no-alternative title

ការបង្ហាញវត្តមានរបស់ Mate X ស្មាតហ្វូនដែលអាចបត់បានរបស់ Huawei ត្រូវបានគេដឹងថា នឹងបន្តពន្យាពេលបន្ថែមទៀត

នៅក្នុងរយៈពេលជិត 6 ខែនេះ បន្ទាប់ពីស្មាតហ្វូន Samsung Galaxy Fold និង Huawei Mate X បានបង្ហាញខ្លួនជាផ្លូវការនោះ ការប្រកួតប្រជែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះ គឺត្រៀមក្នុងការបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនសម្រាប់អតិថិជនជាច្រើននៅចុងឆ្នាំនេះ។ បើទោះបីជាវាមានភាពខុសប្លែកគ្នាទៅលើការឌីស្សាញរូបរាងក៏ដោយនោះ ស្មាតហ្វូនដែលអាចបត់បាននេះ ក៏ជួបប្រទះនូវបញ្ហាដែលមានលក្ខណៈស្រដៀងគ្នានៅពេលដែលក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមនូវការផលិតនោះ។ គួរបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Mate X គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែមិថុនា ក្រោយមកក៏មានការពន្យារពេល ដែលបានធ្វើអោយមនុស្សជាច្រើនមានការខកចិត្តយ៉ាងខ្លាំង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពី Samsung វិញ កាលពីដើមខែនេះ ក្រុមហ៊ុននេះ បានប្រកាសត្រៀមខ្លួនក្នុងការដាក់លក់ស្មាតហ្វូនដែលអាចបត់បាននេះ នៅខែក្រោយនេះ ដែលលឿនជាងស្មាតហ្វូន Huawei Mate X ដែលគ្រោងនឹងបង្ហាញខ្លួននៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែអ្វីៗ គឺនៅមិនទាន់ច្បាស់ទេថា អ្វីដែលបណ្តាលអោយមានការពន្យារពេលយូរបែបនេះ ប៉ុន្តែបើតាមប្រភពចេញពី TechRadar នៅក្នុងសន្និសិទមួយនៅក្នុងទីក្រុង Shenzhen បានអោយដឹងថា មកទល់នឹងពេលនេះ គឺមិនទាន់អាចទៅរួចនោះទេ ដែលកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនទាំងនេះគឺនៅក្នុងខែកញ្ញានោះ។ 

ប្រភពខាងលើនិយាយថា តាមការពិតទៅ គឺមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដែលថា ការប្រកួតប្រជែងទៅលើការឌីស្សាញនេះ គឺតម្រូវអោយមានការឌីស្សាញជាថ្មីទៅលើរូបរាងរបស់ និងការរៀបចំសារជាថ្មីនោះ ជាពិសេសក្រុមហ៊ុន Huawei ក៏មានការផ្លាស់ប្តូរទៅលើគំរូរបស់ស្មាតហ្វូន Mate X របស់ខ្លួនជាមួយនឹងការបន្ថែមនូវកាមេរ៉ាទី 4 នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ និងការពង្រឹងទៅលើថាមពលថ្មរបស់វាថែមទៀតផង។ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា នឹងបញ្ចេញូវស្មាតហ្វូន Mate X នេះ អោយបានលឿនបំផុត គឺនៅក្នុងខែវិច្ឆិកានេះ ដើម្បីកុំអោយផុតរដូវឈប់សម្រាកវិសម្សកាល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន