no-alternative title

Samsung Galaxy Note10 និង Note10+ បង្ហាញខ្លួនជាមួយនឹង S Pen ថ្មី រួមនឹងបច្ចេកវិទ្ យាសាកបញ្ចូលថាមពលថ្ម លឿនជាងមុន

នេះ គឺជាលើកដំបូងបំផុតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រុមហ៊ុន Samsung ផ្តល់នូវជម្រើសកាន់តែច្រើនជាមួយនឹងពីរទំហំសម្រាប់ស្មាតហ្វូន Galaxy Note ស៊េរីថ្មីចុងក្រោយនេះ។ ស្មាតហ្វូន Galaxy Note10+ មានអេក្រង់ 6.8 អ៊ីង ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់នៅលើអេក្រង់កាន់តែធំ កាន់តែទូលាយជាងមុន ខណៈពេលដែលអតិថិជនរបស់ស្មាតហ្វូន Galaxy Note 10 គឺទទួលបានស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.3 អ៊ីង ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ ប៊ិច S Pen របស់ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបន្ថែមនូវមុខងារថ្មីៗជាច្រើន ដែលធ្វើអោយប៊ិចនេះ មានប្រយោជន៍កាន់តែច្រើនមែនទែនក្នុងការប្រើប្រាស់។ នៅលើប៊ិកនេះ មានភ្ជាប់ជាមួយនឹងមុខងារ accelerometer និង gyroscope ដែលអាចប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើចលនា។ សម្រាប់មុខងារ Default របស់ប៊ិចនេះ គឺមិនត្រឹមតែល្អក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែក្រុមហ៊ុន Samsung ក៏ដំណើរការនូវ Air Actions SDK ដូចនេះ អ្នកអភិវឌ្ឍទៅលើ App និង Game អាចប្រើប្រាស់វាសម្រាប់វិធីដ៏ឆ្លាតវៃបំផុត។ 

ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវប៊ិច S Pen ដូចគ្នា ប៉ុន្តែ មានលក្ខណៈផ្សេងគ្នាផងដែរ។ សម្រាប់ស្មាតហ្វូនអេក្រង់ធំនេះ មានទំហំ 6.8 អ៊ីង គឺប្រើប្រាស់នូវអេក្រង់ប្រភេទ Dynamic AMOLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1440p+(498ppi)។ ចំនែកស្មាតហ្វូន Samsung Galaxy Note10 វិញមានអេក្រង់ 6.3 អ៊ីង គឺប្រើប្រាស់អាក្រង់ Dynamic AMOLED display ប៉ុន្តែមជាមួយនឹងកម្រិតភាពច្បាស់ត្រឹមតែ 1080p+ resolution (401ppi) ប៉ុណ្ណោះ។ អេក្រង់ទាំងពីរនេះទ្រទ្រង់ទៅលើ HDR10+ និង Dynamic Tone Mapping សម្រាប់ការបង្កើតនូវរូបភាពដ៏អស្ចារ្យក្នុងការប្រើប្រាស់។ 

ស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺមានបំពាក់នូវកាមេរ៉ាខាងក្រោយ 3 គ្រាប់។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 12MP sensor ភ្ជាប់ជាមួយនិងមុខងងារ optical image stabilization (OIS) និង dual aperture (f/1.5 និង f/2.4)។ បន្ថែមពីនេះ ក៏មានភ្ជាប់ជាមួយនឹង telephoto ដែលមានទំហំ 12MP sensor និងភ្ជាប់នូវ OIS ដូចគ្នា។។ កាមេរ៉ាទីបី គឺមានទំហំ 16MP ប្រភេទ ltra wide-angle  អាចថតបានក្នុងកម្រិត 123°។ ស្មាតហ្វូន Galaxy Note10+ ត្រូវបានក្រុមហ៊ុន ភ្ជាប់ជាមួយនឹងសេនស័រ 3D ToF sensor ដែលប្រើប្រាស់ជាមួយនឹងកម្មវិធី 3D Scanner app ដើម្បីបង្កើតនូវគំរូម៉ូឌែល 3D សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ (វាអាចធ្វើការស្កេនទៅលើវត្ថុអ្វីមួយដែលមានវិមាត្រ 80x80x80cm) ថែមទៀត។ ខុសប្លែកពីស្មាតហ្វូន Galaxy S10 អេក្រង់របស់ស្មាតហ្វូន Galaxy Note10 គឺភ្ជាប់ជាមួយនឹងរន្ធប្រហោងមួយនៅលើអេក្រង់ដែលមានកាមេរ៉ាខាងមុខ 10MP selfie ភ្ជាប់ជាមួយនឹង 80° lens និង autofocus ។

ស្មាតហ្វូននេះ អាចធ្វើការថតវីដេអូកម្រិត 4K ហើយវាមានមុខងារ Life focus video (bokeh) និងការពង្រឹងទៅលើមុខងារកម្រិតខ្ពស់ក្នុងការកែប្រែវីដេអូតាមរយៈប៊ិច S Pen នេះថែមទៀតផង។ ស្មាតហ្វូនត្រកូល Note Series នេះ អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Adobe Premier Rush ដែលអ្នកប្រើប្រាស់អាចទាញយកឥតគិតថ្លៃសម្រាប់ការកែប្រែវីដេអូកម្រិតខ្ពស់បានថែមទៀត។ ស្មាតហ្វូន Galaxy Note10 និង Galaxy Note 10+ ដែលមានប្រភេទ LTE និង 5G Versions ។ ស្មាតហ្វូន Galaxy Note10+ និង Galaxy Note10 មានម៉េមូរីដែលមានទំហំ 256GB និង 512GB versions ។ ស្មាតហ្វូន Galaxy Note 10 មានភ្ជាប់ជាមួយនឹងរ៉េមដែលមានទំហំ 8GB ខណៈពេលដែលប្រភេទ 5G version ដែលមានរ៉េមទំហំ 12GB ។ ស្មាតហ្វូន Plus នេះគឺជាស្មាតហ្វូនតែមួយគត់ដែលមានភ្ជាប់ជាមួយនឹង microSD slot ដែលទ្រទ្រង់ទំហំដល់ទៅ 1TB ។

ស្មាតហ្វូននេះ មានបន្ទះឈីបដែលមាន 2 ទំហំសម្រាប់ធ្វើការជ្រើសរើសគឺ Exynos 9825 និង Snapdragon 855 chipset (non-plus)។ សម្រាប់តំបន់ផ្សេងគ្នានឹងទទួលបាននូវបន្ទះឈីបផ្សេងគ្នាសម្រាប់ប្រើប្រាស់។ ម៉ូឌែល Plus នេះ គឺមានថាមពលថ្មដែលមានទំហំ 4,300mAh និងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 45W Super Fast Charging ។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ការបញ្ចូលថ្ម គឺត្រឹមតែ 30 នាទីអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ប៉ុន្តែអ្នកត្រូវតែទិញ 45W charger ខណៈពេលដែលនៅក្នុងប្រអប់ គឺមានតែ 25W ។

សម្រាប់ស្មាតហ្វូន Galaxy Note 10 គឺមានថាមពលថ្មត្រឹមតែ 3,500mAh និងបច្ចេកវិទ្យា 25W។ ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា fast wireless charging និង reverse wireless charging ហើយអ្នកក៏អាចប្រប្រាស់បានជាមួយនឹង Galaxy Watch, Galaxy Buds ឬស្មាតហ្វូនជាច្រើនទៀតផងដែរ។ 

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note10 និងGalaxy Note 10+ នេះអាចរកទិញបាននៅថ្ងៃទី ២៣ ខែសីហានេះ (ការកម្មង់ទិញមុនគឺចាប់ផ្តើមពីថ្ងៃនេះហើយ)។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Aura Glow, Aura White និង Aura Black ។ សម្រាប់ទីផ្សារមួយចំនួនគឺមានពណ៌ Aura Pink version របស់ស្មាតហ្វូន Galaxy Note 10 និង Aura Blue Galaxy Note10+៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន