៅឡើយទេ។ វាមានការរំពឹងថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅដើមខែតុលានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន